(អាងយ៉ាង) តាមគណៈជនជាតិខេត្តអាងយ៉ាង ការឃោសនាផ្សព្វផ្សាយច្បាប់ដល់ជនរួមជាតិភាគតិច បំផុតគឺជនជាតិខ្មែរ តែងបានផ្នែកជាប់ពាក់ព័ន្ធក្នុងខេត្តយកចិត្តទុកដាក់។ ឆ្លងតាមរយៈការឃោសនាផ្សព្វផ្សាយជួយឱ្យជនរួមជាតិកាន់តែយល់ច្បាស់ និងអនុវត្តម៉ឺងម៉ាត់នូវសេចក្តីកំណត់របស់រដ្ឋ ស្ដីពីការធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែននិងតំបន់ជនរួមជាតិភាគតិច។
ទិដ្ឋភាពឃោសនាផ្សព្វផ្សាយច្បាប់ នៅតំបន់ជនរួមជាតិខ្មែរនៅស្រុកទិញបៀង។
រូប៖ http://tuyengiaoangiang.vn
ខេត្តអាងយ៉ាង មានខែ្សបន្ទាត់ព្រំដែនប្រវែងជិត ១០០ គីឡូម៉ែត្រ ជាប់ជាមួយខេត្តតាកែវ និងខេត្តកណ្ដាល (ប្រទេសកម្ពុជា) ម្ល៉ោះហើយមានទីតាំងយុទ្ធសាស្រ្តអំពីការការពារប្រទេស និងសន្តិសុខព្រំដែនតីណាម មានច្រកទ្វារអន្តរជាតិចំនួន២ គឺច្រកទ្វារទិញបៀង (ស្រុកទិញបៀង) វិញសឿង (ទីរួមខេត្តតឹងចូវ) និងមានច្រកទ្វារជាតិចំនួន២ គឺខាញ់ប៊ិញ និងវិញហោយដុង (ស្រុកអាងភូ)។ អាស្រ័យហេតុនោះ តាមប្រសាសន៍លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង រយៈពេលកន្លង គណៈជនជាតិបានម្ចាស់ការសហការជាមួយនឹងផ្នែកពាក់ព័ន្ធ ឃោសនាផ្សព្វផ្សាយពីច្បាប់ព្រំដែនជាតិ តួនាទីរបស់ជនរួមជាតិក្នុងការចូលរួមការពារអធិបតេយ្យ ស្ថានភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងវៀតណាម-កម្ពុជា នៅតាមស្រុក ទីរួមខេត្ត ក្រុងចំនួន ៥ ដែលជាប់ព្រំដែនគ្នា។ ផ្តើមពីនោះ បញ្ជាក់ច្បាស់ពីតួនាទីរបស់ជនរួមជាតិ សាសនិកក្នុងការការពារសន្តិសុខការពារប្រទេសតំបន់ព្រំដែនខេត្តអាងយ៉ាង។ ក្រៅពីនោះ ផ្នែកសមត្ថកិច្ចខេត្ត ក៏បានជំរុញការឃោសនា ចលនាជនរួមជាតិលើកកម្ពស់ការយល់ដឹងអំពីការបង្ការ ប្រឆាំងជំងឺ COVID-១៩ និងអនុវត្តការឃោសនាផ្សព្វផ្សាយ អប់រំច្បាប់ គោលនយោបាយជនជាតិ មាត្រាច្បាប់ទាក់ទងដល់ជនជាតិ សាសនា ចរាចរផ្លូវគោក ការពារបរិស្ថាន។ល។ ដល់ប្រជាជនរាប់ពាន់លើកនាក់។
ការផ្សព្វផ្សាយដល់សិស្សានុសិស្ស និងយុវជនជាជនរួមជាតិភាគតិចក៏បានជំរុញយ៉ាងផុសផុល។ ក្រៅពីការឧបត្ថម្ភតាមគោលនយោបាយជម្រើសតាំង សិស្សមហាវិទ្យាល័យបម្រុង គោលនយោបាយ បង្កើតអាជីព ប្អូនៗនៅទាំងបានផ្តល់នូវចំណេះដឹងខាងច្បាប់ដែលចាំបាច់សមស្របទៅតាមវ័យនីមួយៗទៀតផង ដូចជាច្បាប់ចរាចរផ្លូវគោក ច្បាប់ការពារបរិស្ថាន ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ។ល។ ចំពោះការអនុវត្តគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រំដែន។ ខេត្តអាងយ៉ាង បានម្ចាស់ការសហការជាមួយនឹងខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង និងខេត្តមិត្តនៅប្រទេសកម្ពុជា ចាត់តាំងផ្សារណាត់ពាណិជ្ជកម្មតំបន់ព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ស្វែងយល់ចុះកិច្ចសន្យាពាណិជ្ជកម្ម វិនិយោគ។
លោកម៉ែនផល្លី បានបញ្ជាក់៖ ឆ្លងតាមរយៈការផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិ ការផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ស្ថាប័នជនជាតិក្លាយជា “ស្ពានតភ្ជាប់” ដ៏សំខាន់រវាងគណៈកម្មាធិការបក្ប រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិភាគតិចក្នុងខេត្ត។ ផ្តើមពីនោះ ជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ស្វែងយល់ពីគោលបំណងរបស់ជនរួមជាតិភាគតិច នាំយកនូវគោលការណ៍ ទស្សនៈរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អំពីបញ្ហាជនជាតិ រួមចំណែករក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ជនរួមជាតិភាគតិច៕
ថាញ់ឡុង-វិមាន