គ្រូពេទ្យពិនិត្យជំងឺនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង កន្លែងមានជនរួមជាតិភាគតិចរស់នៅជាង៣៥%។
(អាងយ៉ាង) តាមគណៈជនជាតិខេត្តអាងយ៉ាង ខិតខំដល់ឆ្នាំ២០២៤ ខេត្តនឹងមានដំណាក់សុខាភិបាលឃុំសម្រេចបទដ្ឋានជាតិ១០០% ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការថែទាំសុខភាព ពិនិត្យព្យាបាលជំងឺដល់ប្រជាជននិយាយរួម និងនៅតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក។ ដើម្បីសម្រេចទិសដៅនេះ ខេត្តបានយកចិត្តទុកដាក់អភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងទ្រង់ទ្រាយ បរិមាណ និងគុណភាពវិស័យសុខាភិបាល។ ខេត្តបន្តការយកចិត្តទុកដាក់អនុវត្តការបណ្ដុះបណ្តាល បំពាក់បំប៉នមុខជំនាញ ចាត់គ្រូពេទ្យ វេជ្ជបណ្ឌិតមកបម្រើការនៅតំបន់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ ឆ្លើយតបទៅនឹងតម្រូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនកាន់តែល្អជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ មានជនរួមជាតិភាគតិច។
បច្ចុប្បន្ន ទូទាំងខេត្តអាងយ៉ាងមានមន្ទីរពេទ្យចំនួន១៥ មន្ទីរពហុព្យាបាលចំនួន១៥០ និងឃុំទាំងអស់សុទ្ធតែមានដំណាក់សុខាភិបាល។ ក្នុងនោះ ដំណាក់សុខាភិបាលឃុំ មានវេជ្ជបណ្ឌិតបម្រើការងារចំនួន៧២% និងមានឃុំសម្រេចលក្ខឋានជាតិខាងសុខាភិបាលចំនួន១៦/២៩ មានភូមិ អនុសង្កាត់ ចំនួន៨៣៧/៨៨៨ មានបុគ្គលិកពេទ្យ មានឃុំ សង្កាត់ ទីប្រជុំជនសម្រេចបទដ្ឋានជាតិ ខាងសុខាភិបាលចំនួន១៣៨/១៥៦។ អត្រាគ្រែអ្នកជំងឺ/១០ពាន់ប្រជាជន សម្រេចបាន២១,៩៥គ្រែ មានមូលដ្ឋានពិនិត្យព្យាបាលនិងឱសថស្ថានឯកជន ចំនួន៣.៤១៥កន្លែង ក្នុងនោះ មូលដ្ឋានពិនិត្យព្យាបាលចំនួន១.៥៧៥ និងឱសថ ស្ថានចំនួន១.៦០៤ និងមូលដ្ឋានពេទ្យបុរាណចំនួន២៣៦៕
ថាញ់ឡុង-វិមាន