01/12/2020 - 09:26

ថវិកា​ជាង​៦០០ ពាន់​លាន​ដុង​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​

ដំ​ណាក់​កាល​ ២០១៦​-២០២០ ខេត្ត​សុក​ត្រាំង​ ផ្សព្វ​ផ្សាយ​ អនុវត្ត​បាន​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​។​ ក្នុង​នោះ​ មាន​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅ​ឃុំ​នា​នា​ដែល​លំ​បាក​ខ្លាំង​ ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​អនុវត្ត​កម្ម​វិធី​ គម្រោង​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម រួម​ចំ​ណែក​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​ប្រ​ជា​ជន​អភិវឌ្ឍ​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ មាន​ការ​ងារ​ធ្វើ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។​ សរុប​ថវិកា​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ដំ​ណាក់​កាល​២០១៦-២០២០ គឺជាង ៦០០ ពាន់​លាន​ដុង​ ក្នុង​នោះ​ ថវិកា​មជ្ឈិម​ ៤៧៨ ពាន់​លាន​ដុង​ ក្រៅ​ពី​នោះ​គឺថវិកា​ខេត្ត​ និង​កៀរ​គរ​ពី​ប្រ​ភព​ផ្សេង​ៗ​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​ មធ្យម​ភាគជាង​ ៣%/ ឆ្នាំ​ ក្នុង​នោះ​ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជាង​៤%/ឆ្នាំ​។​

ផ្តើម​ពីប្រភព​ទុន​កម្មវិធី​ទិសដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ ជួយ​ឱ្យ​ប្រជា​ជនមានដើមទុន​ពង្រីក​ការដាំ​ដុះ​ ចិញ្ចឹម​សត្វ​។​

តាម​ការ​ប៉ាន់​ស្មាន​ដល់​ចុង​ឆ្នាំ​ ២០២០ ទូទាំង​ខេត្ត​សុក​ត្រាំង​ នៅ​មាន​គ្រួ​សារ​ក្រី​ក្រ ៩.២៨២ គ្រួ​សារ​ ស្រូប​អត្រា​២,៨៧% ក្នុង​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​មាន​ ៥.៦០០ គ្រួ​សារ​ ស្រូប​បអត្រា​ ៥,៥៥% ៕​

                         លីធាន​-មុនី​

ចែករំលែកអត្ថបទ