23/11/2020 - 15:13

ផ្សព្វ​ផ្សាយ​អំ​ពី​ស្ថាន​ភាព​កោះ​ សមុទ្រ​ឆ្នាំ​ ២០២០ ដល់​អ្នក​តំ​ណាង​ជាង​ ២.៥០០ រូប​

(អា​ង​យ៉ាង​) ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២​០ គណៈ​ឃោ​សនា​អប់​រំនៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​អាង​យ៉ាង​ សហ​ការ​ជាមួយ​នឹង​បញ្ជា​ការ​ដ្ឋា​ន​តំ​បន់​ ៥ នៃ​កង​ទ័ព​ជើង​ទឹក​ រៀប​ចំ​ផ្សព្វ​ផ្សាយ​អំ​ពី​ស្ថាន​ភាព​កោះ​ សមុទ្រ​ឆ្នាំ​ ២០២០ ដល់​អ្នក​តំ​ណាង​ជាង ​២.៥០០ នាក់ ជាកម្មា​ភិបាល​ស្នូល​ កម្មា​ភិបាល​ចូល​និវត្តន៍​ វា​គ្មិន ឃោស​និក​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ស្រុក​ ទីរួម​ខេត្ត​ទាំង​ ៧ រួម​មា​ន៖ ចូវ​ថាញ់ ចូវ​ភូ ភូតឹង​ ចើ​មើយ ទិញ​បៀង​ អាន​ភូ និង​ទីរួម​ខេត្ត​តឹង​ចូវ​។​

ទិដ្ឋ​ភាព​នៃ​ពិធី​ផ្សព្វ​ផ្សាយ​អំ​ពី​ស្ថាន​ភាព​កោះ​ សមុទ្រ​ឆ្នាំ​២០២០ ។​

វរសេនីយ៍ទោ ហ្វាង​ក្វឹក​ហុង​ ប្រ​ធាន​គណៈ​ឃោ​សនា​អប់​រំតំ​បន់​ ៥​នៃ​កង​ទ័ព​ជើង​ទឹក​ បាន​ផ្តល់​ព័ត៌​មាន​ដល់​អ្នក​តំ​ណាង​អំ​ពី​ខ្លឹម​សារ​សំ​ខាន់​ៗ​ដូច​៖ ទីតាំង​តួនា​ទីនិង​សារៈ​សំ​ខាន់​នៃ​កោះ​ សមុទ្រ​វៀត​ណាម​ចំ​ពោះ​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​ បញ្ហា​មួយ​ចំ​នួន​ពី​ស្ថាន​ភាព​កោះ​ សមុទ្រ​វៀត​ណាម​នា​ពេល​បច្ចុប្បន្ន​ សភាព​ការណ៍​ថ្មី​ៗ​របស់​ប្រ​ទេ​ស​នា​នា​នៅ​សមុទ្រ​ខាង​កើត​ ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​ លទ្ធ​ផល​នៃ​ការ​តស៊ូ​និង​ការ​ពារ​អធិប​តេយ្យ​កោះ​ សមុទ្រ​របស់​កង​ទ័ព​ជើង​ទឹក​ប្រ​ជា​ជន​វៀត​ណាម ក៏​ដូច​ជា​របស់​តំ​បន់​ ៥ នៃ​កង​ទ័ព​ជើង​ទឹក​ ឆ្លង​តាម​រយៈ​នោះ​ ផ្សព្វ​ផ្សាយ​បញ្ជ្រាប​នូវ​ទស្សនៈ​ ទិស​ដៅ​ គោល​ការណ៍​និង​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន​របស់​បក្ស​និង​រដ្ឋ​ ក្នុង​ការ​តស៊ូ​ការ​ពារ​អធិប​តេយ្យ​កោះ​ សមុទ្រ​។​ល។​

ឆ្លង​តាម​រយៈ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ បាន​ជួយ​លើក​កម្ពស់​ស្មារតី​ យល់​ដឹង​ដល់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ ពង្រឹង​ជាង​ទៀត​នូវ​ការ​ឯក​ភាព​នៃ​សាធា​រណៈ​មតិ​អំ​ពី​ទី​តាំង​ តួនា​ទីរបស់​កោះ​ សមុទ្រ​វៀត​ណាម ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​ អំ​ពី​គោល​មាគ៌ា​ គោល​ការ​ណ៍​ ទស្សនៈ​របស់​បក្ស​ គោលនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ពាក់​ព័ន្ធ​នឹង​កោះ​ សមុទ្រ​។​ បង្កើន​ស្មារ​តី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រ​តិ​បត្តិ​ច្បាប់​ក្នុង​ប្រ​ទេស​ និង​កិច្ច​ព្រម​ព្រៀង​ សន្ធិ​សញ្ញា​អន្តរ​ជាតិ​ពាក់​ព័ន្ធ​ដល់​កោះ​ សមុទ្រ​ ពិសេស​គឺអភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​សេដ្ឋ​កិច្ច​សមុទ្រ​ ការ​ពារ​បរិស្ថាន​និង​ការ​ពារ​សន្តិ​សុខ​ អធិ​បតេយ្យ​ជាតិ​ តំ​បន់​សមុទ្រ​ គោល​ការ​ណ៍​ដោះ​ស្រាយ​វិវាទ​សមុទ្រ​ខាង​កើត​ ដោយ​សន្តិ​វិធី​ ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់​អន្តរជាតិ​ ក្នុង​នោះ​ មាន​សន្ធិ​សញ្ញា​នៃ​អង្គ​ការ​សហប្រ​ជា​ជាតិ​ អំ​ពី​ច្បាប់​សមុទ្រ​ឆ្នាំ​ ១៩៨២ (UNCLOS ១៩៨២ )៕​

                យោ​ងតាម​៖ គណៈ​ឃោ​សនា​អប់​រំខេត្ត​អាង​យ៉ាង​-មុនី​

 

ចែករំលែកអត្ថបទ