06/07/2020 - 15:23

កើ-ដ វិវឌ្ឍ​ន៍ឈាន​ឡើង​

ស្រុក​កើ-ដ ក្រុង​កឹង​ធើ ជាភូមិ​សាស្រ្ត​មួយ​ក្នុង​ចំ​ណោម​ភូមិ​សាស្រ្ត​ដែល​មាន​ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​បំ​ផុតរបស់​ក្រុង​។​ ក្រៅ​ពី​កម្ម​វិធី​គម្រោង​ផ្សេង​ៗ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ ក្រុង​ក៏​បាន​គួបផ្សំ​កម្ម​វិធី​ជាច្រើន​អភិវឌ្ឍ​ន៍រួម​ ម្ល៉ោះ​ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រ​បស់ស្រុក​តំ​បន់​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​នេះ​ បាន​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ក្រឡែត​។​

ទីប្រ​ជុំ​ជន​កើ-ដ។​

មុននេះ​ ពី​មជ្ឈ​មណ្ឌល​ក្រុង​ទៅ​កើ-ដ មាន​តែផ្លូវ​ជាតិ​លេខ​៩​២​២​មួយ​ប៉ុណ្ណោះ​ ។​ ក្រៅ​ពី​ដង​ផ្លូវ​ខូច​ទ្រុឌទ្រោម​នេះ​ ប្រ​ជាជន​ធ្វើ​ដំ​ណើរទៅ​កើ-ដ សំ​ខាន់​គឺទៅ​ផ្លូវ​ទូក​។​ រយៈពេល​ថ្មី​ៗ​នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នៅ​កើ-ដ មាន​ការ​ផ្លាស់​ថ្មី​ច្រើន​។​ ដង​ផ្លូវ​តែមួយ​កាលពី​មុន​ សព្វ​ថ្ងៃ​កំ​ពុង​បង្កើន​កម្រិត​បើ​ក​ទូលាយ​។​ ដង​ផ្លូវ​បូង​តុងមក​ងាងឆ្លង​កាត់​ទីប្រ​ជុំ​ជន​កើ-ដ បាន​តភ្ជាប់​ស្រុក​កើ-ដនឹង​ខេត្ត​ហូវ​យ៉ាង​និង​ស្រុក​វិញថា​ញ់ ក្រុង​កឹង​ធើ។​ ដង​ផ្លូវ​ឆ្លង​កាត់​ថា​ញ់ភូ ទ្រុង​ថា​ញ់ ទ្រុង​អា​ង​ ក៏​បាន​បង្កើន​កម្រិត​កសាង​ស្ពាន​បេ​តុង​សម្រេច​ជាស្ថាពរ​ ម្ល៉ោះ​ហើយ​បាន​តភ្ជាប់​កើ-ដ​ នឹង​សង្កាត់​នា​នា​របស់​ខណ្ឌ​ថូកណូក។​ ដោយឡែក​ដង​ផ្លូវ​ចូល​ទៅ​ណុកប​ាំង (ឃុំ​ថើយ​ដុង​) អា​ស្រ័យ​កម្ម​វិធី​១​៣​៥​ ក៏​បាន​បង្កើន​កម្រិត​ ចាប់​ពី​ដងផ្លូវ​បេ​តុង​បណ្តោយ​មាត់​ព្រែក​ទៅ​ជាផ្លូវ​កៅ​ស៊ូ​កម្រិត​ ៥​ នៅ​វាល​រាប​តភ្ជាប់​ពី​កើ-ដ ទៅ​ទល់​នឹង​ស្រុកយង់រៀង​ ខេត្ត​គៀង​យ៉ាង​។​

 ដង​ផ្លូវ​ទៅ​កាន់​ស្រុក​កើ-ដ នា​បច្ចុប្បន្ន​។​

ផ្តើម​ពី​តំ​បន់​ដាច់​ស្រយាល​មួយ​របស់​ក្រុង​ បច្ចុប្បន្ន​ កើ-ដ បាន​ក្លា​យជាចំ​ណុច​ប្រ​សព្វ​ ដើម្បីចូល​ទៅ​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ ខេត្ត​ហូវ​យ៉ាង​ និង​ខេត្ត​គៀង​យ៉ាង​។​ នេះ​គឺជា​ជំ​ហា​ន​វិវឌ្ឍ​ន៍មួយជាមូល​ដ្ឋាន​គ្រឹះ​ ដើម្បី​កើ-ដឈាន​ឡើង​។​  បងយ័ញ​ថា​ញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ទីប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “ខ្ញុំ​កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​នេះ​  ម្ល៉ោះ​ហើយ​ខ្ញុំ​ពិត​ជាមាន​ការ​ភ្ញាក់ផ្អើល​ចំ​ពោះ​ការ​ផ្លាស់​ថ្មី​នៃ​ភូមិ​ស្រុក​រ​បស់យើង​មែន​។​ កើ-ដមាន​ដង​ផ្លូវ​កៅ​ស៊ូ​ធំ​ៗ​រាប​ស្មើ​ លំ​នៅឋាន​សង់​ជាប់​ៗ​គ្នា​។​ល។​ ហា​ងលក់​ម៉ូតូ​ ហា​ងលក់គ្រឿង​ម៉ាស៊ី​ន​ជាលក្ខណៈ​គ្រួ​សារ​   មាន​ទ្រង់​ទ្រាយ​នៅ​តាម​យីហោ​ធំ​ៗ​ផុស​ឡើង​ជាបន្ត​បន្ទាប់​ សឱ្យ​ឃើញ​ថា​ ជីវ​ភាព​សម្ភារៈរបស់​ប្រ​ជា​ជន​មានជំ​ហា​ន​ឈាន​ឡើង​ជាលំ​ដាប់​”។​

បង​ត្រឿង​ថា​ញសាង​ ប្រ​ធាន​ការិ​យាល័យជន​ជាតិ​ស្រុក​កើ-ដ ឱ្យ​ដឹង​បន្ថែម​៖ “តាម​ស្ថិតិ​​បឋម​លើ​ភូមិ​សាស្រ្ត​ស្រុក​កើ-ដ មាន​ពលករ​ជនជាតិ​ខ្មែរ​ជាង​៧​០នា​ក់ ធ្វើ​ការ​នៅ​តាម​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុក ខណ្ឌ​ប៊ិ​ញធ្វី។​  ដោយ​សារ​ផ្លូវ​ថ្នល់​រាប​ស្មើ​ ម្ល៉ោះ​ហើយ​ពលករ​ទាំង​នេះ​ទៅ​មក​រាល់ថ្ងៃ​ ប្រិត​សំ​ចៃ​បាន​ថ្លៃ​ផ្ទះ​សំ​ណា​ក់​ ហើយបង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​”៕​

                               ហា​ថា​ញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ត្រឿង​ថា​ញសាង