តាមប្រសាសន៍លោកថាតាម ប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ក្រុងកឹងធើ ឱ្យដឹង ខណៈពេលជីវភាពជនរួមជាតិភាគតិចលើភូមិសាស្រ្តបានរដ្ឋឧបត្ថម្ភ ឃើញថាមានភាពរីកចម្រើន ជនរួមជាតិភាគតិចខ្នះខ្នែងកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន។
បងយ័ញយ៉ាង តែងបោសស្លឹកឈើខាងមុខខ្លោងទ្វារវត្តរៀងរាល់ព្រឹក។
ជនរួមជាតិភាគតិចនៅស្រុកថើយឡាយ រស់នៅលាយឡំជាមួយនឹងសហគមន៍ជនជាតិដទៃទៀតស្ទើរគ្រប់ឃុំ ទីប្រជុំជនរបស់ស្រុក ច្រើនបំផុតគឺទីប្រជុំជនថើយឡាយ ឃុំឌិញម៉ូង ថើយថាញ់និងថើយតឹង។ ជនរួមជាតិខ្មែរភាគច្រើនគឺប្រកបរបរកសិកម្ម ម្ល៉ោះហើយបានអនុវត្តជោគជ័យនូវកម្មវិធី គម្រោងជាច្រើនរបស់រដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូល និងកម្រិតរស់នៅ។ តួយ៉ាងដូចលោកលីវថា នៅភូមិថើយធ្វឹងB ទីប្រជុំជនថើយឡាយ បានកែប្រែចម្ការចាស់ដើម្បីដាំទៀបបន្លាលើផ្ទៃដី២.០០០ម២ រកបានប្រាក់ចំណូលជាង៨០លានដុង/ឆ្នាំ។ ទម្រង់ចិញ្ចឹមជ្រូកនិងផលិតស្រូវរបស់លោកលីវយ៉ែន នៅភូមិថើយធ្វឹងB ទីប្រជុំជនថើយឡាយ ក្រោយពីទូទាត់រួចស្រេចនៅចំណេញជិត១០០លានដុង/ឆ្នាំ; ទម្រង់ដាំបន្លែសុវត្ថិភាព បណ្តុះផ្សិតចំបើងរបស់គ្រួសារមីងលីវធីធ្វី នៅភូមិថើយធ្វឹងB ទីប្រជុំជនថើយឡាយ។ល។
ខណៈពេលជីវភាពសេដ្ឋកិច្ចរីកចម្រើន ជនរួមជាតិកាន់តែខ្នះខ្នែងចូលរួមការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ” ផ្សារភ្ជាប់ជាមួយនឹងការចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី”។ មានគ្រួសារជាច្រើនបានស្ម័គ្រចិត្តបរិច្ចាគដីកសាងផ្លូវជនបទ ចូលរួមទម្រង់ផលិតកម្មវាលស្រែធំ ក្រុមសហការផលិត។ល។ បងយ័ញយ៉ាង ជាពុទ្ធបរិស័ទចំណុះជើងវត្តនារីវណ្ណ ឃុំឌិញម៉ូង រៀងរាល់ព្រឹក តែងឆ្លៀតពេលទៅវត្តជួយបោសសំរាមស្លឹកឈើសម្អាតបរិវេណវត្ត។ បងយ៉ាង ចែករំលែក៖ “បើប្រៀបនឹងមុននេះ សព្វថ្ងៃជីវភាពគ្រួសារខ្ញុំគ្រាន់បើច្រើន អាស្រ័យបានទទួលផលពីកម្មវិធី គម្រោង ពិសេសរបស់រដ្ឋអំពីលំនៅឋាន ឧបត្ថម្ភទុនផ្លាស់ប្ដូរមុខរបរ។ល។ ខណៈពេលជីវភាពកាន់តែធូរធារ ខ្ញុំក៏ចំណាយពេលដើម្បីធ្វើការងារសន្សំកុសលក្នុងវត្ត។ ចំពោះខ្ញុំ រៀងរាល់ថ្ងៃបានបោសសម្អាតដូច្នេះគឺជាក្ដីមោទនៈម្យ៉ាង។ វត្តអារាមបានជ្រះស្អាត គ្រួសារយើង គេបានសមរម្យ គឺប្រសើររកអ្វីប្រៀបផ្ទឹមពុំបាន។ មានឱកាសបំពេញកងការកុសលយ៉ាងនេះ ខ្ញុំអរគុណចំពោះរដ្ឋខ្លាំងណាស់”៕
ហាថាញ់ - ថាច់ធី