12/10/2020 - 16:29

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​លែង​មាន​ការ​រិះ​គន់​សិស្ស​ក្នុង​ថ្នាក់​និង​សាលា​រៀន​

យោង​តាម​សរាចរ​លេខ​ ៣២/២០២០/TT-BGDĐT របស់​ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ទើប​ប្រ​កាស​ឱ្យ​ប្រើ​ចាប់​ពី​ថ្ងៃ​ ០១/១១/២០២០ មិន​ត្រូវ​ពិន័យ​សិស្ស​ដែល​ប្រ​ព្រឹត្ត​ខុស​ឆ្គង​ក្នុង​ម៉ោង​រៀន​ ហាត់​ពត់ ដោយ​ការ​រិះ​គន់​សិស្ស​ក្នុង​ថ្នាក់​ ក្នុង​សាលា​រៀន​ ។​

រូប​ថត​ជានិមិត្ត​រូប​។​

នេះ​ជាខ្លឹម​សារ​ថ្មី​គួរ​ឱ្យ​កត់​ចំ​ណាំ​ត្រង់​លក្ខន្តិកៈ​នៃ​សាលា​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​ និង​សាលា​បើក​បណ្តុះ​បណ្ដាល​ច្រើន​កម្រិត​ ត្រូវ​បាន​ប្រ​កាស​ឱ្យ​ប្រើ​អម​ដោយ​សារាចរលេខ ៣២/២០២០/ TT-BGDĐT ជំ​នួស​ឱ្យ​សារាចរលេខ​ ១២/២០១១/TT-BGDĐT។​

សព្វ​ថ្ងៃ​ យោង​តាម​សារា​ចរ​លេខ​ ១២/២០១១/TT-BGDĐT គឺសិស្ស​ដែល​ប្រ​ព្រឹត្ត​ខុស​ឆ្គង​ក្នុង​ម៉ោង​រៀន​ ហាត់​ពត់​អាច​មាន​សិទ្ធិ​ដាស់​តឿន​ទូន្មាន ឬ​ពិន័យ​ទៅ​តាម​រូប​ភាព​ ដូច​ជា៖ រិះ​គន់​ចំ​ពោះ​មុខ​សិស្ស​ក្នុង​ថ្នាក់​ ក្នុង​សាលា​រៀន​; ស្ដី​ប្រ​ដៅ​និង​ផ្ដល់​ដំ​ណឹង​ដល់​គ្រួ​សារ​; ព្រមាន​ដោយ​លាយ​លក្ខណ៍អក្សរ​ក្នុង​សិក្ខា​គារិក; តម្រូវ​ឱ្យ​ឈប់​រៀន​មាន​ពេល​កំ​ណត់​។​

ប៉ុន្តែ​ត្រង់​សារាចរលេខ​ ៣២/២០២០/TT-BGDĐT ថ្មី​ គឺសិស្ស​ដែល​ប្រ​ព្រឹត្ត​ខុស​ឆ្គង​ក្នុង​ម៉ោង​រៀន​ ហាត់​ពត់ នឹង​ត្រូវ​បាន​អប់​រំ ឬ​ពិន័យ​ទៅ​តាម​រូប​ភាព​ដូច​ខាង​ក្រោម​៖

- ក្រើន​រំលឹក​ ជួយ​ដោយ​ផ្ទាល់​ដើម្បី​សិស្ស​កែ​លែង​ប្រ​ព្រឹត្ត​ខុស​ឆ្គង​។​

- ដាស់​តឿន​ ផ្ដល់​ដំ​ណឹង​ដល់​អា​ណា​ព្យា​បាល​សិស្ស​ សំ​ដៅ​សហការ​ជួយ​ឱ្យ​សិស្ស​កែ​ លែង​ប្រ​ព្រឹត្ត​ខុស​ឆ្គង​។​

-ផ្អាក​ការ​រៀន​នៅ​សាលា​មាន​ពេល​កំ​ណត់​ និង​អនុវត្ត​វិធាន​ការ​អប់​រំផ្សេង​ៗ​ទៀត​ ទៅ​តាម​សេច​ក្ដី​កំ​ណត់​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្ដាល​។​

ហេតុ​នេះ​ សារាចរ​លេខ​ ៣២ គឺចោល​រូប​ភាព​ពិន័យ​ “រិះ​គន់​សិស្ស​ក្នុង​ថ្នាក់​ ក្នុង​សាលា​រៀន​” និង​បំ​ពេញ​បន្ថែម​រូប​ភាព​ពិន័យ​ដោយ​ការ​រំលឹក​ដាស់​តឿន​ជួយ​ដោយ​ផ្ទាល់​ចំ​ពោះ​សិស្ស​ដែល​ប្រ​ព្រឹត្ត​ខុស​ឆ្គង​ នឹង​រួម​ចំ​ណែក​ញុាំង​ឱ្យ​សិស្ស​កាន់​តែជិត​ស្និទ្ធ​ជាមួយ​គ្រូ​បង្រៀន​សាលា​រៀន​; ផ្ដើម​ពី​នោះ​ ប្អូន​ៗ​ឆាប់​មាន​ភាព​ជឿន​លឿន​ ជម្នះ​រាល់​កំ​ហុស​ឆ្គង​ ហើយ​លុះ​ក្នុង​ដំ​បូន្មានថែម​ទៀត​។​

ការ​ដែល​លុប​ចោល​សេច​ក្ដី​កំ​ណត់​ពិន័យ​សិស្ស​ដោយ​រូប​ភាព​រិះ​គន់​សិស្ស​ក្នុង​ថ្នាក់​ ក្នុង​សាលា​រៀន​ អាច​ចៀស​វាង​ស្ថាន​ភាព​សិស្ស​មាន​ការ​ខ្មាស​អៀន​ អា​ម៉ាស់មុខ​ចំ​ពោះ​មិត្ត​ភក្ដិ​ក្នុង​ថ្នាក់​ ក្នុង​សាលា​ ខណៈ​ពេល​ត្រូវ​រិះ​គន់​ ជាហេតុ​បណ្តាល​ឱ្យ​មាន​ទង្វើ​មិន​ល្អ​ ដូច​ជា​ស្អប់​ខឹង​លោក​គ្រូ​អ្នក​គ្រូ​ គេច​វេះ​មិត្ត​ភក្ដិ​ បោះ​បង់​ការ​រៀន​សូត្រ​។​ល។​

តាម​សេច​ក្ដី​កំ​ណត់​ថ្មី​៖ សិស្ស​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​មិន​ត្រូវ​រៀន​ចាំ​ថ្នាក់​លើស​ពី​ ៣ ដង​ក្នុង​មួយ​កម្រិត​សិក្សា​ (សេច​ក្ដី​កំ​ណត់​ជាធរ​មាន​ អនុញ្ញាត​សិស្ស​រៀន​ធ្លាក់​មិន​លើ​សពី​ ២ ដង​ក្នុង​មួយ​កម្រិត​សិក្សា​)។​

ទន្ទឹម​នឹង​នោះ​ សិស្ស​អា​ច​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដៃ ឧបករណ៍ផ្សេង​ៗ​ ខណៈ​ពេល​កំ​ពុង​រៀន​ក្នុង​ថ្នាក់​ដើម្បី​បម្រើ​ការ​រៀន​សូត្រ​ ប្រ​សិនបើ​គ្រូ​បង្រៀន​អនុញ្ញាត​ (សេច​ក្ដី​កំ​ណត់​ជា​ធរ​មាន​ គឺមិន​អនុញ្ញាត​ឱ្យ​សិស្ស​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដៃ​ ម៉ាស៊ីន​ស្ដាប់​ចម្រៀង​ក្នុង​ម៉ោង​រៀន​)។​

សារាចរលេខ​ ៣២ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ ១/១១/២០២០ ៕​

                                តាម​កាសែត​អេឡិកត្រូនិក​រ​ដ្ឋាភិបាល​- ប្រែសម្រួល​៖ ថា​ច់​ធី

 

ចែករំលែកអត្ថបទ