មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/11/2020 - 08:29

ទឹក​ចិត្ត​គ្រូ​បង្រៀន​ភាសា​បាលី​

លោក​ឡឹម​ញឹម​ នា​យក​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូសុក​ត្រាំង​ មាន​ប្រ​សាសន៍​៖ “ម៉ាយ​យុង​ត្រាង ជាគ្រូ​បង្រៀន​មួយ​រូប​មាន​គុណ​សម្បត្តិ​ សីល​ធម៌​ល្អ​ ទឹក​ចិត្ត​ពោរ​ពេញ​ដោយ​ក្ដី​ស្រ​ឡាញ់​ តែង​គោ​រពឱ្យ​តម្លៃ​សមណៈ​សិស្ស​និង​មិត្ត​រួម​ការ​ងារ​។​ គាត់​តែង​មាន​ស្មារ​តី​ឈាន​ឡើង​ ស្វ័យ​សិក្សា​លើក​កម្ពស់​មុខ​ជំ​នាញ​។​ សាលា​បាន​ប្រ​គល់​ឱ្យ​គាត់​ទទួល​បន្ទុក​បង្រៀន​ភាសា​បាលី​”។​

លោក​គ្រូ​ម៉ាយ​យុងត្រា​ង ក្នុង​ម៉ោង​បង្រៀន​ភាសា​បាលី​។​

ឆ្នាំ ១៩៩៨ លោក​គ្រូ​ត្រា​ង ចូល​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​សាលា​អនុវិទ្យា​ល័យ​វិញ​ហ្វា លើ​ភូមិ​សាស្ត្រ​ក្រុង​សុក​ត្រាំង​។​ បង្រៀន​បណ្តើរ ​រៀន​មហា​វិទ្យា​ល័យ​បណ្ដើរ​ ឆ្នាំ​ ២០០៨ លោក​គ្រូ​បាន​បញ្ចប់​មហា​វិទ្យា​ល័យ​គរុ​កោសល្យ​ផ្នែក​អក្សរ​សាស្ត្រ​។​ ឆ្នាំ​ ២០១៤ លោក​គ្រូ​ក៏​មក​បង្រៀន​ភាសា​បាលី​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណា​មបូ​សុក​ត្រាំង​ រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ លោក​គ្រូ​ត្រា​ង រៀប​រាប់​៖ “ ខ្ញុំ​សុំ​វត្ត​សំ​រោង​ទីក្រុង​សុក​ត្រាំង​ បួស​រៀន​តាំង​ពី​តូច។​ រយៈ​ពេល​បួស​រៀន​ ខ្ញុំ​សូម​ព្រះ​ឧបជ្ឈាយ៍​ទៅ​សិក្សា​នៅ​វត្ត​ពាង​សំ​រិទ្ធ (ឃុំ​អាង​និញ) រៀន​ធម្ម​វិន័យ​និង​បាលី​អស់​រយៈ​ពេល ​៦​ ឆ្នាំ​។​ បន្ទាប់​មក​ ប្រ​ឡង​ជាប់​ចូល​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ ជំ​នា​ន់​ដំ​បូង​បង្អស់​របស់​សាលា​។​ រៀន​នៅ​សាលា​នេះ​ បាន​សិក្សា​ជា​មួយ​លោក​គ្រូ​ចំ​ណាន​ៗ​ មាន​បទ​ពិសោធន៍និង​ចំ​ណេះ​ដឹង​ខាង​ភាសា​បាលី​ ខ្ញុំ​កាន់​តែ​ជក់​ចិត្ត​និង​បន្ត​ក្តី​ប្រាថ្នា​ ចង់​ក្លា​យជា​គ្រូ​បង្រៀន​ភាសា​បាលី​ ”។​

លោក​គ្រូ​ ម៉ាយ​យុងត្រា​ង អស់​ពី​ចិត្ត​នឹង​ការ​ងារ​បង្ហាត់​បង្រៀន​ភាសា​បាលី​។​

សមណៈ​សិស្ស​យ័ញ​ទៀង​ មាន​សង្ឃ​ដី​កា​៖ “លោក​គ្រូ​ត្រា​ង ស្លូត​បូត តែង​តែ​គោ​រព​សិស្ស​ជានិច្ច​ ដូច្នេះ​អង្គ​ណា​ក៏​គោ​រព​ស្រឡាញ់​លោក​គ្រូ​ដែរ​។​ លោក​គ្រូ​ពូកែ​ខាង​វេយ្យា​ករណ៍​បាលី​ អក្សរ​សាស្ត្រ​ខ្មែរ​ និង​ធម្ម​វិន័យ​ ដូច្នេះ​ពេល​បង្រៀន​វេយ្យា​ករណ៍​បាលី​ គាត់​វែក​ញែក​ច្បាស់​លាស់​ បង្ហាញ​រូប​មន្តសិស្ស​រៀន​មេ​រៀន​ឆាប់​ចេះ​ និង​ងាយ​ចាំ​”។​

ទន្ទឹម​នឹង​នោះ​ដែរ​ លោក​គ្រូ​ត្រាង នៅ​ទាំង​បាន​បង្រៀន​ភាសា​បាលី​នៅ​សាលា​ពុទ្ធិ​កសិក្សា​វត្ត​ពាង​សំ​រិទ្ធ វត្ត​ពោធិ​សត្ថា​រាម និង​វត្ត​សំ​រោង​ទៀត​ផង​។​ បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ តាម​គម្រោង​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​។​ លោក​គ្រូ​ត្រាង ឱ្យ​ដឹង​៖ “ការ​ឡើង​ថ្នាក់​បង្រៀន​ភាសា​បាលី​នៅ​សាលា​គឺជា​សម្ពាធ​មួយ​ ពី​ព្រោះ​សិស្ស​សុទ្ធ​តែ​ជា​ព្រះ​សង្ឃ​ ការ​យល់​ដឹង​បង្គួរ​ខាង​ភាសា​បាលី​ ធម្ម​វិន័យ​ និង​អក្សរ​សាស្ត្រ​ខ្មែរ​ផង​ដែរ​។​ ខ្ញុំ​បង្រៀន​បណ្តើរ​ ស្រាវ​ជ្រាវ​បណ្ដើរ​ ដើម្បី​ស្វែង​យល់​បង្កើន​សមត្ថ​ភាព​ខាង​ភាសា​បាលី​បន្ថែម​។​ ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​និង​មាន​កិត្តិ​យស​ណាស់​ ពេល​បាន​ក្លា​យ​ជាគ្រូ​បង្រៀន​ភាសា​បាលី​ ”៕​

លីធាន​-លេង​មី

ចែករំលែកអត្ថបទ