10/08/2020 - 16:48

ខណៈ​ពេល​គោ​លនយោ​បាយ​សមស្រប​នឹង​ភាព​ជាក់​ស្ដែង​

តាម​ប្រ​សាសន៍​ លោក​ថាច់​ថេហៀង ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ អា​ស្រ័យ​គោ​លនយោ​បាយ​ឧបត្ថម្ភ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​សម​ស្រប​នឹង​តម្រូវ​ការ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ជន​រួម​ជាតិ​មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​។​

ដង​ផ្លូវ​ចូល​កាន់​ភូមិ​មីអាង​។​

ស្ពាន​តា​ធាយ។

ជាក់ស្ដែង​ ពេល​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​៧៥៥/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ឧបត្ថម្ភ​ទឹក​ស្អាត​ស្រុក​ត្រា​អូង​ បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ដាក់​បំ​ពង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជន​រួម​ជាតិខ្មែរ​ចំ​នួន​ ៦២២ ។​ ដោយ​ឡែក​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ ១៩១ គ្រួ​សារ​ បាន​ឧបត្ថម្ភ​នា​ឡិកាទឹក​បន្ថែម​ទៀត​។​ គ្រួ​សារ​ដែល​នៅ​ឆ្ងាយ​ពី​ផ្លូវ​ធំ​ ស្រុក​ឧបត្ថម្ភ​បាសាំង​ទឹក​ដើម្បី​ស្តុក​ទឹក​ស្អាត​ប្រើ​ប្រាស់​។​ អ្នក​មីង​ថាច់​ធីស្វាង​ នៅ​ភូមិ​មីអាង​ ឃុំ​តឹង​មី ឱ្យ​ដឹង​៖ “បន្ទាប់​ពី​គ្រួ​សារ​ខ្ញុំ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី​ រដ្ឋ​ក៏​បាន​ឧបត្ថម្ភ​តភ្ជាប់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​ខ្ញុំ​ទៀត​ផង​។​ មុន​នេះ​ គ្រួ​សារ​ខ្ញុំ​ប្រើ​ប្រាស់​តែទឹក​ប្រឡាយ​នៅ​មុខ​ផ្ទះ​សម្រាប់​ដណ្តាំស្ល ងូត​លាង​និង​បោក​គក់​។​ ចាប់​ពី​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ឃើញ​ថា​ខ្ញុំ​មិន​សូវ​ឡើង​កន្ទាលត្រអាក​ដូច​មុន​”។​

ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​កាត់​បន្ថយ​ភាព​ក្រី​ក្រចីរ​ភាព​ កម្ម​វិធី​ ១៣៥ របស់​រដ្ឋា​ភិបាល​ ធ្វើ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំ​បន់​ជន​រួម​ជាតិ​ នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រា​អូង​កាន់​តែមាន​ភាព​សមរម្យ​ ដង​ផ្លូវ​ស្ទើរ​តែទាំង​អស់​ត្រូវ​បាន​ក្រាល​បេ​តុង​ កៅ​ស៊ូ​។​ លេច​ធ្លោ​បំ​ផុត​គឺដង​ផ្លូវ​គមនា​គមន៍តភ្ជាប់​ពី​ភូមិ​វាល​-មីធ្វឹង​-ត្រា​ម៉ង នៅ​ឃុំ​តឹង​មី ដង​ផ្លូវ​ពី​ភូមិ​ត្រកៀក​-បាង​ចាង​ តភ្ជាប់​ទៅ​នឹង​ឃុំ​តឹង​មីនិង​ឃុំ​ត្រា​កូង និង​ផ្លូវ​ចម្ការ​ ឃុំ​ត្រា​កូង។​ល។​ បង​ង្វៀន​វ៉ាន់​ត្វឹង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ឱ្យ​ដឹង​៖ “ក្រៅ​ពី​ផ្លូវ​ធំ​បាន​ក្រាល​កៅ​ស៊ូ​ ចំ​ណែ​ក​ផ្លូវ​រាយ​រង​ក៏​បាន​ក្រាល​បេ​តុង​រួច​រាល់​ដែរ​ ម្ល៉ោះ​ហើយ​មាមីង​ធ្វើ​ដំ​ណើរទៅ​មក​ដោះ​ដូរ​ទំ​និញ​មាន​ភាព​ងាយ​ស្រួល​ណាស់​។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​សម្ភារ​ៈរបស់​ជន​រួម​ជាតិ​បាន​លើ​ក​កម្ពស់​ជាសន្សឹម​ៗ​”។​ បង​ស្រី​ថាច់​ធីហុង​ នៅ​ភូមិ​វាល​ ឱ្យ​ដឹង​ដោយ​ក្តីរីក​រាយ៖ “តាំង​ពី​ផ្លូវ​បេ​តុង​តភ្ជាប់​ភូមិ​បាន​កសាង​សម្រេច​រួច​រាល់​ យើង​ត្រូវ​ការ​ទៅ​វត្ត​វ៉ា​មាន​ភាព​ងាយ​ស្រួល​ណា​ស់​។​ ពី​មុន​ចង់​ទៅ​វត្ត​ត្រូវ​ទៅ​ដើរ​ ខែ​ភ្លៀង​ផ្លូវ​បែក​ភក់​ជ្រាំពិបាក​ធ្វើ​ដំ​ណើរ​​ណាស់​។​ ឥឡូ​វ ខ្ញុំ​ជិះ​កង់​បន្តិច​គឺដល់​វត្ត​ហើយ។​ បើ​ថ្ងៃ​សៅរ៍ ​អា​ទិត្យ​ កូន​ៗ​មិន​ទៅ​ធ្វើ​ការ​ ខ្ញុំ​ទៅ​វត្ត​ដោយ​ម៉ូតូ​ នោះ​កាន់​តែរហ័ស​ទៀត​”៕​

                            ហា​ថាញ់-វិមាន

ចែករំលែកអត្ថបទ