វិស័យទេសចរណ៍វៀតណាម ទទួលបានជោគជ័យលើផ្នែកជាច្រើននៃពានរង្វាន់តំបន់អាស៊ី ឆ្នាំ ២០២០ អាស្រ័យអង្គការ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) ពិនិត្យជ្រើសរើស។ World Travel Awards ត្រូវបានចាត់ទុកដូចជាពានរង្វាន់ Oscar សម្រាប់វិស័យទេសចរណ៍ពិភពលោក។
មណ្ឌលសម្រាកលម្ហែកាយ InterContinental នៅឆ្នេរបៃយ៉ៃ ភូក្វឹក ទទួលបានរង្វាន់”មណ្ឌលសម្រាកលម្ហែកាយលក្ខណៈគ្រួសារដ៏ទំនើបលំដាប់កំពូលនៅអាស៊ី”។
វៀតណាម បានអង្គការ World Travel Awards ផ្តល់កិត្តិយសលើផ្នែកជាច្រើននៃពានរង្វាន់តំបន់អាស៊ី។ តាមរយៈនោះ វៀតណាមមានកិត្តិយសបានពិនិត្យជម្រើសជាគោលដៅទេសចរណ៍កេរដំណែលលំដាប់កំពូលនៅអាស៊ី គោលដៅទេសចរណ៍វប្បធម៌លំដាប់កំពូលនៅអាស៊ី និងជាគោលដៅទេសចរណ៍ម្ហូបអាហារលំដាប់កំពូលនៅអាស៊ី។ នេះជាលើកទី ២ បន្តបន្ទាប់ ដែលវៀតណាមទទួលបានពានរង្វាន់ផ្នែកគោលដៅទេសចរណ៍ វប្បធម៌ កេរដំ ណែលម្ហូបអាហារ។
នៅផ្នែកស្នាក់នៅមណ្ឌលសម្រាកលម្ហែកាយ Inter Continental Danang Sun Peninsula របស់វៀតណាម ទទួលបានរង្វាន់ចំនួន ៣ “មណ្ឌលសម្រាកលម្ហែកាយដ៏ទំនើប លំដាប់កំពូលនៅអាស៊ី” “មណ្ឌលសម្រាកលម្ហែកាយបៃតងលំដាប់កំពូលនៅអាស៊ី” “មណ្ឌលសម្រាកលម្ហែកាយដ៏មនោរម្យលំដាប់កំពូលនៅអាស៊ី”។
មណ្ឌលសម្រាកលម្ហែកាយ Inter Continental នៅឆ្នេរបៃយ៉ៃ ភូក្វឹក ទទួលបានរង្វាន់ ”មណ្ឌលសម្រាកលម្ហែកាយលក្ខណៈគ្រួសារ ដ៏ទំនើបលំដាប់កំពូលនៅអាស៊ី”។
ក្នុងចំណោមផ្នែកសំណង់ថ្មីៗ មណ្ឌលសម្រាកលម្ហែកាយ Premier Village Ha Long Bay របស់វៀតណាម ទទួលបានរង្វាន់ “មណ្ឌលសម្រាកលម្ហែកាយថ្មី លំដាប់កំពូលនៅអាស៊ី”។
ក្នុងវិស័យអាកាសចរណ៍ World Travel Awards បានកត់សម្គាល់ ការបង្កើនកម្រិតក្រុមអាកាសយានិកដែលមិនធ្លាប់មានតាំងពីមុនមក បានជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines ទទួលបានរង្វាន់ “ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលនៅអាស៊ី-ថ្នាក់ទូទៅ” “ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលអាស៊ី-ថ្នាក់ទូទៅពិសេស” និង”ក្រុមហ៊ុនអាកាសចរណ៍វប្បធម៌លំដាប់កំពូលនៅអាស៊ី”។
ក្រុមហ៊ុន Bamboo Airways មានកិត្តិយសទទួលបានរង្វាន់ “ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់លំដាប់កំពូលនៅអាស៊ី”។
ទន្ទឹមនឹងនោះ អាកាសយានដ្ឋានវឹងដោង (ក្វាងនិញ) ទទួលបានរង្វាន់ចំនួន ២ “បន្ទប់រងចាំក្នុងអាកាសយានដ្ឋានលំដាប់កំពូលនៅអាស៊ី” និង”អាកាសយានដ្ឋានតំបន់លំដាប់ កំពូលនៅអាស៊ី”។
មណ្ឌលសម្រាកលម្ហែកាយនិងសណ្ឋាគារផ្សេងៗរបស់វៀតណាម ក៏ទទួលបានរង្វាន់ជាច្រើនតាមខ្ទង់កម្រិតរបស់ World Travel Awards។
នៅផ្នែកអ្នកចំណាត់ការជើងហោះហើរ ក្រុមហ៊ុនទេសចរណ៍ Vietravel ទទួលបានរង្វាន់”អ្នកចំណាត់ការជើងហោះហើរលំដាប់កំពូលនៅអាស៊ី។
អង្គការ World Travel Awards ឱ្យដឹង លទ្ធផលជ្រើសរើសលើកនេះ ទទួលបានក្រោយរយៈកាលមួយឆ្នាំធ្វើការវាយតម្លៃ និងពិនិត្យជ្រើសរើស ដោយអ្នកឯកទេសនិងអ្នកដំណើរក្នុងវិស័យទេសចរណ៍៕
យោង៖ Chinhphu.vn-មុនី