កាលពីថ្ងៃទី ១៦ ខែកញ្ញា សម្ព័ន្ធយុវជននៃនគរបាលស្រុកទិញបៀង (អាងយ៉ាង) សហការជាមួយនឹងសប្បុរសជនជូនអំណោយចំនួន ១៥០ ចំណែកដល់គ្រួសារខ្មែរក្រីក្រ នៅឃុំវ៉ាន់យ៉ាវ (ស្រុកទិញបៀង ខេត្តអាងយ៉ាង)។
ជូនអំណោយដល់គ្រួសារខ្មែរក្រីក្រនៅឃុំវ៉ាន់យ៉ាវ។
អំណោយមួយចំណែកៗ រួមមានអង្ករ មីកញ្ចប់ សម្ភារៈប្រើប្រាស់ចាំបាច់និងទឹកប្រាក់ ៣២០ ពាន់ដុង។ សរុបទឹកប្រាក់ក្នុងការជូនអំណោយលើកនេះ ប្រមាណ ៥៤ លានដុង បានមកពីការឧបត្ថម្ភរបស់សប្បុរសជន។ ឆ្លងតាមរយៈនោះ រួមចំណែកចែករំលែកការលំបាកជាមួយនឹងជនរួមជាតិខ្មែរនៅភូមិភាគ៕
យោងតាម៖ baoangiang.com.vn- ប្រែសម្រួល៖ វិមាន