ព្រឹកថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក បានដឹកនាំកិច្ចប្រជុំប្រចាំការនៃរដ្ឋាភិបាល ស្តាប់របាយការណ៍អំពីការដាក់សំណើគោលការណ៍ វិនិយោគកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។
នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ដឹកនាំកិច្ចប្រជុំប្រចាំរនៃរដ្ឋាភិបាល។ រូបថត៖VGP/ក្វាងហ៊ីវ។
តាមរបាយការណ៍ដាក់សំណើរបស់គណៈកម្មាធិការជនជាតិ កម្មវិធីអនុវត្តចំពោះឃុំ ភូមិ ដែលមានអត្រាគ្រួសារជនជាតិភាគតិច ពី ១៥% ឡើងទៅ ដោយចែកជា២ដំណាក់កាល។ សរុបទុនអនុវត្តដំណាក់កាល ២០២១-២០២៥ គឺប្រមាណ២០៤.០០០ពាន់លានដុង និងដំណាក់កាល២០២៦-២០៣០ គឺប្រមាណជាង២១០.៥០០ពាន់លានដុង រួមមានប្រភពជាច្រើន ដូច៖ ថវិកាមជ្ឈិម ភូមិភាគ ទុនឥណទានគោលនយោបាយ និងប្រភពទុនជាច្រើនទៀត។ ទិសដៅរហូតដល់ឆ្នាំ ២០២៥ គឺកាត់បន្ថយអត្រាគ្រួសារក្រីក្រតំបន់ជនជាតិភាគតិច រៀងរាល់ឆ្នាំប្រមាណជាង៣% បង្កើនប្រាក់ចំណូលគ្រួសារជនជាតិភាគតិចកើនទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩ និងដល់ឆ្នាំ២០៣០ អត្រាគ្រួសារក្រីក្រកាត់បន្ថយនៅក្រោម ១០%។ គណៈកម្មាធិការជនជាតិ ដាក់សំណើលើគម្រោងចំនួន១០ ចំណុះវិស័យផ្សេងៗមួយចំនួន។
វាយតម្លៃខ្ពស់ចំពោះកិច្ចការដែលគណៈកម្មាធិការជនជាតិ បានត្រៀមបម្រុងយ៉ាងហ្មត់ចត់ ប្រកបដោយការទទួលខុសត្រូវ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ នេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទិសដៅជាតិ គោលធំៗចំនួន៣ បង្ហាញពីមនោសញ្ចេតនា និងការទទួលបន្ទុកចំពោះជនរួមជាតិភាគតិច ដើម្បីជនរួមជាតិមានជីវភាពសម្ភារៈ និងស្មារតីកាន់តែល្អប្រសើរ។ គណៈកម្មាធិការជនជាតិ ទទួលយកការផ្តល់យោបល់នៅក្នុងកិច្ចប្រជុំ ដើម្បីធ្វើឱ្យសុក្រឹតសំណុំបែបបទ របាយការណ៍ដាក់សំណើគោលការណ៍វិនិយោគកម្មវិធីនេះ ព្រមទាំងស្នើសុំយោបល់ពីរដ្ឋាភិបាល ដើម្បីឆាប់បានដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។
នាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់ពីតម្រូវការ ធ្វើយ៉ាងណាកុំឱ្យជាន់លើកម្មវិធីទិសដៅជាតិចំនួន២ អំពីការកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រដោយចីរភាព “ឆ្លៀតឱកាសយកប្រភពទុនផ្សេងៗដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច នោះគឺជាការល្អប្រសើរ” ដោយមិនបង្អែកទៅលើថវិការដ្ឋតែមួយមុខទេ។ កម្មវិធី គប្បីច្បាមទិសដៅ ខ្លឹមសារក្នុងសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/QH១៤ របស់់រដ្ឋសភា និងកិច្ចចង្អុលការរបស់ការិយាល័យនយោបាយ។
នាយករដ្ឋមន្រ្តី ឯកភាពលើខ្លឹមសារនៃកម្មវិធី គប្បីផ្តោតទៅលើការឧបត្ថម្ភមុខរបររកស៊ី កែលម្អជីវភាពរបស់ជនរួមជាតិភាគតិច “សំខាន់គឺឱ្យផ្លែសន្ទួច ប៉ុន្តែមានករណីខ្លះក៏ត្រូវឱ្យត្រីដែរ”។ ចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានដូច៖ អគ្គិសនី ផ្លូវ អគារសិក្សា ដំណាក់សុខាភិបាល។ល។ គប្បីពិនិត្យពិច័យច្បាល់លាស់ វិនិយោគកសាងសំណង់ដែលមានតម្រូវការចាំបាច់ ដែលពុំទាន់បានវិនិយោគតាំងពីមុនមក។ កម្មវិធីគប្បីសិក្សាស្រាវជ្រាវលើកឡើងនូវដំណោះស្រាយជាក់ស្តែង តួយ៉ាងដូចដោះស្រាយស្ថានភាពគ្មានផ្ទះ គ្មានដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់។ កម្មវិធីក៏គប្បីបង្អែកទៅលើយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់នានាតាមការអភិវឌ្ឍ ដើម្បីបន្តការបំពេញបន្ថែមនិងធ្វើឱ្យសុក្រឹត។ កម្មវិធីគប្បីមានយន្តការពិសេសដោយឡែក ធានាលក្ខណៈជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព៕
យោង៖ http://cema.gov.vn-មុនី