យោងតាមប្រសាសន៍លោកង៉ោត្រេវភឿង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកវីធ្វី ខេត្តហូវយ៉ាង។ នៅស្រុកវីធ្វី គឺមានតែឃុំវីប៊ិញ និងឃុំវីធ្វីដែលមានមាមីងខ្មែររស់នៅច្រើន។ ភាគច្រើនគឺប្រកបរបរកសិកម្ម ម៉្លោះហើយ ពេលអនុវត្តគោលនយោបាយពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច គណៈកម្មាធិការប្រជាជនឃុំ ក៏ស្វែងយល់និងកសាងផែនការឱ្យសមស្រប។ អាស្រ័យហេតុនោះ បានជួយកែលម្អជីវភាពរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត។
តាមប្រសាសន៍បងយ័ញលឹង ចាប់ពីពេលប្រឡាយបានជីកស្តារ ស្រឡាងដឹកម៉ាស៊ីន កាត់ស្រូវចូលដល់ចុងភូមិ ដើម្បីប្រមូលផលស្រូវឱ្យមាមីង។
ចាប់ពីកម្មវិធី១៣៥ ដំណាក់កាល២ បានផ្សព្វផ្សាយអនុវត្តនៅភូមិ៦និងភូមិ៨ របស់ឃុំវីធ្វីបានសម្រេចរួចរាល់ជនរួមជាតិខ្មែរ លើភូមិសាស្រ្តភូមិ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពីព្រោះកម្មវិធី១៣៥មិនត្រឹមតែវិ និយោគកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ប៉ុណ្ណោះទេ នៅទាំងជីកស្តារប្រឡាយទឹកហូរចេញចូល។ បងយ័ញលឹង នៅភូមិ៦ ឱ្យដឹង៖ “ពីមុនប្រឡាយនេះរាក់ ម៉្លោះហើយទឹកជោរនាច ហូរចេញចូលមិនបាន។ នៅរដូវប្រាំង គ្រួសារនៅចុងប្រឡាយខ្វះទឹកស្រោចស្រពដំណាំ។ ឥឡូវ យើងខ្ញុំមិនខ្វល់ពីការខ្វះទឹកទៀត ពីព្រោះប្រឡាយត្រូវបានជីកស្តារទូកធំៗចូលប្រមូលទិញ កសិផលដល់ស្រែចម្ការ ហេតុនោះលក់ក៏បានថ្លៃ”។ អាចម៍ដីជីកស្តារប្រឡាយ លើកដីទប់ផ្លូវគមនាគមន៍ អាចបើកម៉ូតូចូលដល់ចុងភូមិ។ ហេតុនេះ គ្រួសារណាដាំដំណាំលើផ្ទៃដីបន្តិចបន្តួច ពេលប្រមូលផលរួចដឹកទៅលក់ដោយខ្លួនឯងនៅផ្សារទីប្រជុំជននាងម៉ាវ។ បងយ័ញទៀង នៅភូមិ៨ ឱ្យដឹង៖ “ពីមុនចង់ទៅណាមកណាមានតែធ្វើដំណើរតាមផ្លូវទឹក ជួបពេលទឹកនាចលំបាកណាស់ ម៉្លោះហើយជួនកាលក្នុងមួយខែទើបប្តីប្រពន្ធខ្ញុំទៅផ្សារម្តង។ ហេតុដូច្នោះ ពេលប្រមូលផលផ្លែឈើ ឬត្រីបង្គាដែលរកប្រាយហូបមិនអស់លក់ក៏មិនបាន។ ចាប់តាំងពីពេលមានផ្លូវដានដល់ផ្ទះ ប្តីប្រពន្ធខ្ញុំទិញម៉ូតូដើម្បីងាយស្រួលទៅមក។ រៀងរាល់ព្រឹក មានកសិផលខ្ញុំដឹកទៅផ្សារលក់។ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ”។
មិនត្រឹមតែអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ នៅឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅស្រុកវីធ្វី ថែមទាំងបានជំនួយទុនផលិតកម្ម ដើម្បីចិញ្ចឹមជលផល ដាំដំណាំរួមផ្សំ ចិញ្ចឹមកន្ធាយ ជ្រូក ទិញម៉ាស៊ីនភ្ជួររាស់ និងម៉ាស៊ីនបូមទឹក។ល។ ក្រៅពីជំនួយទុនឥតសំណង ក៏មានប្រជាជន៩៨គ្រួសារបានបុលទុនដោយមិនគិតប្រាក់ការរយៈពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍផលិតតកម្ម សរុបទុនបុលជិត៥០០លានដុង។ លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង៖ “គោលនយោបាយឧបត្ថម្ភទាន់ពេលរបស់រដ្ឋ ឃើញថាពង្រីកបានប្រសិទ្ធភាព ជួយឱ្យគ្រួសារជនរួមជាតិភាគតិចចាកផុតពីភាពក្រីក្រ”៕
ហាថាញ់-មុនី