មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/05/2020 - 15:42

ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​បាក​លីវ​ បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​រ​ាល់កម្ម​វិធី​គម្រោង​ គោ​លនយោ​បាយ​វិនិ​យោ​គទុន​អភិវឌ្ឍ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ សំ​ខាន់​គឺប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ បាន​វិនិ​យោគ​ទុន​កសាង​សុក្រឹត​បង្គួរ​ ឆ្លើយ​តប​តម្រូវ​ការ​ផលិតកម្ម​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែ​ក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​របស់​ខេត្ត​។​

 ផ្លូវ​ជន​បទ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ​ ខេត្ត​បាក​លីវ​ បាន​កសាង​សមរម្យ​។​

ជាច្រើន​ឆ្នាំ​កន្លង​ ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោ​លនយោ​បាយ​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ខេត្ត​បាក​លីវ​ បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​នូវ​ប្រ​ភព​ទុន​វិនិ​យោ​គកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់នៅ​កុះ​ករ​។​ ពិសេស​កម្ម​វិធី​ ១​៣​៥​ បាន​វិនិ​យោ​គជិត​ ១​០០ ពាន់​លាន​ដុង​ សម្រាប់​ដំ​ណើរការ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​សាលា​រៀន​ ដំ​ណា​ក់​សុខា​ភិបាល​ អា​គារ​វប្បធម៌​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ អគ្គិ​សនី​ ទឹក​ស្អាត​។​ល។​ មក​ទល់​សព្វ​ថ្ងៃ​ គ្រប់​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ សុទ្ធ​សឹង​មាន​ផ្លូវ​ថ្នល់​រថយ​ន្តអាច​បើ​ក​ប​រចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​; អត្រា​គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​សម្រេច​ជាង​ ៩​៩​,៣​% ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​ជាង​ ៩​៦​%; មាន​សាលា​ រៀន​ ១​៦​២​/២​៨​៦​ សម្រេច​បទ​ដ្ឋាន​ជាតិ​។​ល។​ លោក​ថា​ច់​ង៉ុក​ នៅ​ទីប្រ​ជុំ​ជន​ហ្វាប៊ិញ ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​ រដ្ឋ​បាន​កសាង​ទំ​នប់​រាំង​ទឹក​ប្រៃ ម្ល៉ោះ​ហើយ​ប្រ​ឡាយ​មាន​ទឹក​សាប​ខួប​ឆ្នាំ​ មាមីង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជាបន្ត​បន្ទាប់​។​ ជាច្រើន​ឆ្នាំ​មក​នេះ​ ជាមួយ​នឹង​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចំ​នួន​២​កុង​ គ្រួ​សារ​ខ្ញុំ​រក​បានប្រាក់​ចំ​ណូល​ខួប​ឆ្នាំ​ ជីវ​ភាព​បាន​ធូរ​ធារ​ ។​ ជាក់​ស្ដែង​ពេល​មាន​ ផ្លូវ​បេ​តុង​ដល់​ផ្ទះ​ ពេល​ប្រ​មូល​ផល​ដំ​ណាំ​ ឈ្មួញ​ចុះ​មក​ទិញ​ដល់​ផ្ទះ​ ទើប​មាមីង​មិន​បារម្ភ​ច្រក​ចេញ​។​ ម្នាក់ៗ​តែង​ខិត​ខំ​ធ្វើ​ការ​ងារ​រក​ស៊ី​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​”។​

 មាមីង​ខ្មែរ​នៅ​ទីប្រ​ជុំ​ជន​ហ្វាប៊ិ​ញ ស្រុក​ហ្វាប៊ិ​ញ កំ​ពុង​ប្រ​មូល​ផល​ម្ទេស​។​

ព្រះ​តេជព្រះ​គុណ​យឿងលឿង​ ព្រះ​ចៅ​អធិ​ការ​វត្ដ​សិរី​វង្សា អណ្ដូង​ចេក​មាស​ ឃុំ​វិញ​ប៊ិញ ស្រុក​ហ្វាប៊ិញ មាន​ថេរដី​កា​៖ “ច្រើន​ឆ្នាំ​មក​នេះ​ រដ្ឋ​បាន​វិនិ​យោ​គនូវ​គោ​លនយោ​បាយ​ជាច្រើន​ សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ពុទ្ធ​បរិស័ទ​បាន​លើក​ស្ទួយ​តំ​បន់​ជន​បទ​មាន​ការី​កចម្រើន​យ៉ាងឆាប់​។​ សំ​ខាន់​គឺផ្លូវ​ថ្នល់​ត្រូវ​បាន​ចាក់​បេ​តុង​ចុះ​តាម​ភូមិ​ អគ្គិ​សនី​ ទឹក​ស្អាត​តភ្ជាប់​ដល់​ផ្ទះ​; ប្រ​ព័ន្ធ​ប្រឡាយ​ត្រូវ​បាន​ជីក​ស្ដារ​ឡើង​ មាន​ទឹក​សាប​ខួប​ឆ្នាំ​ ពុទ្ធ​បរិស័ទ​មាន​ឱកាស​ផលិតកម្ម​ លក់​ដូរ​បាន​ងាយ​ស្រួល​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​។​ ជាពិសេស​ សាលា​រៀន​បាន​កសាង​សមរម្យ​ កូន​ចៅ​ពុទ្ធ​បរិស័ទ​ ខ្មែរ​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ ការ​យល់​ដឹង​ កាន់​តែខ្ពស់​។​ ផ្ដើម​ពី​នោះ​ មាមីង​ពុទ្ធ​បរិស័ទ​មិន​រួញរាអនុវត្ត​បច្ចេក​ទេ​សក្នុង​ផលិតកម្ម​ ចិញ្ចឹម​សត្វ​ដើម្បី កែ​លម្អ​ជីវ​ភាព​”។​

លោកត្រឹង​ហ្វាង​យ៉ៀង ប្រ​ធាន​គណៈ​ជន​ជាតិ​ - សាសនា​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “រាល់​សំ​ណង់​កសាង​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ជាសារ​វន្ត​ឆ្លើយ​តប​តម្រូវ​ការ​ផលិតកម្ម​ ប្រ​ជុំ​ជីវ​ភាព​ ការ​ដឹក​ជញ្ជូន​ទំ​និញ​មាន​ភាព​ងាយ​ស្រួល​ រួម​ចំ​ណែ​ក​ប​ង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​។​ អាច​អះ​ អា​ង​បាន​ថា​ ហេដ្ឋា​រចនា​សម្ព័ន​្ធ​ជន​បទ​មាន​ភាព​ សុក្រឹត​ រួម​ចំ​ណែ​ក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​”៕​ 

                  លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ