យោងតាមរបាយការណ៍របស់គណៈកម្មាធិការជនជាតិ បន្តការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥/QĐ-TTg "ចែកចាយកាសែតនិងទស្សនាវដ្តីមួយចំនួនដល់តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ តំបន់ដែលមានស្ថានភាពលំបាកខ្លាំង" គណៈកម្មាធិការជនជាតិ បានរដ្ឋាភិបាលប្រគល់ឱ្យដឹកនាំសហការជាមួយនឹងក្រសួង គណៈ ផ្នែកនិងភូមិភាគដែលជាប់ពាក់ព័ន្ធ ចង្អុលការណែនាំ ត្រួតពិនិត្យការអនុវត្ត។ គណៈកម្មាធិការជនជាតិ បានចង្អុលការដល់នាយកដ្ឋាន អង្គភាពក្រោមឱវាទ កាសែត ទស្សនាវដ្តី អនុវត្តនូវគោលនយោបាយ និងភូមិភាគនានាផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តដូចបានចែងខាងលើ ផ្សារភ្ជាប់នឹងការអនុវត្តគោលនយោបាយជនជាតិនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ តំបន់ដែលមានស្ថានភាពលំបាកខ្លាំង។
ព្រះសង្ឃនិងមាមីងខ្មែរនៅវត្តអណ្ដូងចេកមាស ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ ខេត្តបាកលាវ កំពុងអានកាសែតកឹងធើភាសាខ្មែរ។ រូបថត៖ លីធាន
តាមរយៈនោះ ឆ្នាំ ២០១៩ ការងារផ្សព្វផ្សាយបោះពុម្ពកាសែត ទស្សនាវដ្តី ជនជាតិភាគតិចនិងតំបន់ភ្នំ តាមសេចក្តីសម្រេចចិត្តលេខ ៤៥/QĐ-TTg ជាមូលដ្ឋានត្រូវបានអនុវត្តធានាត្រូវតាមសេចក្តីកំណត់។ កាសែត ទស្សនាវដ្តីនានាអនុវត្តដោយប្រកាន់យកគោលការណ៍ ច្បាមភារកិច្ចនយោបាយ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការកែប្រែខ្លឹមសារ រូបភាព គុណភាពព័ត៌មាន។ ខ្លឹមសារកាសែត ទស្សនាវដ្តីសកម្មផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ពិសេសគឺផ្សព្វផ្សាយចលនាជនរួមជាតិភាគតិចនិងតំបន់ភ្នំ អនុវត្តនូវគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ ដំណឹងអត្ថបទកាសែតបានឆ្លុះបញ្ចាំងភាពរស់រវើកគ្រប់ជ្រុងជ្រោយនៃជីវភាពសង្គម រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងជូនជនរួមជាតិភាគតិច ជាពិសេសគឺការងារបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ល។ ឆ្លងតាមរយៈនៃការត្រួតពិនិត្យ ភាគច្រើនគឺមុខសញ្ញាទទួលបានកាសែតនិងទស្សនាវដ្តី។ល។ ចំនួនកាសែត ទស្សនាវដ្តីបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៩ គឺជាង១៤លានច្បាប់។
ដើម្បីផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ៤៥/QĐ-TTg ក្នុងឆ្នាំ២០២០ គណៈកម្មាធិការជនជាតិ ក៏បានលើកឡើងនូវដំណោះស្រាយជាក់ស្តែងមួយចំនួនដូច៖ កំណត់ទិសដៅកាសែត ទស្សនាវដ្តីនៅពេលខាងមុខ គប្បីប្រមូលផ្តុំផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ផ្សព្វផ្សាយនូវគោលនយោបាយជនជាតិ កម្មវិធី ទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងកសាងជនបទថ្មីតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ ថ្ងៃបុណ្យសំខាន់ៗរបស់ប្រទេសជាតិ…៕
យោង៖ https://baodantoc.vn-មុនី