27/10/2020 - 08:15

ពង្រីក​កម្លាំង​ចម្រុះ​នៃ​អង្គ​ការ​និង​ប្រ​ជា​ជន​ក្នុង​ការ​ប្រ​មូល​ ស្វែង​រក​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​

ក្នុង​ការ​តស៊ូ​រំដោះ​ជាតិ​ ២ លើក​ សង្គ្រាម​ការ​ពារ​ប្រ​ទេ​ស​ជាតិ​និង​បំ​ពេញ​ភារ​កិច្ច​អន្តរជាតិ​ អាង​យ៉ាង​គឺជា​តំ​បន់​មូល​ដ្ឋាន​បដិវត្តន៍ ជាភូមិ​សាស្រ្ត​ដែល​ទទួល​រង​ការ​បាត់​បង់​ជីវិត​មនុស្ស​ជាច្រើន​។​ ក្នុង​នោះ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ពលី​មិន​តិច​ នៅ​មិន​ទាន់​រក​ឃើញ​ផ្នូរឬ​កន្លែង​កប់សព ដើម្បី​ប្រ​មូល​អដ្ឋិធាតុ​ យក​មក​ធ្វើ​ពិធី​បញ្ចុះ​នៅ​ឡើយ​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​កំ​ណត់​ទីតាំង​កប់សពដំ​បូង​ដើម្បី​បង្កើត​ផែន​ទីស្វែង​រក​ និង​ប្រ​មូល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​ នៅ​ជួប​ការ​លំ​បាក​ច្រើន​។​

ការ​ប្រ​មូល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​លើ​ភូមិ​សាស្រ្ត​ខេត្ត​អា​ង​យ៉ាង​ទទួល​បាន​លទ្ធ​

ផល​សំ​ខាន់​ៗ​ជាច្រើន​។​

កាលពី​ឆ្នាំ​ ២០១៨ ខេត្ត​អា​ង​យ៉ាង ​បាន​បង្កើត​គណៈ​ចង្អុល​ការ​ ស្ថាប័ន​ប្រ​ចាំ​ការ​និង​ផ្នែក​ជំ​នួយ​ការ​គណៈ​ចង្អុល​ការ​ ៥១៥ ថ្នាក់​ខេត្ត​ ស្រុក​; ទន្ទឹម​នឹង​នោះ​ កសាង​ផែន​ការ​រៀប​ចំ​ហ្វឹក​ហាត់ ណែ​នាំការ​បង្កើត​ផែន​ទីស្វែង​រក​ប្រ​មូល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ភូមិ​ភាគ​ ស្ថាប័ន​ អង្គ​ភាព​អនុវត្ត​។​ មក​ទល់​ពេល​នេះ​ ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ ១៥៦/១៥៦ បាន​សម្រេច​ការ​ពិនិត្យ​ រៀប​ចំ​ឯក​សារ​និង​បញ្ជី​ឈ្មោះ​យុទ្ធ​ជន​ពលី​ដែល​ចូល​រួម​ការ​ងារ​នៅ​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​; កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​អំ​ពី​យុទ្ធ​ជន​ពលី​ សាច់ញាតិ​យុទ្ធ​ជន​ពលី​ ផ្នូរយុទ្ធ​ជន​ពលី​និង​បូជនីយដ្ឋាន​យុទ្ធ​ជន​ពលី​ ដែល​បាន​ពលី​ជីវិត​រាល់​សម័យ​កាល​។​

ដើម្បី​ទទួល​បាន​ព័ត៌​មាន​អំ​ពី​យុទ្ធ​ជន​ពលី​ និង​ផ្នូរ​យុទ្ធ​ជន​ពលី​ ភូមិ​ភាគ​នីមួយ​ៗ​ ចែក​ចាយ​ខិត្ត​ប័ណ្ណ​ប្រ​មូល​ព័ត៌​មាន​ចំ​នួន​ ៤៦៩.២៩៤ សន្លឹក​ដល់​គ្រប់​គ្រួ​សារ​ប្រ​ជា​ជន​។​ ជា​ពិ​សេស​ ស្ថាប័ន​ប្រ​ចាំ​ការ​ បាន​សហកា​រជាមួយ​នឹង​មន្ទីរ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​ និង​សង្គម​កិច្ច​ ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ឱ្យ​បាន​ដិតដល់​ចំ​ពោះ​តំ​បន់​បូជ​នីយ​ដ្ឋាន​ និង​ក្រៅ​បូជ​នីយ​ដ្ឋាន​ ចំ​នួន​ ៨ កន្លែង​។​ ធ្វើ​ការ​បូក​សរុប​មាន​យុទ្ធ​ជន​ពលី​ចំ​នួន​ ១.៤៩០ នាក់ បាន​បញ្ចុះ​លើកដំ​បូង​លើ​ភូមិ​សាស្រ្ត​ខេត្ត​ (ក្នុង​នោះ​ មាន​យុទ្ធ​ជន​ពលី​ ១.៣៩៩ នាក់​នៅ​ក្នុង​ភូមិ​ភាគ​) លើ​ភូមិ​សាស្រ្ត​ខេត្ត​ គ្មាន​តំ​បន់​ឬ​ភូមិ​សាស្រ្ត​ណា​ដែល​ថា​ទទួល​បាន​ព័ត៌​មាន​អដ្ឋិធាតុយុទ្ធ​ជន​ពលី​មិន​ច្បាស់​ការ​នោះ​ទេ​ ឬ​ក៏​មានព័ត៌​មាន​យុទ្ធ​ជន​ពលី​ដែរ​ ប៉ុន្តែ​ផ្ទួននឹង​ភូមិ​សាស្រ្ត​រដ្ឋ​បាល​ភូមិ​ភាគ​ផ្សេង​។​ ដូច្នេះ​ការ​ងារ​បង្កើត​ផែន​ទីស្វែង​រក​និង​ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ជា​បន្ទាន់​ ម៉ឺង​ម៉ាត់ ធានា​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​។​ ថ្នាក់​ខេត្ត​ ស្រុក​ ឃុំ​ក៏​បាន​បង្កើត​ផែន​ទីធ្វើ​ការ​ស្វែង​រក​ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ ទៅ​តាម​ចំ​ណា​ត់​ថ្នាក់​ផង​ដែរ​។​

វរសេនី​យ៍ឯក​ ឡេមិញ​ក្វាង​ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​ អនុប្រ​ធាន​គណៈ​ចង្អុល​ការ​ ៥១៥ ខេត្ត​ ឱ្យ​ដឹង​៖ ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​សន្និ​ដ្ឋាន​ភូមិ​សាស្រ្ត​ បង្កើត​ផែន​ទីស្វែង​រក​ប្រ​មូល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​ លើ​ភូមិ​សាស្រ្ត​ខេត្ត​រយៈ​ពេល​ខាង​មុខ​ គប្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​គណៈ​ ផ្នែក​ ក្នុង​ការ​ដឹក​នាំនិង​ចង្អុល​ការ​។​ ទន្ទឹម​នឹង​នោះ​ គប្បី​ប្រើ​ប្រាស់​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ផ្នែក​ទន់គ្រប់​គ្រង​ឯក​សារ​ បញ្ជី​ឈ្មោះ​យុទ្ធ​ជន​ពលី​របស់​ខេត្ត​; ចែក​រំលែក​ព័ត៌​មាន​ដល់​ស្ថាប័ន​ អង្គ​ភាព​ក្នុង​យោធ​ភូមិ​ភាគ​និង​ដល់​ខេត្ត​ ក្រុង​នា​នា​; ផ្តុំ​កម្លាំង​ធ្វើ​ការ​ពិនិត្យ​បំ​ពេញ​បន្ថែម​ព័ត៌​មាន​ចំ​ពោះ​យុទ្ធ​ជន​ពលី​ដែល​មាន​ព័ត៌​មាន​មិន​ទាន់​គ្រប់​គ្រាន់​។​ ចំ​ពោះ​យុទ្ធ​ជន​ពលី​មិន​ទាន់​មាន​ព័ត៌​មាន​ នឹង​បន្ត​ការ​ពិនិត្យ​ រៀប​ចំ​ឯក​សារ​និង​បញ្ជី​ឈ្មោះ​ យុទ្ធ​ជន​ពលី​បញ្ចូល​ទៅ​ក្នុង​ទិន្ន​ន័យ​; បំ​ពេញ​បន្ថែម​ ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ផែន​ទីស្វែង​រក​និង​ប្រ​មូល​អដ្ឋិធាតុ​តាម​ផែន​ការ​; បង្កើន​ការ​ងារ​ត្រួត​ពិនិត្យ​ ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​នូវ​ការ​លំ​បាក​ បញ្ហា​ប្រ​ឈម​; លើក​ទឹក​ចិត្ត​ ជូន​រង្វាន់​សមូហ​ភាព​ បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចូល​រួម​ស្វែង​រក​ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​៕​

យោ​ង៖ https://baoangiang.com.vn - ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ