គម្រោងអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប (chip) បាននាយករដ្ឋមន្រ្តី ផ្ដល់សច្ចានុមតិជាផ្លូវការតាមសេចក្ដីសម្រេចលេខ ១៣៦៨/QĐ-TTg។ នេះជាមូលដ្ឋានគតិយុត្តិដ៏សំខាន់ ដើម្បីបែបប័ណ្ណថ្មីនេះត្រូវបានផ្សព្វផ្សាយអនុវត្តជាក់ស្ដែង។
អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប៖ ចំណុច ៥ យ៉ាងដែលប្រជាជនគួរដឹង។(រូបថត៖
LuatVietnam)។
ខាងក្រោមនេះ គឺព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីបដែលប្រជាជនគួរដឹង។
១. តើនរណាខ្លះដែលត្រូវប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប?
មានអ្នកជាច្រើនយល់ច្រឡំថា ខណៈពេលអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីបប្រកាសឱ្យប្រើពលរដ្ឋគ្រប់រូប (ទោះជាកំពុងប្រើអត្តសញ្ញាណប័ណ្ណបែបចាស់ ឬអត្តសញ្ញាណប័ណ្ណពលរដ្ឋមានលេខកូដ) សុទ្ធសឹងត្រូវទៅប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប។
ប្រការនេះគឺមិនត្រូវ! ធាតុពិតគឺចំពោះអ្នកមានអត្តសញ្ញាណប័ណ្ណឬអត្តសញ្ញាណប័ណ្ណពលរដ្ឋដែលអស់សុពលភាព បាត់ឬខូច ទើបត្រូវទៅប្តូរប្រភេទអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប។
ពេលអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប ត្រូវបានដាក់ឱ្យប្រើប្រាស់ នឹងរក្សាទុកលិខិតស្នាមតាមខ្លួនផ្សេងៗជានិច្ចដូចជា៖ អត្តសញ្ញាណប័ណ្ណ ៩ លេខ អត្តសញ្ញាណប័ណ្ណ ១២ លេខ អត្តសញ្ញាណប័ណ្ណពលរដ្ឋមានលេខកូដ និងអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប។
២. ការប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប តើប្រជាជនបានផលប្រយោន៍អ្វីខ្លះ?
អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប គឹអាចបញ្ចូលបានព័ត៌មានជាច្រើនរបស់ពលរដ្ឋ ជាប់ទាក់ទងជាមួយនឹងព័ត៌មានឯទៀតអំពីសុខាភិបាល ប័ណ្ណបើកបរ ពន្ធដារ។ល។
ពលរដ្ឋគ្រាន់តែយកអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប មិនចាំបាច់យកតាមលិខិតស្នាមផ្សេងៗ នៅពេលធ្វើបេបបទរដ្ឋបាលដូចពីមុនទៀត។ល។ ព្រមជាមួយនោះ ក៏មិនចាំបាច់បង់ខាតពេលវេលា កម្រៃសេវាសារការី បញ្ជាក់ទទួលស្គាល់លិខិតស្នាមដូចពីមុនទៀត។
៣. ប្ដូរមកអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប តើត្រូវធ្វើឡើងវិញនូវលិខិតស្នាមឯទៀតដែរឬទេ ?
យោងតាមតំណាងក្រសួងនគរបាល កិច្ចការដែលប្ដូរអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប មិនប៉ះពាល់ដល់លិខិតស្នាមដែលកំពុងប្រើប្រាស់ អត្តសញ្ញាណប័ណ្ណពលរដ្ឋមានលេខកូដពីមុននោះទេ។ ដ្បិតអី តួលេខនៅលើអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប និងតួលេខលើអត្តសញ្ញាណប័ណ្ណពលរដ្ឋមានលេខកូដ គឺដូចគ្នា ហេតុនោះពលរដ្ឋមិនបាច់ប្ដូរលិខិតស្នាមដទៃនោះទេ។
ដូចគ្នានោះដែរ ក្រោយពីបានផ្ដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប ពលរដ្ឋនៅតែអាចធ្វើការជួញដូរដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋបែបចាស់ជាធម្មតា ដោយមិនមានការអំពល់អ្វីឡើយ។
៤. ករណីបាត់អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប តើមានបញ្ហាអ្វីដែរទេ?
អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប គឺរួមបញ្ចូលព័ត៌មានផ្ទាល់ខ្លួនជាច្រើនរបស់ពលរដ្ឋ។ យោងតាមនោះ មានពលរដ្ឋជាច្រើនបានសម្ដែងនូវការបារម្ភ ប្រសិនបើធ្វើឱ្យធ្លាក់បាត់ប័ណ្ណ ហើយធ្លាក់ទៅលើដៃចោរនោះ វាមានបញ្ហាអ្វីកើតឡើងដែរឬទេ?
យោងតាមក្រសួងនរគរបាល កម្រិតសុវត្ថិភាពនៃឈីបយ៉ាងខ្ពស់ ម្ល៉ោះហើយព័ត៌មានកំណត់សម្គាល់ឈ្មោះរបស់ពលរដ្ឋនៅលើប័ណ្ណគឺមិនអាចផ្លាស់ប្ដូរ មិនអាចក្លែងបន្លំបានឡើយ។ មានតែម្ចាស់កម្មសិទ្ធិកាតប៉ុណ្ណោះទើបអាចប្រើប្រាស់បាន ប្រសិនបើត្រូវលួចឆក់ក៏គ្មានផលប៉ះពាល់អ្វីឡើយ។
៥. តើពេលណា ទើបផ្សព្វផ្សាយធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប ?
កន្លងហើយ ការិយាល័យរដ្ឋាភិបាលមានសារលិខិតលេខ ៨៣៩៣ /VPCP-NC ផ្សាយបន្តឡើងវិញយោបល់របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋ ភ្ជាប់បន្ទះឈីប ក្នុងគម្រោងធ្វើផ្តល់ជូននិងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណពលរដ្ឋ។
យោងតាមនោះ នាយករដ្ឋមន្ដ្រី បានប្រគល់ឱ្យក្រសួងនគរបាល ទទួលរ៉ាប់រងណែនាំដល់ក្រសួង ផ្នែក ភូមិភាគ ត្រួតពិនិត្យឡើងវិញ បូកសរុបតម្រូវការគួបបញ្ចូលសេវាកម្ម អនុវត្តជាក់ស្ដែងចំណុះវិស័យការងារគ្រប់គ្រងរបស់ខ្លួនចូលទៅក្នុងបន្ទះឈីប អត្តសញ្ញាណប័ណ្ណពលរដ្ឋ។
គ្រប់ក្រសួង ផ្នែក និងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត សហការស្អិតល្មួតជាមួយនឹងក្រសួងនគរបាល ម្ចាស់ការផ្សព្វផ្សាយការគួបបញ្ចូលការអនុវត្តជាក់ស្ដែង ប្រើប្រាស់ព័ត៌មានលើអត្តសញ្ញាណប័ណ្ណពលរដ្ឋក្នុងវិស័យការងារ។
តាមដែលដឹងមក ការផ្ដល់ជូនអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប ត្រូវបានផ្សព្វផ្សាយក្នុងខែ ១១/២០២០៕
យោងតាម https://luatvietnam.vn ប្រែសម្រួល៖ ថាច់ធី