20/10/2020 - 09:08

រក្សា​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​នៅ​គៀង​យ៉ាង​

ជន​រួម​ជាតិ​ខ្មែរ​នៅ​គៀង​យ៉ាង​ ស្រូប​អត្រា​ជា​ង​ ១៣% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត​។​ ទន្ទឹម​នឹង​ការ​ផ្តុំ​កម្លាំង​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ ការ​បង្កើន​ការ​ងារ​អប់​រំលើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ក៏​បាន​បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ជាក់​ស្ដែង​គឺការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​របស់​គ្រូ​និង​សិស្ស​។​

ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​នា​នា​នៅ​ខេត្ត​គៀង​យ៉ាង​ត្រូវ​បាន​រក្សា​ជាបន្ត​។​

មក​ទល់​ពេល​នេះ​ មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ គណៈ​ជន​ជាតិ​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ បាន​ឧបត្ថម្ភ​សៀវ​ភៅ​ភាសា​ខ្មែរ​ ពី​ភាគ​ ១ ដល់​ភាគ​ ៥ ចំ​នួន ​១៦.៤២៦ ក្បាល​ដល់​វត្ត​ខ្មែរ​នា​នា​ក្នុង​ខេត្ត​។​ ព្រម​ជា​មួយ​នោះ​ នៅ​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​វត្ត​អា​រាម​ធ្វើ​ការ​បង្ហា​ត់​បង្រៀន​ឯក​ភាព​គ្នា​តាម​កម្ម​វិធី​ និង​សៀវ​ភៅ​ពុម្ព​រ​បស់ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​។​

តាម​ថេរដី​កា​ព្រះ​ឧបជ្ឈាយ៍យ័ញ​ដុង​ ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​គៀង​យ៉ាង​ ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នា​ក់​ ព្រម​ទាំង​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ស្រុក​ ក្រុង​ ដំ​ណាក់​កាល​ ២០១៤-២០១៩ នៅ​តាម​វត្ត​នា​នា ​បាន​បើកថ្នាក់​ពុទ្ធិក​បឋម​សិក្សា​ចំ​នួន​ ៣៤ ថ្នាក់​ មាន​សមណ​សិស្ស​ប្រ​មាណ ​៦៣៨ អង្គ​; ធម្ម​វិន័យ​ ២៩ ថ្នាក់​ មាន​សមណ​សិស្ស​ ៣៥៣ អង្គ​; ខេមរ​ភាសា​ ១.២២០ ថ្នាក់​រដូវ​វិស្សមកាល​ ចាប់​ពី​ថ្នាក់​ទី ១ ដល់​ទី ៧ មាន​សិក្ខា​កាម​មក​រៀន​ចំ​នួន​ ៣០.៤៨១ លើក​នាក់; រៀប​ចំ​ប្រ​ឡង​យក​សញ្ញា​បត្រ​ថ្នាក់​ពុទ្ធិ​កសិក្សា​និង​ធម្ម​វិន័យ​បាន​ ៥ លើក​ និង​ថ្នាក់​ទី ៥ ខេមរ​ភាសា​ ដោយ​មាន​បេក្ខសិស្ស​ចូល​រួម​ប្រ​ឡង​ ៨៩ អង្គ​និង​រូប​។​

​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​បឋម​សិក្សា​។​

ក្រៅ​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ ការ​ងារ​សង្គមូបនីយ​កម្ម​ក្នុង​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ ក៏​បាន​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​។​ ពិសេស​សមាគម​ជំ​រុញ​ការ​សិក្សា​ភូមិ​ភាគ​ ក៏​បាន​ឧបត្ថម្ភ​ខាង​សម្ភារៈ​ មានដូច​៖ សិក្ខូប​ករណ៍ កង់​ជាដើម​។​ល។​ បង្ក​លក្ខណៈ​ដល់​សិស្សា​នុសិស្ស​ គ្រូ​បង្រៀន​បង្ហាត់​បង្រៀន​ និង​រៀន​។​ គ្រូ​បង្រៀន​អក្សរ​ខ្មែរ​គឺជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ ឬ​ព្រះ​សង្ឃ​ក្នុង​វត្ត​។​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក៏​បាន​ឧបត្ថម្ភ​ប្រាក់បំ​ណាច់​ខ្លះ​ៗ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ ខ្ពស់​បំ​ផុត​ ១,៣ លាន​ដុង​ និង​ទាប​បំ​ផុត​ ១ លាន​ដុង​/ម្នាក់/ខែ​។​

ការ​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល​នៅ​តាម​វត្ត​ខ្មែរ​ តាំង​ពី​អើយ​មក​បាន​ក្លា​យជាទំ​នៀម​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្ហា​ត់​បង្រៀន​និង​រៀន​សូត្រ​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។​ ក្រៅ​ពី​ការ​បង្រៀន​អក្សរ​សាស្រ្ត​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរក្នុង​វត្ត​ ​ថែម​ទាំង​បាន​អប់​រំសីល​ធម៌​ សុជីវ​ធម៌​ កតញ្ញុតា​ធម៌​  និង​របៀប​របប​គួរ​សមក្នុង​ការ​ទំ​នាក់​ទំ​នង​ ​ និង​ការ​រស់​នៅ​ក្នុង​សង្គម​   ។ល។​ ទន្ទឹម​នឹង​នោះ​ ជួយ​ឱ្យ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ជាសន្សឹម​ៗ​បាន​យល់​ដឹង​នូវ​គោល​ការណ៍​ គោ​លមាគ៌ា​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ អា​ស្រ័យ​ហេតុ​នោះ​ ជន​រួម​ជាតិ​ខ្មែរ​តែង​ចាត់​ទុក​ការ​រៀន​អក្សរ​សាស្រ្ត​ជាតិ​ខ្លួន​គឺជា​ការ​ចាំ​បាច់​ម៉្យាង​ រួម​ចំ​ណែ​ក​ក្នុង​ការ​រក្សា​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្បធម៌​របស់​ជន​ជាតិ​នីមួយ​ៗ​ក្នុង​មហា​គ្រួ​សារ​បណ្តា​ជន​ជាតិ​វៀត​ណាម៕​

                                 ឡេស៊ាង​-លីសៀ

ចែករំលែកអត្ថបទ