01/09/2020 - 16:33

ឈប់​ជ្រើស​“បុគ្គ​លិក​ប​ម្រើការ​មួយ​ជីវិត”

ច្បាប់​វិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ និង​ច្បាប់​បុគ្គ​លិក​ ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​ ឱ្យ​ប្រើ​នៅ​ថ្ងៃ ​២៥/១១/២០១៩ ក្នុង​សម័យ​ប្រ​ជុំ​លើ​ក​ទី ៨ រដ្ឋ​សភា​ នីតិ​កាល​ XIV រួម​ មាន​៣ មាត្រា​ ដោយ​មាន​ខ្លឹម​សារ​ថ្មី​ៗ​ជាច្រើន​។​ ក្នុង​នោះ​ មាត្រា​ទី ១ នៃ​ច្បាប់​បាន​កំ​ណត់​ មាន​ខ្លឹម​សារ​ចំ​នួន ​​២២ ត្រូវ​បាន​ធ្វើវិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​ចំ​ពោះ​ច្បាប់​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​; មាត្រា​ទី២ បាន​កំ​ណត់​ មាន​ខ្លឹម​សារ​ចំ​នួន​ ១៣ ត្រូវ​បាន​ធ្វើ​វិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​ចំ​ពោះ​ច្បាប់​បុគ្គ​លិក​; មាត្រាទី ៣ បាន​កំ​ណត់​សុពល​ភាព​អនុវត្ត​ចាប់​ពី​ ថ្ងៃ​១/៧/២០២០។​

គួរ​កំ​ណត់​ចំ​ណាំ​ រាល់​ខ្លឹម​សារ​នៃ​ការ​កែប្រែច្បាប់​បុគ្គ​លិក​ បាន​កំ​ណត់​ចាប់​ពី​ថ្ងៃ​ ១/៧/២០២០ អនុវត្ត​ការ​ចុះ​កិច្ច​សន្យា​ការ​ងារ​មាន​កំ​ណត់​វេលា​ ចំ​ពោះ​អ្នក​បានជ្រើស​រើស​ជាបុគ្គ​លិក​ លើក​លែង​តែ​ករណី​មួយ​ចំ​នួន​ដែល​ច្បាប់​បាន​កំ​ណត់​ផ្សេង​។​

ចំ​ពោះ​ករ​ណី​បុគ្គ​លិក​ ដែល​អនុវត្ត​ចុះ​កិច្ច​សន្យា​ការ​ងារ​មិន​កំ​ណត់​វេលា​ រួម​មា​ន៖ បុគ្គ​លិក​បានជ្រើស​ចូល​បម្រើ​ការ​ងារ​មុន​ថ្ងៃ ​១/៧ /២០២០; កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ផ្លាស់​ប្ដូរ​ មក​ធ្វើ​ការ​ជាបុគ្គ​លិក​តាម​សេច​ក្ដី​កំ​ណត់​; អ្នក​បាន​ជ្រើស​ចូល​ធ្វើ​ជាបុគ្គ​លិក​ បម្រើ​ការ​ងារ​នៅ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ពិសេស​ និង​ករ​ណីដែល​បាន​រដ្ឋា​ភិបាល​ចែង​លម្អិត​។​

ទន្ទឹម​នឹង​នោះ​ រាល់​ខ្លឹម​សារ​ដែល​ធ្វើ​វិសោ​ធន​កម្ម​ បំ​ពេញ​បន្ថែម​នៃ​ច្បាប់​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ បាន​ចែង​ច្បាស់​អ្នក​រ​ដ្ឋការ​ចូល​និវត្ត​ន៍​ ក៏​អាច​ទទួល​រង​ពិន័យ​”លុប​ចោល​តំ​ណែង​មុខ​ងារ​”។​ យោ​ងតាម​នោះ​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ ក្រោយ​ពី​ឈប់​ការ​ងារ​ឬ​ចូល​និវត្ត​ន៍​ ទើប​ប្រ​ទះ​ឃើញ​បទ​ល្មើស​ក្នុង​រយៈ​ពេល​បម្រើ​ការ​ងារ​ គឺយោ​ងតាម​លក្ខណៈ​កម្រិត​ធ្ងន់​ស្រាល​នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ក្នុង​ចំ​ណោម​រូប​ភាព​ពិន័យ​ដូច​ជា​៖ ស្ដី​បន្ទោស​ ព្រមាន​ទោស​ លុប​ឈ្មោះ​ពី​មុខ​តំ​ណែងធ្លាប់​ទទួល​បន្ទុក​។​

ការ​ពិន័យ​នេះ​ គឺផ្សារភ្ជាប់​នឹង​ផល​វិបាក​ច្បាប់​សមទៅ​តាម​បទ​ល្មើស​៕​

យោ​ងតាម​ https://nhandan.com.vn ប្រែសម្រួល​៖ ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ច្បាប់​កម្មា​ភិបាល