08/12/2020 - 08:26

គោល​នយោ​បាយ​ថ្មី​ចំ​នួន​ ៣ ស្តីពី​ធានា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ​ និង​ធានា​រ៉ាប់​រង​សុខា​ភិបាល​ អនុវត្ត​ចាប់​ពី​ឆ្នាំ​ ២០២១

ចំ​ពោះ​លក្ខណៈ​ពលកម្ម​ធម្ម​តា​ ចាប់​ពី​ឆ្នាំ​ ២០២១ អា​យុ​ចូល​និវត្តន៍​របស់​ពលករ​បុរស​ គឺមាន​អា​យុ​គម្រប់ ​៦០ ឆ្នាំ​ បូក​បន្ថែម​ ៣ ខែ​ និង​ស្ត្រី​គឺមាន​អា​យុ​គម្រប់​ ៥៥ ឆ្នាំ​ បូក​ប​ន្ថែម​ ៤ ខែ​ (បច្ចុប្បន្ន​ អា​យុ​ចូល​និវត្ត​ន៍​របស់​បុរស​គឺ គម្រប់​ ៦០ ឆ្នាំ​ និង​ស្ត្រី​គឺគម្រប់​ ៥៥ ​ឆ្នាំ​)។​

ខាង​ក្រោម​នេះ​គឺជា​គោល​នយោ​បាយ​ថ្មី​ ស្តីពី​ធានា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ​ និង​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ជះឥទ្ធិពល​យ៉ាង​ច្រើន​ដល់​ពលករ​គ្រប់​រូប​ចាប់​ពី​ឆ្នាំ​ ២០២១ ៖

 ចាប់​ពី​ឆ្នាំ​ ២០២១​ អា​យុ​ចូល​និវត្ត​ន៍​របស់​កម្ម​ករ​និយោ​ជិត​ ត្រូវ​បាន​គិត​តាម​របៀប​ថ្មី​។​

១​ . បង្កើន​អា​យុ​ចូល​និវត្តន៍​

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ​ ២០២១ អា​យុ​ចូល​និវត្តន៍​របស់​ពលករ​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម៖

- ចំ​ពោះ​លក្ខណៈ​ពលកម្ម​ធម្ម​តា​ ចាប់​ពី​ឆ្នាំ​ ២០២១ អា​យុ​ចូល​និវត្តន៍របស់​ពលករ​បុរស​គឺមាន​អា​យុ​គម្រប់​ ៦០ ឆ្នាំ​ បូក​ប​ន្ថែម​ ៣ ខែ​ និង​ស្ត្រី​មាន​អា​យុ​គម្រប់​ ៥៥ ឆ្នាំ​ បូក​ប​ន្ថែម​ ៤ ខែ​ (បច្ចុប្បន្ន​ អា​យុ​ចូល​និវត្តន៍​របស់បុរស​ គឺគម្រប់​ ៦០ ឆ្នាំ​ និង​ស្រ្តី គឺគម្រប់​ ៥៥ ឆ្នាំ​)។​

ក្រោយ​មក​ នៅ​ឆ្នាំ​ជា​បន្ត​បន្ទាប់​ គឺក្នុង​មួយ​ឆ្នាំ​នឹង​បង្កើន​បន្ថែម​ ៣ ខែ​ ចំ​ពោះ​ពលករបុរស​ និង​ ៤ ខែ​ ចំ​ពោះ​ស្រ្តី។​ លុះ​ដល់​ឆ្នាំ​ ២០២៨ ពលករ​បុរស​ចូល​និវត្តន៍​ពេល​មាន​អា​យុ​គម្រប់​ ៦២ ឆ្នាំ​ និង​ដល់​ឆ្នាំ​ ២០៣៥ ពល​ករ​ស្ត្រី​ចូល​និវត្តន៍ពេល​មាន​អា​យុ​គម្រប់​ ៦០ ឆ្នាំ​។​

២​. ផ្លាស់​ប្តូរ​ក្នុង​ការ​កំណត់​អត្រា​ទទួល​ប្រាក់​ចូល​និវត្តន៍​

- ចំ​ពោះ​បុរស​៖

+ ករ​ណីដែល​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​ ២០២១ ៖ បង់​ប្រាក់​ធានា​រ៉ាប់​រង​សង្គម​គ្រប់ ១៩ ​ឆ្នាំ​ គឺបាន​ទទួល​ ៤៥% (បច្ចុប្បន្ន​ ចូល​និវត្តន៍​ឆ្នាំ​ ២០២០ បង់​ប្រាក់​ធានា​រ៉ាប់​រង​សង្គម​គ្រប់​ ១៨ ឆ្នាំ​ គឺទទួល​ បាន ​៤៥%)។​

+ ករណី​ចូល​និវត្តន៍​ចាប់​ពី​ថ្ងៃ​ទី ១​ ខែ​មក​រា ឆ្នាំ​ ២០២២ បង់​ប្រាក់​ធានា​រ៉ាប់​រង​សង្គម​គ្រប់ ​២០ ឆ្នាំ​ គឺបាន​ទទួល ​៤៥%។​

បន្ទាប់​ពី​នេះ​ គឺបន្ថែម​មួយ​ឆ្នាំ​ ពលករ​បាន​បូក​ប​ន្ថែម​២%; អត្រា​ (%) ទទួល​ប្រាក់​ចូល​វិត្តន៍រៀង​រាល់​ខែ​ ជា​អតិ​បរមាស្មើ​ ៧៥%។​

- ចំ​ពោះ​ស្ត្រី​៖ បង់​ប្រាក់​ធានា​រ៉ាប់​រង​សង្គម​គ្រប់​ ១៥ ឆ្នាំ​ គឺទទួល​បាន​ ៤៥% បន្ទាប់​ពី​នេះ​ គឺបង់​ប្រាក់​ធានា​រ៉ាប់​រង​សង្គម​បន្ថែម​មួយ​ឆ្នាំ​ ត្រូវ​បាន​បូក​បន្ថែម​ ២%; អត្រា​ (%) ទទួល​ប្រាក់​ចូល​វិត្តន៍​រៀង​រាល់​ខែ​ជាអតិ​បរមា​ស្មើ​ ៧៥% ។​

៣​. ផ្លាស់​ប្តូរ​អំ​ពី​កម្រិត​ទទួល​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ពេល​ទៅ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​

ចាប់​ពី​ថ្ងៃ​ទី១ ខែ​មក​រា ឆ្នាំ​ ២០២១ ករណី​អ្នក​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ទៅ​ពិនិត្យ ​ព្យា​បាល​ជំ​ងឺ​ដោយ​ខ្លួន​ឯង​ មិន​ត្រូវ​តាម​លំ​ដាប់​ថ្នាក់​ ត្រូវ​បាន​មូល​និធិ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទូទាត់​តាម​កម្រិត​នៃ​សេច​ក្តី​កំ​ណត់​ ត្រង់​កថា​ខណ្ឌ​ ១ មាត្រា​ ២២ ច្បាប់​ស្តីពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​ (កម្រិតទទួល​ពេល​ទៅ​ពិនិត្យ​ត្រូវ​តាម​លំ​ដាប់​ថ្នាក់​) តាម​អត្រា​ដូច​ខាង​ក្រោម​៖

- នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​មជ្ឈិម​ គឺ ៤០% ប្រាក់​ចំ​ណាយ​សម្រាក​ព្យា​បាល​។​

- នៅ​តាម​មន្ទីរ​ពេទ្យ​ថ្នាក់​ខេត្ត​ គឺ ១០០% ប្រាក់​ចំ​ណាយ​សម្រាក​ព្យា​បាល​ ចាប់​ពី​ថ្ងៃ​ទី ០១/០១/២០២១ ក្នុង​ទូទាំង​ប្រ​ទេស​ (បច្ចុប្បន្ន​ បាន​ទូទាត់​ត្រឹម​តែ ៦០% ប្រាក់​ចំ​ណាយ​សម្រាក​ព្យា​បាល​ប៉ុណ្ណោះ​ ទៅ​តាម​កម្រិត​ដែល​ត្រូវ​ទទួល​នៃ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​)។​

- នៅ​តាម​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក​ គឺបាន​ទូទាត់​ ១០០% ប្រាក់​ចំ​ណាយ​សម្រាក​ព្យា​បាល​។​

* មូល​ដ្ឋាន​គតិ​យុត្តិ៖

- មាត្រា​ ១៦៩ ច្បាប់​ការ​ងារ​ ឆ្នាំ​ ២០១៩។​

- មាត្រា​ ៥៦ ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ឆ្នាំ​ ២០១៤ ។​

- មាត្រា​ ២២ ច្បាប់​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ឆ្នាំ​ ២០០៨ (បាន​ធ្វើ​វិសោ​ធន​កម្ម​ ដោយ​ច្បាប់​ធានា​រ៉ាប់​រង​សុខា​ភិបាល​កែ​ប្រែឆ្នាំ​ ២០១៤) ៕​

យោ​ង៖ កាសែត​កម្ម​ករ​និយោ​ជិត​ - ប្រែសម្រួលៈ វិមាន​

 ​

ចែករំលែកអត្ថបទ