ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/09/2020 - 16:33

ស្តាប់​របាយ​ការ​ណ៍​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ៧៧១/QĐ-TTg

នៅ​ហា​ណូយ​ លោក​ឌោវ៉ាន់​ចៀង​ សមាជិកគណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​  បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ស្តាប់​របាយ​ការណ៍​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ៧៧១/QĐ-TTg ចុះ​ថ្ងៃ​ទី ២៦/៦/ ២០១៨ របស់​នាយក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផ្តល់​សច្ចា​ប័នលើ​គម្រោង​ “បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ចំ​ពោះ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ ដំ​ណាក់​កាល​ ២០១៨-២០២៥​”  (សេច​ក្តី​សម្រេច​លេខ​ ៧៧១)។​

លោក​ ឌោវ៉ាន់​ចៀង​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ដឹក​នា​កិច្ច​ប្រ​ជុំ​។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ តំ​ណា​ង​នា​យក​ដ្ឋាន​ចាត់​តាំង​កម្មា​ភិបាល​ បាន​រាយ​កាណ៍ជូន​លោក​រ​ដ្ឋមន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ៣៤៩/QĐ-UBDT ចុះថ្ងៃ​ទី៦/៧/២០២០ របស់​រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​ផ្តល់​សច្ចា​ប័នលើ​ផែន​ការ​លំ​អិតអនុវត្ត​គម្រោង​ “បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ ចំ​ពោះ​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ បុគ្គ​លិក​ ដំណា​ក់​កាល​ ២០១៨-២០២៥” ឆ្នាំ​ ២០២០ (សរសេរ​កាត់​ថា​គម្រោង​) តាម​សេច​ក្តី​សម្រេច​លេខ​ ៧៧១។​ ក្នុង​នោះ​ គម្រោង​អា​ស្រ័យ​នា​យក​ដ្ឋាន​ចាត់​តាំង​កម្មា​ភិបាល​ទទួល​បន្ទុក​ មាន​ភារ​កិច្ច​និង​ផែន​ការ​លំ​អិតនៃ​ការ​អនុវត្ត​ចំ​នួន​ ១០ ក្នុង​ការ​អនុវត្ត​គម្រោង​ អា​ស្រ័យ​វិទ្យា​ស្ថាន​ជន​ជាតិ​ ទទួល​បន្ទុក​ រួម​មា​នភារ​កិច្ច​ចំ​នួន​៦។​

 លើ​មូល​ដ្ឋាន​របាយ​ការ​ណ៍​របស់​នា​យក​ដ្ឋាន​ចាត់​តាំង​កម្មា​ភិបាល​ លោក​ឌោវ៉ាន់​ចៀង​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​សំ​ណូម​ពរ​នា​យក​ដ្ឋាន​ចាត់​តាំង​កម្មា​ភិបាល​ វិទ្យា​ស្ថាន​ជន​ជាតិ​ គប្បី​ធ្វើ​ឱ្យ​ច្បាស់​ជាង​ទៀត​នូវ​ខ្លឹម​សារ​នៃ​សេច​ក្តី​សម្រេច​ ក្នុង​នោះ​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បំ​ពាក់​បំ​ប៉ន​អំ​ពី​បំ​ណិន​ប្រើ​ប្រាស់​ភាសា​ជន​ជាតិ​ភាគ​តិច​ ធ្វើ​ឱ្យ​ច្បាស់​ពី​តួនា​ទី ភារ​កិច្ច​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ក្នុង​ការ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ៧៧១ ដើម្បី​អនុវត្ត​លើ​វិសាល​ភាព​ទូទាំង​ប្រ​ទេ​ស​ អំ​ពី​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ការ​ងារ​ជន​ជាតិ​។​

លោក​ ឌោវ៉ាន់​ចៀង​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សំ​ណូម​ពរ​នា​យក​ដ្ឋាន​ចាត់​តាំង​កម្មា​ភិបាលវិទ្យា​ស្ថាន​ជន​ជាតិ​ និង​នា​យកដ្ឋាន​ អង្គ​ភាព​ដែល​ជាប់​ពាក់​ព័ន្ធ​ គប្បី​ប្រ​មូល​ផ្តុំ​ទៅ​លើ​ភារ​កិច្ច​សំ​ខាន់​ៗ​ដូច​៖ កសាង​ផែន​ការ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ការ​ងារ​ជន​ជាតិ​ សម​ស្រប​ជាមួយ​នឹង​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​ កសាង​សេច​ក្តី​កំ​ណត់​អំ​ពី​ការ​ប្រើ​ប្រាស់​លិខិត​បញ្ជាក់​ដើម្បី​វាយ​តម្លៃ​ ជ្រើស​រើស​ប្រើ​ប្រាស់​ តែង​តាំង​ ដំ​ឡើង​ឋានៈ​កម្មា​ភិបាល​ ក្នុង​ប្រ​ព័ន្ធ​ស្ថាប័ន​ការ​ងារ​ជន​ជាតិ​។​ កសាង​ផែន​ការ​ត្រួត​ពិនិត្យ​បំ​ពាក់​បំ​ប៉ន​ការ​ងារ​ជន​ជាតិ​នៅ​ក្នុង​ខេត្ត​ចំ​នួន​ ៣ តំ​ណា​ង​ឱ្យ​តំ​បន់​ទាំង ​៣ ក្នុង​ទូទាំង​ប្រ​ទេ​ស​។​

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សំ​ណូម​ពរ​នា​យក​ដ្ឋាន​ចាត់​តាំង​កម្មា​ភិបាលវិទ្យា​ស្ថាន​ជន​ជាតិ​ នា​យក​ដ្ឋាន​ អង្គ​ភាព​ដែល​ជាប់​ពាក់​ព័ន្ធ​ ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ឆាប់​រហ័ស​ ធានា​ប្រ​សិទ្ធភាព​ត្រូវ​តាម​ច្បាប់​៕​

​         យោ​ង៖ https://baodantoc.vn- វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ ឌោវ៉ាន់​ចៀង​