01/06/2020 - 14:54

កាត់​បន្ថយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ

យោ​ងតាម​ប្រ​សាសន៍​ លោក​ង្វៀង​ហ្វាង​ទ្រេវ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ រយៈ​ពេល​កន្លង​ ខេត្ត​អនុវត្ត​បាន​ល្អ​ការ​ងារ​គិត​គូរ​ដល់​ជន​ជាតិ​ភាគ​តិ​ច​ ដូច្នេះ​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ មាន​ការផ្លាស់​ប្តូរ​ជាវិជ្ជ​មាន​។​

ជីវ​ភាព​សម្ភារៈមាន​ភាព​ល្អ​ប្រ​សើរ​ ដូច្នេះ​មជ្ឈ​មណ្ឌល​លក់​ទំ​និញ​នៅ​ហូវ​យ៉ាង

​ មាន​អតិថិ​ជន​ច្រើន​កុះ​ករ​។​

យោងតាម​នោះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ខេត្ត​ហូវ​យ៉ាង​ និយាយ​រួម​ និង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក ​បន្តអភិវឌ្ឍន៍សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជាច្រើន​។ ការ​ផលិតកសិកម្ម​របស់​ខេត្ត​ហូវ​យ៉ាង​កំ​ពុង​អភិវឌ្ឍន៍​យ៉ាង​ទូលំ​ទូលាយ​ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កសិកម្ម​បាន​បង្វែរ​ទៅ​រក​ទិស​ដៅ​វិជ្ជមាន​។​ លោក​ង្វៀង​ហ្វាង​ទ្រេវ ឱ្យ​ដឹង​បន្ថែម​៖ ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ហូវ​យ៉ាង​ រស់​នៅ​ចម្រុះ​ជាមួយ​ជន​ជាតិ​កិញ ដូច្នេះ​ការ​អនុវត្ត​ពិពិធ​កម្ម​ទម្រង់​កសិកម្ម​ ពង្រីក​ពូជ​ដំ​ណាំ​និង​សត្វ​ចិញ្ចឹម​ ត្រូវ​បាន​ប្រ​ជា​ជន​សម្រប​សម្រួល​យ៉ាង​ឆាប់​រហ័ស​។​ រួម​ជាមួយ​ជន​ជាតិកិញ ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​នេះ​ ក៏​បាន​អនុវត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេ​សចូល​ក្នុង​ការ​ផលិត ដូច្នេះ​បង្កើន​បាន​តម្លៃ​ផលិតផល​។​ ជាពិសេស​ កន្លែង​ខ្លះ​មាន​ការ​ចង​សម្ព័ន្ធ​រវាង​រដ្ឋ​-អ្នក​វិទ្យា​សាស្ត្រ​-អ្នក​ស្រែ​-អា​ជីវ​ករ​។​ អា​ស្រ័យ​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​តំ​បន់​នា​នា​ទប់ស្កាត់​បាន​ជំ​ងឺ​រាតត្បាត​ បង្ការ​ដង្កូវ​ក្រាយ៉ាង​ឆាប់​រហ័ស​;  អត្រា​ប្រើ​ប្រាស់​គ្រឿង​យន្ត​ក្នុង​វិស័យ​កសិកម្ម​ ដាំ​ដុះ​និង​វារី​វប្បកម្ម​ កំ​ពុង​កើន​ឡើង​។​ល។​

 ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគរ​បស់​រដ្ឋ​ តាម​រយៈ​កម្ម​វិធី​ គម្រោង​ដែល​មាន​លក្ខណៈ​ពិសេស​ ជន​ជាតិ​ភាគ​តិ​ច​នៅ​តំ​បន់​នេះ​បាន​បង្ហា​ញ់ពី​ស្មារ​តី​ឈាន​ឡើង​ ដូច្នេះ​ជីវ​ភាព​រ​បស់ជន​រួម​ជាតិ​ភាគ​តិ​ច​ក្រី​ក្របាន​ល្អ​ប្រ​សើរ​ឡើង​ ប្រាក់​ចំ​ណូល​ក៏​បាន​បង្កើន​ឡើង​។​ ទន្ទឹម​នឹង​នោះ​ ជន​ជាតិ​ភាគ​តិច​នៅ​ទាំង​បាន​គិត​គូរ​ពី​សេវា​កម្ម​សង្គម​ជាមូល​ដ្ឋាន​ ដូច​ជា​៖ ផ្ទះ​នៅ​ សុខា​ភិបាល​ ទឹក​ប្រើប្រាស់​ អនា​ម័យបរិស្ថាន​ ការ​ជំ​នួយ​ឧបត្ថម្ភ​ពី​សង្គម​។​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​ល្អ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រតាម​ទិស​ដៅ​ចីរ​ភាព​របស់បក្ស​និង​រដ្ឋ​។​ លោក​យ័ញ​វ៉ាន់​ហ្វាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់A ឱ្យ​ដឹង​៖ “គោលនយោ​បាយ​ស្តីពី​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដល់​កម្ម​ករ​ជន​បទ​និយាយ​រួម​និង​ជន​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ បាន​ជួយ​ឱ្យ​ពលករ​នៅ​ជន​បទ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ ដូច្នេះ​ ជីវ​ភាព​រ​បស់គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក៏​កាន់​តែប្រ​សើរ​ឡើង​ដែរ​។​

ចំ​ណុច​ពិសេស​នៅ​ហូវ​យ៉ាង​ តាម​ការ​វាយ​តម្លៃ​របស់​លោក​ទ្រេវ គឺកម្ម​វិធី​គោ​លនយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រត្រូវ​បាន​អនុវត្ត​ព្រម​ៗ​គ្នា​ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​ រួម​ចំ​ណែក​អនុវត្ត​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រពហុ​ទិស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ដោយ​ហេតុ​នេះ​ ទើប​ទទួល​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​កាល​៣​ឆ្នាំ​ (២​០១​៦​-២​០១​៩​) អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រកាត់​បន្ថយ​១​២​,៥​៥​% បើ​ប្រៀប​ទៅ​នឹង​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង​អស់​ (ឆ្នាំ​២​០១​៦​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រគឺ៣​១​,៣​៨​% (២​.៥​៥​១​គ្រួ​សារ​) ជារៀង​រាល់​ឆ្នាំ​កាត់​បន្ថយ​មធ្យម​ភាគ​ ៤​,១​៨​%៕​

                                                                   ហា​ថាញ-ទីទុយ

ចែករំលែកអត្ថបទ