27/10/2020 - 08:15

ប្រ​ព្រឹត្ត​ល្មើស​រដ្ឋ​បាល​អំ​ពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​ អា​ច​ត្រូវ​ពិន័យ​ដល់​ទៅ​ ៧០ លាន​ដុង​

រដ្ឋា​ភិបាល​ទើប​ដាក់​ឱ្យ​ប្រើ​អនុក្រឹត្យ​លេខ​ ១១៧/២០២០/NĐ-CP ចុះ​ថ្ងៃ​ ២៨-៩-២០២០ កំ​ណត់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ក្នុង​វិស័យ​សុខា​ភិបាល​ (អនុក្រឹត្យ​ ១១៧ ) ជំ​នួស​ឱ្យ​អនុក្រឹត្យ​លេខ​១៧៦/២០១៣/NĐ-CP ចុះ​ថ្ងៃ​ ១៤-១១-២០១៣ ។​ យោ​ងតាម​អនុក្រឹត្យ​លេខ​ ១១៧ កម្រិត​ពិន័យ​ជាអតិបរមានៃ​ការ​ប្រ​ព្រឹត្ត​ល្មើស​រដ្ឋ​បាល​ក្នុង​វិស័យ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ត្រូវ​បាន​កែ​តម្រូវ​ ពិន័យ​ជាទឹក​ប្រាក់ឡើង​ដល់​ ៧០ លាន​ដុង​។​

យោ​ងតាម​អនុក្រឹត្យ​នេះ​ រាល់​ការ​ប្រ​ព្រឹត្ត​ល្មើស​ក្នុង​វិស័យ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ អាច​ត្រូវ​ពិន័យ​ជាទឹក​ប្រាក់ចាប់ពី​ ២០០.០០០ ដល់​ ៧០ លាន​ដុង​ ទៅ​តាម​កម្រិត​ដែល​ប្រ​ព្រឹត្ត​ល្មើស​ និង​កម្រិត​នៃ​ការ​បង្ក​ខូច​ខាត​ជាដើម​។​ ពោល​គឺកម្រិត​ ពិន័យ​ជាអតិបរ​មានេះ​ ត្រូវ​បាន​កែ​តម្រូវ​កើន​ឡើង​បើ​ប្រៀប​នឹង​កម្រិត​ពិន័យ​ជាអតិបរមា ៥០ លាន​ដុង​ ដែល​ចែង​ក្នុង​អនុក្រឹត្យ​លេខ​ ១៧៦/២០១៣​/NĐ-CP ដែល​កំ​ពុង​អនុវត្ត​ជាធរ​មាន​។​ ក្នុង​នោះ​ បទ​ល្មើស​ដែល​មាន​កម្រិត​ពិន័យ​ខ្ពស់​បំ​ផុត​ស្ថិត​ក្នុង​ចំ​ណោម​បទ​ល្មើស​ ស្ដី​ពី​ការ​គ្រប់​គ្រង​ថ្នាំ​ សារ​ធាតុ​គីមី​ បរិក្ខារ​ពេទ្យ​ សេវា​បច្ចេក​ទេស ថ្លៃ​គ្រែអ្នក​ជំ​ងឺ​ និង​កម្រៃ​ផ្សេង​ៗ​ទៀត​ ក្នុង​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ដោយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​

ជាក់​ស្តែង​  ចំ​ពោះ​ទង្វើ​កត់​បង្កើន​ចំ​នួន​ឬ​ការ​បន្ថែម​ថ្នាំ​ពេទ្យ​ផ្សេង​ៗ​ បរិក្ខារ​ពេទ្យ​ សេវា​បច្ចេក​ទេស ថ្លៃ​គ្រែអ្នក​ជំ​ងឺ​ និង​កម្រៃ​ផ្សេង​ៗ​ទៀត​ តែធាតុ​ពិត​អ្នក​ជំ​ងឺ​មិន​បាន​ប្រើ​ប្រាស់​សោះ​ កម្រិត​ពិន័យ​ខ្ពស់​បំ​ផុត​គឺ ៧០ លាន​ដុង​ ត្រូវ​បាន​អនុវត្ត​ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​ល្មើស​គិត​ជា​តម្លៃ​ទឹក​ប្រាក់ពី​ ៦០ លាន​ដុង​ឡើង​ទៅ​។​ ចំ​ពោះ​ការ​កត់​បង្កើន​ ផ្តល់​ថ្នាំ​ ផ្គត់​ផ្គង់​ សារ​ធាតុ​គីមី​ បរិក្ខារ​ពេទ្យ​ សេវា​បច្ចេក​ទេស​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ កម្រិត​ពិន័យ​ខ្ពស់​បំ​ផុត​ត្រូវ​បាន​កំ​ណត់​ នោះ​គឺ ៥០ លាន​ដុង​ ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​ល្មើស​គិត​ជាតម្លៃ​ទឹក​ប្រាក់​ពី​ ១៦០ លានដុង​ឡើង​ទៅ​។​

ទន្ទឹម​នឹង​នោះ​ ការ​ប្រ​ព្រឹត្ត​ល្មើស​មួយ​ចំ​នួន​ទៀត​ ក៏​មាន​កម្រិត​ពិន័យ​ឡើង​ដល់​ ៥០ លាន​ដុង​ ដូច​៖  ប្រ​ព្រឹត្ត​ល្មើស​បទ​បញ្ញតិ្តអំ​ពី​ការ​បញ្ជាក់​មិន​ត្រូវ​កម្រិត​ បង់​ភាគ​ទាន​របស់​មុខ​សញ្ញា​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ដោយ​កម្រិត​ប្រ​ព្រឹត្ត​ល្មើស​គិត​ជាតម្លៃ​ទឹក​ប្រាក់ចាប់​ពី​ ១៥០ លាន​ដុង​ឡើង​ទៅ​; អនុវត្ត​ខុស​តម្លៃ​, ឬ​កត់​ត្រា​ខុស​ប្រ​ភេទ​ថ្នាំ​ ឯក​តា  ឈ្មោះ​សេវា​បច្ចេក​ទេស​ក្នុង​ការ​ទូទាត់​ប្រាក់​កម្រៃ​ពិនិត្យ​ព្យា​បាល​ដោយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​ល្មើស​គិត​ជាតម្លៃ​ទឹក​ប្រាក់​ចាប់​ពី​ ១២០ លាន​ដុង​ឡើង​ទៅ​។​ល។​

ក្រៅ​ពី​នេះ​ អនុក្រឹត្យ​ក៏​បាន​ចែង​ពី​បទ​ពិន័យ​នៃ​ការ​ប្រ​ព្រឹត្ត​ល្មើស​មួយ​ចំ​នួន​ផ្សេង​ទៀត​អំ​ពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដូច​ត​ទៅ​៖ បង្ក​ការ​លំ​បាក​ រារាំង​ដល់​ការ​ពិនិត្យ​ព្យា​បាល​ដោយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រ​យោជន៍​របស់​មុខ​សញ្ញា​ដែល​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​ដោយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​; បំ​ពាន​លើ​ការកំ​ណត់​បញ្ជា​និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ សារ​ធាតុ​គីមី​ បរិក្ខារ​ពេទ្យ​ សេវា​បច្ចេក​ទេស​និង​សេវា​សុខា​ភិបាល​ផ្សេង​ៗ​ហួស​ពី​កម្រិត​ជាអតិបរ​មា​ឬ​កម្រិត​ចាំ​បាច់​បើ​ប្រៀប​ជាមួយ​បទ​បញ្ញត្តិ​របស់​ច្បាប់​អំ​ពី​មុខ​ជំ​នា​ញ​បច្ចេក​ទេស​សុខា​ភិបាល​ ធ្វើ​ឱ្យ​ខាត​បង់​ដល់​អ្នក​ជំ​ងឺ​ដែល​មាន​បណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ មូល​និធិ​ធានា​រ៉ាប់​រង​សុខា​ភិបាល​និង​មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​; មិន​បាន​ចុះ​ឈ្មោះ​ជាមួយ​ស្ថាប័ន​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ពី​គំ​រូ​ត្រា​ គំ​រូ​ហត្ថ​លេខា​របស់​អ្នក​ប្រកប​មុខ​វិជ្ជា​ជីវៈ ដែល​មាន​សិទ្ធិ​ចុះ​ហត្ថ​លេខា​លើ​លិខិត​ទទួល​ស្គាល់​មិន​គ្រប់​លក្ខណៈ​ខាង​សុខ​ភាព​ អ្នក​ដែល​បានប្រ​គល់​សិទ្ធិ​ចុះ​ហត្ថ​លេខា​និង​បោះ​ត្រា​មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​ លើ​លិខិត​ទទួល​ស្គាល់​។​

អនុក្រឹត្យ​លេខ​ ១១៧ មាន​សុពល​ភាព​ ចាប់​ពី​ថ្ងៃ​ ១៥-១១-២០២០។​ ដោយ​ឡែក​បទ​បញ្ញត្តិ​ស្តីពី​ការ​ពិន័យ​ប្រ​ព្រឹត្ត​ល្មើស​រដ្ឋ​បាល​អំ​ពី​សុខា​ភិបាល​បង្ការ​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ ​២៨-៩- ២០២០៕​

 ចឹងហ៊ឹង​ (សរុប​)ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ