17/08/2020 - 16:46

ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ជន​បទ​ថ្មី​

សម្ព័ន្ធ​យុវ​ជន​ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ តែង​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ជន​បទ​ថ្មី។​ មាន​ចលនា​លេច​ធ្លោ​បំ​ផុត​ចំ​នួន​ ២ គឺ “ឈាន​មុខ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ការ​ពារ​មាតុ​ភូមិ​” “រួម​ដំ​ណើរ​ជាមួយ​យុវជន​សាង​ខ្លួន​ បង្កើត​អា​ជីព​”។​

សម្ព័ន្ធ​យុវជន​ឃុំ​ហ្វាតឹង​ កំ​ពុង​សម្អាត​ដង​ផ្លូវ​ដាំ​ផ្កា​លម្អ​។​ 

សម្ព័ន្ធ​យុវជន​ស្រុក​កូវ​កែ​ រក្សា​និង​អភិវឌ្ឍ​ទម្រង់​ចំ​នួន ​១៥ “ក្លឹប​អភិវឌ្ឍ​សេដ្ឋ​កិច្ច​” អា​ស្រ័យ​យុវជន​ជាកម្លាំង​ស្នូល​ ដើម្បី​កែ​លម្អ​ជីវ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​។​ តាម​រយៈ​ប្រ​ភព​ទុន​សាង​ខ្លួន​ បង្កើត​អា​ជីព​ សម្ព័ន្ធ​យុវជន​ខេត្ត​ឧបត្ថម្ភ​ ៣៥០ លាន​ដុង​សម្រាប់​អភិវឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​ មាន​ដូច​៖ ចិញ្ចឹម​កង្កែប ចិញ្ចឹម​គោ​ ចិញ្ចឹម​មាន់​ មូរចំ​បើង​ កិន​ស្រូវ​; គ្រួ​សារ​សម្ព័ន្ធ​យុវជន​ចំ​នួន​ ១.៦៥១ បាន​បុល​ទុន​ពី​ធនាគារ​គោ​លនយោ​បាយ​សង្គម​ សរុប​បំ​ណុលប្រាក់​កម្ចី​ប្រ​គល់​ការ​ ២៧,៩៨៧ ពាន់​លានដុង​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ល។​ យុវជន​ង្វៀន​តឺលឹប​ សាខា​សម្ព័ន្ធ​យុវ​ជន​យោ​ធាឃុំ​ហ្វាតឹង​ ចែករំលែក​៖ “ឆ្នាំ​ ២០១៩ គ្រួ​សារ​ខ្ញុំ​បាន​ឧបត្ថម្ភ​បុល​ទុន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ពី​ធនា​គារ​គោ​លនយោ​បាយ​សង្គម​ស្រុក​ចំ​នួន​ ២០ លាន​ដុង​ សម្រាប់​កែ​ប្រែចម្ការខ្នុរ​ ១.៥០០ម២​។​ ផ្ដើម​ពី​ប្រ​ភព​ទុន​ខាង​លើ​រួម​ចំ​ណែ​ក​ជួយ​គ្រួ​សារ​ខ្ញុំ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​មាន​លក្ខណ​សម្បត្តិ​ចូល​រួម​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​”។​

ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ សម្ព័ន្ធ​យុវជន​នៅ​តាម​ឃុំ​ ទីប្រ​ជុំ​ជន​ ក្រោម​ឱវាទ​បាន​ចុះ​ឈ្មោះ​ធានា​រ៉ាប់​រង​សំ​ណង់​ កិច្ច​ការ​យុវជន​ចំ​នួន ​៥១ មាន​ដូច​៖ កសាង​ស្ពាន​ជន​បទ​ ផ្ទះ​សប្បុរស​ធម៌​ ដាក់​អំ​ពូល​ភ្លើង​តាម​ដង​ផ្លូវ​ ដាំ​ផ្កា​លម្អ​តាម​ផ្លូវ​ កាប់​ឆ្ការ​ព្រៃ​ស៊ុប​ទ្រុប​ យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ប្អូន​ៗ​កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ល។​ លេខា​សម្ព័ន្ធ​យុវជន​យោ​ធាឃុំ​ហ្វាតឹង​ វ៉វ៉ាន់​ដែម ឱ្យ​ដឹង​៖ “រៀង​រាល់​សប្តាហ៍​ សាខា​សម្ព័ន្ធ​យុវជន​ចាត់​សមាជិក​សម្ព័ន្ធ​យុវជន​ ២ នា​ក់ទទួល​រ៉ាប់​រង​ការ​ងារ​កាត់​ស្មៅ​ និង​កាប់​ឆ្ការ​ព្រៃ​ស៊ុប​ទ្រុប​នៅ​តាម​សង​ខាង​ផ្លូវ​។​ សាខា​សម្ព័ន្ធ​យុវជន​តែង​ត្រៀម​លក្ខណ​សហកា​រដើម្បី​អនុវត្ត​រាល់​សកម្ម​ភាព​អំ​ពី​កសាង​ជន​បទ​ថ្មី​”៕​

                               សឺនម៉ាល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ