03/11/2020 - 08:41

សុក​ត្រាំង​ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​នូវ​គោ​លនយោ​បាយ​ជន​ជាតិ​

ខេត្ត​សុក​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៣០% ប៉ុន្មាន​ឆ្នាំ​កន្លង​ អនុវត្ត​កម្ម​វធីទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ គោល​នយោ​បាយ​ជន​ជាតិ​ បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​លើ​ក​ស្ទួយ​ជីវ​ភាព​។​

អា​ស្រ័យ​គោ​លនយោ​បាយ​វិនិ​យោ​គតំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​

នៅ​មាន​ភាព​សមរម្យ​។​

តាមប្រ​សាសន៍​លោក​ង៉ោហ៊ុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ រយៈ​កាល​ ៥ ឆ្នាំ​កន្លង​ កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ ត្រូវ​បាន​អនុវត្ត​ជិត​ ៤៧៩ ពាន់​លាន​ដុង​ ក្នុង​នោះ​ ទុន​វិនិ​យោគ​សម្រាប់​ការ​អភិវឌ្ឍ​ជាង​ ៣៣៤ ពាន់​លាន​ដុង​ ទុន​សម្រាប់​បុព្វ​ហេតុ​ជាង​ ១៤៣ ពាន់​លាន​ដុង​។​ ក្រៅ​ពី​នោះ​ ភូមិ​ភាគ​នា​នា​ក្នុង​ខេត្ត​ ធ្វើ​ការ​កៀរ​គរ​អង្គ​ការ​ បុគ្គ​លនិង​សហគមន៍​រួម​វិភាគ​ទាន​បាន​ជាង​ ៤ ពាន់​លាន​ដុង​។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ អត្រា​គ្រួ​សារ​ក្រី​ក្រកាត់​បន្ថយ​មធ្យម​ភាគ​ជាង​ ៣% /ឆ្នាំ​ ដោយ​ឡែក​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ខ្មែរ​កាត់​បន្ថយ​ជាង​ ៤% /ឆ្នាំ​។​

ដាំ​ដំ​ណាំ​រួម​ផ្សំ​ គឺជា​ទម្រង់​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ជួយ​ជន​រួម​ជាតិ​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​ ចាក​ផុត​ពី​ភាព​ក្រី​ក្រឈាន​ឡើង​ធូរ​ធារ​។​

គម្រោង​ជំ​នួយ​អភិវឌ្ឍ​ផលិត​កម្ម​ ពិពិធ​កម្ម​មុខ​របរ​រក​ស៊ី​ និង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ ជួយ​ប្រ​ជា​ជន​បង្កើន​ប្រាក់​ចំ​ណូល​។​ ក្នុង​នោះ​ ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ ចិញ្ចឹម​ពពែ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ជាដើម​ បាន​ជួយ​ដល់​ប្រ​ជា​ជន​ ពិសេស​ គឺគ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ប្រ​កប​ដោយ​ចីរ​ភាព​ ឈាន​ឡើង​ធូរ​ធារ​។​ ទន្ទឹម​នឹង​នោះ​ សំ​ណង់​សំ​ខាន់​ៗ​មាន​ដូច​៖ អគ្គិ​សនី​ ផ្លូវ​គមនា​គមន៍​ជន​បទ​ អគារ​សិក្សា​ ដំ​ណាក់​សុខា​ភិបាល​។​ល។​ ក៏​បាន​វិនិ​យោ​គកសាង​ ជួយ​ឱ្យ​ប្រ​ជាជន​នៅ​តំ​បន់​ជ្រៅ​ តំ​បន់​ឆ្ងាយ​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​។​ លោក​គឹម​សារ៉ាត នៅ​ភូមិ​ត្រា​វូង ឃុំ​វិញ​តឹង​ ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ ទើប​ប្រ​ជា​ជន​បាន​បុល​ទុន​ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​ គ្រួ​សារ​ក្របាន​រដ្ឋ​សង់​ផ្ទះ​ជូន​ កូន​ចៅ​ខ្មែរ​ទៅ​រៀន​មិន​បង់​ថ្លៃ​សិក្សា​ មាមីង​បាន​ពិនិត្យ​ជំ​ងឺ​ ដោយ​ឥត​គិត​ថ្លៃ​ ដោយ​សារ​គឺបាន​រដ្ឋ​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ម៉្លោះ​ហើយ​មាមីង​អ្នក​ណា​ក៏​ត្រេក​អរ​ទាំង​អស់​។​ ចំ​ណែក​ផ្លូវ​គមនា​គមន៍ត្រូវ​បាន​វិនិ​យោគ​កសាង​ចាក់​បេ​តុង​ ទើប​ការ​ធ្វើ​ដំ​ណើរទៅ​មក​ លក់​ដូរ​មាន​ភាព​ងាយ​ស្រួល​។​ បើ​ប្រៀប​នឹង​ ១០ ឆ្នាំ​មុន​ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​មាន​ភាព​ល្អ​ប្រ​សើរ​ជាង​មុន​ច្រើន​”។​

ឆ្លង​តាម​រយៈ​គោ​លនយោ​បាយ​វិនិ​យោគ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ មាន​ការ​វិវឌ្ឍ​តាម​ទិស​ដៅ​ទំ​នើប​ ជីវ​ភាព​សម្ភារៈ ស្មារ​តី​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែបាន​លើ​ក​ស្ទួយ​ កម្រិត​ប្រ​ជា​បញ្ញា​តំ​បន់​ជន​រួម​ជាតិ​ត្រូវ​បាន​លើក​កម្ពស់​ អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​បាន​អភិរក្ស​និង​ពង្រីក​៕​

                                         យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ