06/07/2020 - 15:23

ពូថា​ច់​សុខ​ បង្វែរ​ផ្ទៃ​ដី​ដាំ​អំ​ពៅ​មក​ដាំ​ទំ​ពាំង​បារាំង​

ឆ្នាំ​២​០១​៥​ សង្កេត​ឃើញ​ការ​ដាំ​អំ​ពៅ​ចំ​ណា​យដើម​ទុន​ច្រើន​ ហើយ​មិន​សូវ​មាន​ប្រ​សិទ្ធភាព​ ម្ល៉ោះ​ហើយ​ពូថា​ច់​សុខ​ នៅ​ភូមិ​ជ្រៃ​ធំ​ ឃុំ​ង៉ាយស្វៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ប្ដេជ្ញាបង្វែរ​ផ្ទៃ​ដី​ដាំ​អំ​ពៅ​៣​កុង​កន្លះ​ មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​វិញ​។​ គាត់​ដាំ​ប្រ​ភេទ​ដំ​ណាំ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ដូច​ជា​៖ ទំ​ពាំង​បារាំង​ និង​ប្រ​ភេទបន្លែ​បង្ការ​ផ្សេង​ៗ​ទៀត​។​ល។​ នា​ំមក​នូវ​ប្រាក់​ ចំ​ណូល​ខ្ពស់​ជូន​គ្រួ​សារ​។​

ពូថា​ច់​សុខ​ កំ​ពុង​ថែទាំ​កូន​ទំ​ពាំង​បារាំង​។​

ពូថា​ច់​សុខ​ ឱ្យ​ដឹង​៖ “ឆ្នាំ​២​០១​៨​ ខ្ញុំ​បង្វែរ​មក​ដាំ​ទំ​ពាំង​បារាំង​បាន​ជាង​១​.០០០ដើម​។​ អា​ស្រ័យ​ប្រើ​ប្រាស់​ជីលា​មក​គោ​ គួបផ្សំ​នឹង​ផ្អាប់កាក​អំ​ពៅ​ដើម្បី​ធ្វើ​ជាជីសរីរាង្គ​ក្នុង​ការ​ដាំ​ទំ​ពាំង​បារាំង​ ម្ល៉ោះ​ហើយ​ក្រោយ​រយៈ​ពេល​ដាំ​ពី​៨​ដល់​១​០ខែ​  អា​ច​ប្រ​មូល​ផល​ទំពាំង​។​ ដំ​ណា​ក់​កាល​ដំ​បូង​ផ្តល់​ផល​បាន​ពី​៤​ដល់​៥​គីឡូ​ក្រាម​/ថ្ងៃ​។​ ក្រោយ​ៗ​មក​ ទិន្ន​ផល​លំ​នឹង​ មធ្យម​ភាគ​ពី​១​០គីឡូ​ក្រាម​ក្នុង​មួយថ្ងៃ​ នៅ​លើ​ផ្ទៃ​ដី​៣​កុង​កន្លះ​។​ បច្ចុប្បន្ន​ ឈ្មួញ​នៅ​ទីក្រុង​ហូជីមិញ​ មក​កក់​ទិញ​ដោយ​តម្លៃ​៥​០.០០០ដុង​/គីឡូ​ក្រាម​ សម្រាប់​ផ្គត់​ផ្គង់​ដល់​ភោជ​នីយដ្ឋាន​ និង​ផ្សារទំ​នើប​”។​

ផលិតផល​ទំ​ពាំង​បារាំង​ដាំ​តាម​បែប​ធម្ម​ជាតិ​ (ប្រើ​ជីសរីរាង្គ​និង​ជីអតិសុខុម​ប្រាណ​) កំ​ពុង​បាន​ឈ្មួញ​មក​កក់​ទិញ​យ៉ាង​ច្រើន​ មានច្រក​ចេញ​លំ​នឹង​។​ ពូថា​ច់​សុខ​ គឺជា​អ្នក​ “ឈាន​មុខ​” ដាំ​ទំ​ពាំង​បារាំង​នៅ​លើ​ដី​ដាំ​អំ​ពៅ​នៅ​ឃុំ​ង៉ាយស្វៀង​ បើ​ក​ចេញ​នូវ​ទិស​ដៅ​ថ្មីដល់​តំ​បន់​ដាំ​អំ​ពៅ​មិន​សូវ​មាន​ប្រ​សិ​ទ្ធភាព​។​  ដើម្បី​កាត់​បន្ថយ​ចំ​ណា​យ​ដើម​ទុន​ទិញ​កូន​ពូជ​ អ្នក​ដាំ​ទំ​ពាំង​បារាំង​បាន​ជ្រើស​យក​ការ​បណ្តុះ​កូន​ពូជ​ទំ​ពាំង​បារាំង​នៅ​នឹង​ផ្ទះ​ដោយ​ខ្លួន​ឯង​។​ តាម​ប្រសាសន៍​ពូថា​ច់​សុខ​ បច្ចុប្បន្ន​តម្លៃ​កូន​ពូជ​ប្រ​មាណ​១​៥​.០០០ដុង​/ដើម​ គ្រួ​សារ​គាត់​បាន​ទិញ​គ្រាប់​ពូជ​មក​ពី​ដាឡាក (ប្រ​មាណ​២​ លាន​ដុង​) យក​មក​ប​ណ្ដុះ​បាន​ជាង​៤​.០០០ដើម​។​ បណ្តុះ​ក្នុង​រយៈពេល​ប្រ​មាណ​២​ខែ​ ក្រោយ​ពី​ទូទាត់​ថ្លៃ​ឈ្នួល​កម្ម​ករ​ និង​សង់​រោងបណ្ដុះ​កូន​ពូជ​។​ល។​ តម្លៃ​កូន​ពូជ​ប្រ​មាណ​៤​.០០០ដុង​/ដើម​។​ ប្រ​សិ​នបើ​ផ្គត់​ផ្គង់​ក្នុង​ក្រុម​ចង​សម្ព័ន្ធ​ដាំ​ទំ​ពាំង​បារាំង​ ឃើញ​ថា​កាត់​ បន្ថយ​តម្លៃ​កូន​ពូជ​បាន​ប្រ​មាណ​៨​០%ឯណោះ​។​

អ្នក​ស្រី​ថា​ច់​ធីហុង​វឹង​ លេខា​សាខា​បក្ស​ភូមិ​ជ្រៃ​ធំ​ បញ្ជា​ក់​ឱ្យដឹង​៖ “នេះ​ជាទម្រង់​ផល​ិតមាន​ប្រ​សិ​ទ្ធភាព​រ​បស់ភូមិ​ ពូថា​ច់​សុខ​ បាន​ចលនា​ និង​ណែ​នាំរបៀប​ដាំ​ដំ​ណាំ​ដល់​គ្រួ​សារ​ជាច្រើន​ដែល​បង្វែរ​ពី​ដាំ​អំ​ពៅ​មក​ដាំ​ទំ​ពាំង​បារាំង​”៕​

                                                               សើុងម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូថា​ច់​សុខ​