01/09/2020 - 16:33

គ្រួ​សារ​យោ​ធិនបម្រុង​ទទួល​បាន​ប្រាក់​សោ​ធន​ក្នុង​មួយ​ថ្ងៃ​២៤០ពាន់​ដុង​

រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​អនុក្រឹត្យ​លេខ​៧៩/២០២០/NĐ-CP ស្តីពី​ការ​កំ​ណត់​របប​គោល​នយោ​បាយ​ក្នុង​ការ​កសាង​ កៀរ​គរ​កម្លាំង​ចលនា​បម្រុង​។​

យោ​ងតាម​អនុក្រឹត្យ​ មិន​ត្រឹម​តែយោ​ធិនបម្រុង​ប៉ុណ្ណោះ​ទេ​ គ្រួ​សារ​អ្នក​ទាំង​នេះ​ក៏​បាន​ទទួល​ប្រាក់​សោ​ធន៍​ចំ​នួន​ ១៦០ ពាន់​ដុង​ក្នុង​មួយ​ថ្ងៃ​ បើ​សិន​ជាយោ​ធិនបម្រុង​ឋិត​ក្នុង​ក្រប​ខណ្ឌ​កំ​ពុង​ពលកម្ម​ រៀន​សូត្រ​ ធ្វើ​ការ​ក្នុង​ស្ថាប័ន​ អង្គ​ការ​និង​ទទួល​បៀវត្សរ៍ពី​ថវិកា​រដ្ឋ​។​ ចំ​ពោះ​មុខ​សញ្ញា​ក្រៅ​ពី​នោះ​ ទទួល​ប្រាក់​សោ​ធន​ ២៤០ ពាន់​ដុង​ក្នុង​មួយ​ថ្ងៃ​។​ ករ​ណីយោ​ធិនបម្រុង​មាន​ជំ​ងឺ​ឈឺ​ថ្កាត់​ គ្រោះ​ថ្នា​ក់​ត្រូវ​ទៅ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ដូច្នេះ​គ្រួ​សារ​យោ​ធិនបម្រុង​ក៏​បាន​ទទួល​ប្រាក់​សោ​ធន​ ប៉ុន្តែ​មិន​លើ​សពេល​ប្រ​មូល​ផ្តុំ​ហ្វឹក​ហាត់ ធ្វើ​សម​យុទ្ធ​ ត្រួត​ពិនិត្យ​ត្រៀម​លក្ខណៈ​ពេល​មាន​បទ​បញ្ជា​កោះ​ហៅ​ ត្រៀម​លក្ខណៈ​ ប្រ​យុទ្ធ​និងកៀរ​គរ​។​

ទន្ទឹម​នឹង​នោះ​ យោ​ធិន​បម្រុង​បើ​សិន​ជាមាន​គ្រោះ​ថ្នាក់​ បានក្រុម​ប្រឹក្សា​កោស​ល្យ​វិច័យ​ពេទ្យ​ថ្នាក់​ខេត្ត​ ឬ​កម្រិត​ស្មើ​ខេត្ត​ឡើង​ទៅ​ ពិនិត្យ​និង​ធ្វើ​ការ​វាយ​តម្លៃ​ពី​កម្រិត​ថម​ថយ​កម្លាំង​ពល​កម្ម​ពី ​៥% ​ឡើង​ទៅ​ គឺបាន​ទទួល​ប្រាក់​សោ​ធន​ក្នុង​ករ​ណី៖ ធ្វើ​ដំ​ណើរតាម​ផ្លូវ​ពី​កន្លែង​ស្នាក់​នៅ​ទៅ​កន្លែង​ប្រ​មូល​ផ្តុំ​ហ្វឹក​ហាត់ ក្នុង​ពេល​ធ្វើ​ការ​នៅ​កន្លែង​អនុវត្ត​ភារ​កិច្ច​។​ កម្រិត​ទទួល​ប្រាក់​សោ​ធន​មួយ​លើក​ ចំ​ពោះ​ករណី​ថម​ថយ​កម្លាំង​ពលកម្ម​ពី​ ៥% គឺ​៨​លាន​ដុង​ គឺថា​កម្លាំង​ពលកម្ម​ថមថយ​ បន្ថែម ​១% បាន​ទទួល​ប្រាក់​បន្ថែម​៨០០​ពាន់​ដុង​។​

ក្រៅ​ពី​នោះ​ នា​យទាហា​ន​កំ​ពុង​បម្រើ​ការ​ក្នុង​ក្រប​ខណ្ឌ​បម្រុង​នៅ​ភូមិ​ភាគ​ទទួល​មរណភាព​ គណៈ​បញ្ជា​ការ​យោ​ធាថ្នាក់​ស្រុក​រួម​នឹង​គណៈ​បញ្ជា​ការ​យោ​ធាថ្នាក់​ឃុំ​ រៀប​ចំ​គណៈ​ប្រ​តិភូ​ចូល​រួម​រំលែក​ទុក្ខ​ កម្រិត​ ១,៦​ លាន​ដុង​ក្នុង​មួយ​ករ​ណី។​

ថ្វី​បើ​ដូច្នោះ​ បើ​សិន​ជាយោ​ធិនបម្រុង​ស្លាប់​ដោយ​សារ​គ្រឿង​ស្រវឹង​ ដោយ​សារ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដោយ​សារ​ល្មើស​ច្បាប់​យោ​ធា ដោយ​សារ​ទំ​នា​ស់​នឹង​អ្នក​ដទៃ​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ដល់​អនុវត្ត​ការ​ងារ​ ភារ​កិច្ច​របស់​អង្គ​ភាព​។​ល។​ គឺគ្រួ​សារ​មិន​បាន​ទទួល​របប​គោ​លនយោ​បាយ​នេះ​ទេ​។​

អនុក្រឹត្យ​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ ២១ ខែ​សីហា​ ឆ្នាំ ​២០២០៕​

                                                                  ភីអៀង​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រដ្ឋា​ភិបាល