04/05/2020 - 15:40

អភិ​រក្ស​និង​ពង្រីក​កេរ​ដំណែល​វប្ប​ធម៌​ជន​ជាតិ​

ជាច្រើន​ឆ្នាំ​កន្លង​ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ អនុ​វត្ត​ល្អ​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​។​ ឆ្នាំ​២​០១​៩​ ស្រុក​ត្រឹង​ដេ បាន​ក្រសួង​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរ​ណ៍ទទួល​ស្គាល់​ពិធី​បុណ្យ​ង៉ិនអ៊ុង និង​សិល្បៈ​របាំ ជាកេរ​ដំណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។​

សិល្បៈ​របាំបឹង​ចុង​នៅ​ឃុំ​តាយវ៉ាន់​ បាន​ទទួល​ស្គាល់​ជាកេរ​ដំណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។​ 

តាមប្រ​សាសន៍​លោក​លីហ្វាង​ង៉ឹង អនុ​ប្រ​ធាន​ការិ​យាល័យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរ​ណ៍ស្រុក​ត្រឹង​ដេ ក្រៅ​ពីកេរ​ដំណែល​អរូបី​ថ្នាក់​ជាតិ​ចំ​នួន​២​ខាង​លើ ស្រុក​នៅ​មាន​កេរ​ដំណែល​ដែល​មាន​លក្ខណៈ​មនុស្ស​ធម៌​ដ៏​ខ្ពង់​ខ្ពស់​ដូច​៖ ផ្ទាំង​សិលាចារឹក​ស្លាក​ស្នាម​សង្រ្គាម​នៅ​ភូមិ​យុងចាក​ ឃុំ​លីវ​ទូ ជាកន្លែង​រក្សា​ស្លាក​ស្នាម​យុទ្ធ​ជ័យ​ដ៏​អង់​អា​ចក្លាហាន​ក្នុង​សម័យ​តស៊ូ​រំដោះ​ប្រ​ទេស​ជាតិ​ វត្ត​ព្រែក​អំ​ពូ នៅ​ឃុំ​ថា​ញ់ថើយ​អា​ង​ ជាកេរ​ដំណែល​វប្ប​ធម៌​ថ្នាក់​ខេត្ត​។​ ពិសេស​ ស្រុក​នៅ​មាន​សិល្បករ​ចម្រៀង​ចាប៉ី​ដងវែង​ (កេរ​ដំណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​) គឺ​សិល្បករ​លីសេម លោក​ចូល​រួម​សម្ដែង​ក្នុង​កម្ម​វិធី​សមោសរ​សិល្បៈ​ជាច្រើន​លើក​ និង​ទទួល​បាន​រង្វាន់​ថ្នាក់​ខេត្ត​និង​តំ​បន់​ជាច្រើន​។​

សិល្បករ​លីសេម អ្នក​ចម្រៀង​ចាប៉ី​ដងវែង​នៅ​ស្រុក​ត្រឹង​ដេ។​

ពេល​និយាយ​ពីសិល្បៈ​របាំរបស់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង​ គេតែង​រំលឹក​ដល់​ក្រុម​សិល្បៈ​របាំបឹង​ចុង​ នៅ​ឃុំ​តាយវ៉ាន់​។​ ក្រុម​របាំនេះ​ត្រូវ​បាន​អភិ​រក្ស​៦​ជំនាន់​មក​ហើយ​ តាំង​ពីដើម​រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ បច្ចុ​ប្បន្ន​ ទូទាំង​ខេត្ត​សុក​ត្រាំង​នៅ​មាន​តែ​គ្រួ​សារ​សិល្បការិ​នី ឡឹម​ធីហឿង ដែល​នៅ​រក្សា​ទម្រង់​សិល្បៈ​នេះ​។​ អ្នក​មីងហឿង បាន​រៀប​រាប់​៖ សិល្បៈ​របាំគឺ​ជាមរតកដូន​តាបន្សល់​ទុក​មក​ ម៉្លោះ​ហើយ​ខ្ញុំ​ខំប្រឹង​អភិ​រក្ស​និង​បង្ហាត់​ដល់​កូន​ចៅ​ក្នុង​គ្រួ​សារ​រក្សា​បន្ត​។​ ឆ្លង​កាត់​ជាច្រើន​ជំនាន់​មក​ បច្ចុ​ប្បន្ន​ សិល្បៈ​របាំបឹង​ចុង​ ក៏​បាន​ទទួល​ស្គាល់​ជាកេរ​ដំណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​ និង​បាន​ពិភពលោក​ដឹង​ស្គាល់​ច្រើន​។​ នេះ​គឺ​ជាកម្លាំង​ចលករ​សម្រាប់​គ្រួ​សារ​ ខ្ញុំ​បន្ត​អភិ​រក្ស​ ដើម្បី​របាំមួយ​នេះ​ឋិត​ថេរគង់​វង់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​ទៀត​។​

លោក​លីហ្វាង​ងុឹង ឱ្យ​ដឹង​បន្ថែម​៖ ស្រុក​កំ​ពុង​សហកា​រជាមួយ​នឹង​គណៈ​ ផ្នែក​នានា​ ផ្សព្វ​ផ្សា​យព្រម​ៗ​គ្នា​ការ​ងារ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ ឆ្លង​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ធ្វើ​សមុច្ច័យ​ឯក​សារ​ដើម្បី​វាយ​តម្លៃ​នូវ​កេរ​ដំណែល​រូបីនិង​អរូបី​។​ ផ្តើម​ពីនោះ​ សំ​ណូមពររកដំណោះ​ស្រាយ​អភិ​រក្ស​ ទាញ​យក​ផលតម្លៃ​ឱ្យ​សម​ស្រប​ និង​សម្រេច​ប្រ​សិ​ទ្ធភាព​ជាក់​ស្តែង​ សំ​ដៅ​ជំរុញ​ការ​ផ្សព្វ​ផ្សា​យកេរ​ដំណែលវប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​ ដើម្បី​ក្លាយ​ជាសម្បត្តិ​វប្ប​ធម៌​ដ៏​ពិសេស​របស់​ភូមិ​ភាគ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​៕

យី្វអាញ់-​មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីហ្វាង​ង៉ឹង