22/06/2020 - 17:58

ហ្វឹក​ហ្វឺន​ដល់​កម្មា​ភិបាល​យុទ្ធ​ជន​ថ្នា​ក់​ឃុំ​ និង​ស្ថាប័ន​ អង្គ​ការ​មហា​ជន​១​៥​៥​នា​ក់

សុក​ត្រាំង​៖ កង​វរៈ​សេនា​ធំ​ថ្មើរ​ជើង​ ៨​៧​៩​ នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ការ​បើ​ក​វគ្គ​ហ្វឹក​ហ្វឺនដល់​កម្មាភិបាល​ ប្រ​ធាន​គណៈ​បញ្ជា​ការ​យោ​ធាឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ និង​កម្មា​ភិបាល​នៃ​គណៈ​បញ្ជា​ការ​យោ​ធាខេត្ត​។​

ទិដ្ឋ​ភាព​វគ្គ​ហ្វឹក​ហ្វឺន​។​

ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ កម្មា​ភិបាល​ទាំង​១​៥​៥​នា​ក់ បាន​សិក្សាស្វែង​យល់​ពី​ខ្លឹម​សារ​ជាមូល​ដា្នននៃ​ច្បាប់​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ កែ​ប្រែបំ​ពេញ​បន្ថែម​ឆ្នាំ​២​០១​៩​ និង​ឯក​សារ​ណែ​នាំអនុវត្ត​។​ យុទ្ធ​សាស្រ្ត​ “ប្រែ​ប្រួល​សន្តិ​ភាព​” ការ​បះ​បោរ​ផ្ដួល​រំលំ​របស់​អា​នុភាព​អមិត្ត​ចំ​ពោះ​បដិវត្តន៍​វៀត​ណាម។​ ស្ថាន​ភាព​សន្តិ​សុខនយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ និង​ភារ​កិច្ច​ការ​ពារ​ប្រ​ទេ​ស​ យោ​ធាភូមិ​ភាគ​។​ ទស្សនៈ​គោល​នយោ​បាយជន​ជាតិ​ សាសនា​ របស់​បក្ស​ រដ្ឋ​យើង​ក្នុង​ស្ថាន​ភាព​ថ្មី​។​ កងប្រ​ជា​ស្វ័យ​ត្រា​ណ ធ្វើ​ការ​ងារ​ចលនា​មហា​ជន​ ចូល​រួម​កសាង​មូល​ដ្ឋាន​រឹង​មាំគ្រប់​ជ្រុង​ជ្រោយ​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ ធ្វើជាមូដ្ឋាន​គ្រឹះ​ដល់​កម្មា​ភិបាល​ គណៈ​បញ្ជា​ការ​យោ​ធាថ្នា​ក់​ឃុំ​  និង​ស្ថាប័ន​ អង្គ​ការ​មហា​ជន​ អនុវត្ត​ល្អ​តួនា​ទីធ្វើ​សេនា​ធិការដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​ ស្ដី​ពីការ​ងារ​យោ​ធារ​បស់​អង្គ​ភាព​ អនុវត្ត​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​៕​                                    

                                                   លីធាន​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ