13/07/2020 - 15:52

ជក់ចិត្ត​គូរ​ឆាយា​លក្ខណ៍អ៊ំ​ហូ

កើត​មក​មាន​អវយវៈ​មិន​គ្រប់​គ្រាន់​ដូច​កុមារ​ឯទៀត​ ប៉ុន្តែ​បង​កៅ​ឌឹកឡុក​ នៅ​ភូមិ​ចូវ​ថា​ញ់ ទីប្រ​ជុំ​ជន​មីស្វៀង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​តែ​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ ជាពិសេស​គឺបង​ជក់ចិត្ត​នឹង​ការ​គូរ​ឆាយា​លក្ខណ៍អ៊ំ​ហូ។​

  មាន​ត្រឹម​តែដៃ​ឆ្វេង​ បង​កៅ​ឌឹកឡុក​ គូរ​បាន​យ៉ាង​ច្រើន​នូវ​ឆាយា​លក្ខណ៍អ៊ំ​ហូជាទីគោ​រព។

បងឡុក​ ឱ្យ​ដឹង​៖ “កាល​នៅ​មាន​ព្រះ​ជន្ម អ៊ំ​ហូបានទូន្មាន “ពិការ​ប៉ុន្តែ​មិន​ឥត​ប្រ​យោ​ជន៍​” ម្ល៉ោះ​ហើយ​ខ្ញុំ​យល់​ពី​ចំ​ណុច​ខ្វះ​ខាត​របស់​ខ្លួន​ តាំងចិត្ត​ជម្នះ​ការ​អៀន​ខ្មាស់ចំ​ពោះ​ភ្នែក​សម្លឹង​របស់​អ្នក​ផង​ ដើម្បី​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ល្អ​។​ រាល់​ថ្ងៃ​ ខ្ញុំ​តែង​ដាស់​តឿន​ខ្លួន​ឯង​ថា​ ត្រូវ​តែព្យា​យាម​រៀន​សូត្រ​ថែម​ទៀត​ដើម្បី​កុំ​ឱ្យ​ឪ​ពុក​ម្តាយព្រួយ​បារម្ភ​”។​ កើត​មក​មិន​មាន​បាត​ដៃ​ស្ដាំ​ មាន​តែដៃ​ឆ្វេង​ល្អ​ជា ប៉ុន្តែ​ឡុក​អា​ច​ធ្វើ​ការ​ងារ​គ្រប់​យ៉ាង​ ចាប់​តាំង​ពី​កិច្ច​ការ​ថែទាំ​ខ្លួន​ ជិះ​កង់​ទៅ​កាន់​សាលា​ សរ​សេរ​មេរៀន​ រហូត​ដល់​ប្រ​ឡង​ជាប់​ចូល​រៀន​សាលា​មធ្យម​សិក្សា​វប្បធម៌​សិល្បៈ​ខេត្ត​សុក​ត្រាំង​ និង​ក្លា​យជាវិចិត្រ​ករ​។​ ក្រោយ​ពី​បញ្ចប់​សញ្ញា​បត្រ​ ហេតុ​តែស្ថាន​ភាព​គ្រួ​សារ​ក្រលំ​បាក​ បង្ខំ​ចិត្តឱ្យ​បង​ឡុក​ទុក​ក្ដី​បំ​ណង​ប្រាថ្នា​មក​ម្ខាង​ ដើម្បី​ធ្វើ​ការងារ​រក​ប្រាក់គិត​គូរ​ជីវ​ភាព​។​ គ្រារៀប​អា​ពាហ៍​ពិពាហ៍ បំ​ផុត​គឺពេល​ប្រ​ពន្ធ​ទៅ​ចោល​ បន្សល់​ទុក​ កូន​ប្រុស​មួយអម្រែកគ្រួ​សារ​កាន់​តែធ្ងន់​សម្រាប់​ បង​។​ ចាប់​តាំង​ពី​នោះ​មក​ បង​ឡុក​ ប្រឹង​ប្រែង​រក​ស៊ី​ចិញ្ចឹម​ជីវិតដោយ​មុខ​របរ​”គូរ​គំ​នូរ​” រក​បានប្រាក់ផង​ និង​បំ​ពេញ​ក្ដី​ស្រមៃ​ផង​។​ រៀង​រាល់​ពេល​ព្រឹក​ ក្រោយ​ពី​ជូន​កូន​ទៅ​រៀន​ បង​ទទួល​ការ​គូរ​គំ​នូរ​នៅ​តាម​សាលា​មត្តេយ្យ ហា​ងកាហ្វេ​ ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ (គូរ​ផ្លាក​ផ្សាយ​ពាណិ​ជ្ជកម្ម​) ដើម្បី​រកប្រាក់​គិត​គូរ​ជីវ​ភាព​។​ ជាពិសេស​ នៅ​ពេល​យប់​ បង​គូរ​ឆាយា​លក្ខណ៍អ៊ំ​ហូ។​ បង​ឡុក​ ឱ្យ​ដឹង​៖ “កាល​នៅ​រៀន​សាលា​មធ្យម​សិក្សា​វប្បធម៌​សិល្បៈ​ មាន​វិញ្ញា​សារ​មួយ​ចាំ​បាច់​ត្រូវ​គូរ​គឺឆាយា​លក្ខណ៍ អគ្គ​មគ្គុ​ទេ​សក៍​ នោះ​គឺលើ​ក​ដំ​បូង​ដែល​ខ្ញុំ​គូរ​ឆាយា​លក្ខណ៍អ៊ំ​ហូ។​ ខ្ញុំ​គូរ​ឆាយា​លក្ខណ៍ជាច្រើន​ ប៉ុន្តែ​ពិនិត្យ​ទៅ​ឃើញ​ថា​មាន​តែ​ឆាយា​លក្ខណ៍អ៊ំ​ហូទេ​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មនោ​សញ្ចេត​នា​ជាង​គេបង្អស់​ បាន​ជាខ្ញុំ​ចូល​ចិត្ត​គូរ​ឆាយា​លក្ខណ៍អ៊ំ​ហូ។​ ពេល​កាន់​ជក់គូរ​រូប​អ៊ំ​ហូ ភាព​លំ​បាក​ ទុក្ខ​ព្រួយក្នុង​ជីវ​ភាព​ហា​ក់ដូច​ជា​រសាយ ក្នុង​សតិ​អា​រម្ម​ណ៍ ខ្ញុំ​មាន​តែ​ឆាយា​លក្ខណ៍អ៊ំ​ហូម្នា​ក់ដែល​អម​ដោយ​ពុក​មាត់​វែង​ ភ្នែក​ទាំង​គូពោរ​ពេញ​ដោយ​ក្ដី​មេត្តា​ ផ្ទៃ​មុខ​ប្រ​កប​ដោយ​ព្រហ្ម​វិហា​រ​ធម៌​។​ ជាអគ្គមគ្គុ​ទេ​សក៍​ម្នា​ក់រស់​នៅ​សាម​ញ្ញ​ ប៉ុន្តែ​មាន​ទឹក​ចិត្ត​មហស្ចារ្យ​និង​ប្រ​កប​ដោយ​សប្បុរស​ធម៌​”។​

សព្វ​ថ្ងៃ​ ក្នុង​ផ្ទះ​បង​ឡុក​ មាន​ឆាយា​លក្ខណ៍ អ៊ំ​ហូជិត​ ២​០ ផ្ទាំង​។​ រាល់​ឆាយា​លក្ខណ៍សុទ្ធ​តែ​ផ្សារភ្ជាប់​ជាមួយ​នឹង​រឿង​រ៉ាវ​ស្ដី​ពី​ទង្វើ​របស់​អ៊ំ​ ។​ បង​ឡុក​ ចែក​រំលែក៖ “ចង់​គូរ​ឆាយា​លក្ខណ៍អ៊ំ​ហូ ខ្ញុំ​ត្រូវ​ស្រាវ​ជ្រាវស្វែង​យល់​អំ​ពី​បុព្វ​ហេតុ​ទង្វើរបស់​អ៊ំ​។​ គូរ​រូប​អ៊ំ​ហូងាយ​ទេ​ ប៉ុន្តែ​ត្រូវ​មើល​រូបភាព​ដើម​ទើប​ហ៊ាន​គូរ​។​  ការ​គូរ​ត្រូវ​មាន​ភាព​ហ្មត់ចត់​តាំង​ពី​ឡេវអា​វ ផ្នត់​ដៃ​អា​វ ការ​បញ្ចេញ​មនោ​សញ្ចេត​នា​តាម​រយៈ​ភ្នែក​ មាត់​។​ល។​ អ្វី​ៗ​សុទ្ធសឹង​តែបង្ហា​ញ​ឡើង​នូវ​ចរិត​លក្ខណៈ​របស់​អ៊ំ​”៕​

យោ​ង៖ លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ