25/05/2020 - 15:42

ជួយ​កង​ប្រ​ជា​ស្វ័យ​ត្រា​ណពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​

គណៈ​បញ្ជា​ការ​យោ​ធាឃុំ​ហីវតឺ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​វគ្គ​ពិគ្រោះ​និង​ហ្វឹក​ហាត់វិទ្យា​សាស្រ្ត ​-បច្ចេក​ទេ​សអំ​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ឧបត្ថម្ភ​បុល​ទុន​ពី​ធនា​គារ​ ដើម្បី​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​លំ​នឹង​ជីវ​ភាព​។​

បង​ឡេហុង​តឺយ កំ​ពុង​ថែទាំ​គោ​។

ឃុំ​ហីវតឺ បច្ចុប្បន្ន​មាន​សមាជិក​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ចំ​នួន​១​២​១​នា​ក់ នេះ​ជាកម្លាំង​ស្នូល​ក្នុង​ការ​កសាង​ខឿន​ការ​ពារ​ប្រ​ទេ​ស​ទូទាំង​ប្រ​ជា​ជន​ យុទ្ធ​សាស្រ្ត​ប្រ​យុទ្ធ​ក្នុង​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ មាន​សុខ​ភាព​ល្អ​ កាយ​សម្បទា​មាំមួន​ និង​គុណ​សម្បត្តិ​នៃ​កង​ទ័ព​អ៊ំ​ហូ ត្រូវ​បាន​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវ​ៈបន្ទាប់​ពី​រំសាយ​ពី​ជួរ​ទ័ព​ ម៉្លោះ​ហើយ​បាន​រួម​ចំ​ណែ​ក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។​ ដើម្បី​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ចូល​រួម​ពង្រីក​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ធ្វើ​មាន​ ស្ងប់​ចិត្ត​បម្រើ​ការ​ងារ​។​ ឆ្នា​ំ​២​០១​៩​ គណៈ​បញ្ជា​ការ​យោ​ធាសហការ​ជាមួយ​នឹង​សមាគម​កសិករ​ឃុំ​ ជួយ​ធ្វើ​សំ​ណុំ​បែប​បទ​បុល​ទុន​១២០លាន​ដុង​ ពី​ធនាគារ​គោ​លនយោ​បាយ​សង្គម​ស្រុក​ទីវ​កឹង​ ជូន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ចំ​នួន​៥​នា​ក់ ដើម្បី​អនុវត្ត​ទម្រង់​ចិញ្ចឹម​គោ​មេ។​ បច្ចុប្បន្ន​ ទម្រង់​ចិញ្ចឹម​គោ​របស់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។​ បង​ឡេហុង​តឺយ ប្រ​ធាន​កង​ភូមិ​ផ្សារ ឱ្យ​ដឹង​៖ "ដើម​ឆ្នា​ំ​២​០១​៩​ គណៈ​បញ្ជា​ការ​យោ​ធាឃុំ​ សមាគម​កសិករ​​ឃុំ​ សហកា​រជាមួយ​នឹង​ការិ​យា​ល័យ​ធន​ាគារ​គោល​នយោ​បាយ​សង្គម​ស្រុក​ទីវ​កឹង​ ឱ្យ​ខ្ញុំ​បុល​ទុន​អនុគ្រោះ​ចំ​នួន​៤​០លាន​ដុង​ទិញ​គោ​ចិញ្ចឹម​។​ បាន​ប្រ​ភព​ទុន​នេះ​មក​ គ្រួ​សារ​ខ្ញុំ​ធ្វើ​រោង​និង​ទិញ​គោ​មេបាន​២​ក្បាល​។​ ដើម្បី​ធានា​គ្រប់​ប្រ​ភព​ចំ​ណី​ឱ្យ​គោ​ ក្រៅ​ពី​ចំ​បើ​ង​ ខ្ញុំ​ដាំ​ស្មៅ​បន្ថែម​១​កុង​ ដើម្បី​កាត់​បន្ថយ​ការ​ចំ​ណា​យ​ទិញ​ចំ​ណី​ បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចិញ្ចឹម​"។​ លោក​ថាច់​វ៉ាន់​ ប្រ​ធាន​កង​សេនា​ជន​ចល័ត​ឃុំ​ ឱ្យដឹង​៖ "គ្រួ​សារ​ខ្ញុំ​ ក៏​បាន​ការិ​យាល័យ​ធនាគារ​គោ​លនយោ​បាយ​សង្គម​ស្រុក​ទីវ​កឹង​ ឱ្យ​បុល​ដើម​ទុន​ចំ​នួន​២​០លាន​ដុង​ ដើម្បី​អនុវត្ត​ទម្រង់​ចិញ្ចឹម​គោ​មេ។​ អា​ស្រ័យ​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហា​ត់អំ​ពី​ការ​ចិញ្ចឹម​សត្វ​ ដែល​ឃុំ​សហកា​រជាមួយ​នឹង​ផ្នែក​ឯក​ទេស​ចាត់​តាំង​ ម៉្លោះ​ហើយ​ ការ​ថែទាំ​គោ​មេក៏​មាន​ភាព​ងាយ​ស្រួល​ជាង​។​ ជាមួយ​នឹង​គោ​មេ២​ក្បាល​ មួយ​ឆ្នា​ំ​ៗ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​២​០លាន​ដុង​"។​

លោក​លឿង​ហ្វាង​ឡុង​ មេបញ្ជា​ការ​រង​ គណៈបញ្ជា​ការ​យោ​ធា​ឃុំ​ហីវតឺ ឱ្យ​ដឹង​៖ "ក្រោយ​ពី​រយៈ​កាល​១​ឆ្នា​ំ​អនុវត្ត​ទម្រង់​ឧបត្ថម្ភ​ដើម​ទុន​ដល់​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​របស់​ឃុំ​អនុវត្ត​ទម្រង់​ចិញ្ចឹម​គោ​មេ ទម្រង់​នេះ​ពិត​ជា​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ ទូទាំង​ឃុំ​មាន​កង​ប្រ​ជា​ស្វ័យ​ត្រា​ណចំ​នួន​៥​នា​ក់ បាន​ឧបត្ថម្ភ​បុល​ទុន​ពី​ការ​ិ​យាល័យ​ធនាគារ​ គោ​លនយោ​បាយ​សង្គម​ស្រុក​ទីវ​កឹង​។​ បន្ទាប់ពី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ទម្រង់​ បច្ចុប្បន្ន​ ហ្វូង​គោ​មេរបស់​កង​ប្រ​ជា​ស្វ័យ​ត្រាណដូច​ពោល​ខាង​លើ​ កើន​១​០ក្បាល​។​ សមមិត្ត​ដែល​បាន​បុល​ទុន​ សុទ្ធ​សឹង​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ចំ​គោល​ដៅ​ ទម្រង់​អនុវត្ត​សម្រេច​​លទ្ធ​ផល​ជាក់​ស្តែង​។​ សមមិត្ត​ម្នាក់ៗ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែ​ក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​គ្រួ​សារស្ងប់​ចិត្ត​បម្រើ​ការ​ងារ​បាន​ល្អ​"៕​

សឺនម៉ាល័យ​-មុនី  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លឿង​ហ្វាង​ឡុង​