ព្រឹកថ្ងៃ ២៧ ខែកក្កដា ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា និងអដ្ឋិធាតុយុទ្ធជនពលីលើភូមិសាស្រ្តខេត្តគៀងយ៉ាង ក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិកសង្រ្គោះជាតិ សង្គ្រាមការពារមាតុភូមិ ប្រព្រឹត្តឡើងនៅបូជនីយដ្ឋានយុទ្ធជនពលីស្រុកហងដឹក (គៀងយ៉ាង)។
អុជធូបរំលឹកវិញ្ញាណក្ខ័នធយុទ្ធជនពលី។ (រូបចឿងដាយ/TTXVN)
ជ្រួតជ្រាបទស្សនៈ “ស៊ូស្លាប់ដើម្បីសង្គ្រោះមាតុភូមិ” “ជួយមិត្តគឺជាការជួយខ្លួនឯង” កម្មាភិបាល យុទ្ធជនកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម មិនរារែកក្នុងការពលីជីវិត ជួយប្រជាជនកម្ពុជារួចពីរបបប្រល័យពូជសាសន៍ និងកសាងទឹកដីកម្ពុជារីកចម្រើនរុងរឿង។ ការងារស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅប្រទេសកម្ពុជា និងភូមិភាគមួយចំនួនក្នុងខេត្តគៀងយ៉ាងក្នុងរដូវប្រាំងឆ្នាំ ២០១៩-២០២០ បានប្រឈមនឹងការលំបាកយ៉ាងច្រើន ជាក់ស្ដែងគឺការរងផលប៉ះពាល់នៃជំងឺ COVID-១៩។ គណៈបញ្ជាការ ៥១៥ ខេត្តគៀងយ៉ាង បានចង្អុលការទាន់ពេលដល់បញ្ជាការដ្ឋានកងទ័ព មន្ទីរការងារ-យុទ្ធជនពិការ និងសង្គមកិច្ច ដើម្បីមានគោលការណ៍ និងវិធានការជួយជំរុញទឹកចិត្តកម្មាភិបាល យុទ្ធជនកង K៩២ (បញ្ជាការដ្ឋានកងទ័ពខេត្តគៀងយ៉ាង) បង្កើនស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែងជម្នះការលំបាក សហការជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានអាជ្ញាធម៌ កម្លាំងប្រដាប់អាវុធប្រជាជនប្រទេសមិត្ត ជួយជ្រោមជ្រែង ផ្ដល់ព័ត៌មាន និងជួយស្វែងរកស្លាកស្នាមផ្នូរយុទ្ធជនពលី។
រដូវប្រាំងឆ្នាំ ២០១៩-២០២០ កងK៩២ ស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីបាន ៩០ ។ ក្នុងនោះ ស្វែករកបានអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តកំពត (កម្ពុជា) ១៧ ធាតុ និងនៅចុងឆ្នាំ ២០១៩ ស្វែករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងខេត្តគៀងយ៉ាងបាន ៧៣ ធាតុ។ ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ ថ្នាក់ដឹកនាំខេត្តគៀងយ៉ាង យោធភូមិភាគ ៩ អ្នកតំណាងកម្មាភិបាល ព្រឹទ្ធាចារ្យបដិវត្តន៍ មួយអន្លើដោយកម្មាភិបាលប្រជាជន និងសិស្សានុសិស្សស្រុកហងដឹក បានអុជធូបនៅបូជនីយដ្ឋានយុទ្ធជនពលីស្រុកហងដឹក និងតាមផ្នូរបញ្ចុះអដ្ឋិធាតុ វីរយុទ្ធជនពលីព្រោះជាតិមាតុភូមិ។
បន្ទាប់ពីពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបូជាទៀនធូប អដ្ឋិធាតុយុទ្ធជនពលីទាំង ៧២ ធាតុ ក៏បានបញ្ចុះទៅតាមពិធីកិច្ចកងទ័ពក្នុងបរិវេណបូជនីយដ្ឋានយុទ្ធជនពលីស្រុកហងដឹក៕
ប្រភពៈ ហុងដាក (TTXVN/Vietnam+) - ប្រែសម្រួលៈ ពេជ្រសឿន