“ផ្តើមពីការបណ្តុះដើមទម្លាប់និងលក់ងៀតត្រីផ្ទក់ បងស្រីលីធីង៉ុកហឿង នៅភូមិភឿកធ្វឹង ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានញុាំងឱ្យគ្រួសារចាកភាពក្រីក្រ ឈានឡើងធូរធារនិងបង្កើតការងារធ្វើលំនឹងដល់ពលករ៤នាក់នៅភូមិភាគ។ បងស្រីហឿង ជាអ្នកស៊ូទ្រាំលំបាក ព្យាយាមពលកម្ម ចេះប្រើប្រាស់ដើមទុនមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ម្ល៉ោះហើយត្រូវបានស្ងើចសរសើរ” បងស្រីវឿងហុងកៀង ប្រធានសមាគមសហព័ន្ធនារីឃុំភូតឹង បានបញ្ជាក់ដូច្នេះ។
ផ្តើមពីប្រភពទុនអនុគ្រោះជួយឱ្យបងស្រីហឿង (ខាងស្តាំ) មានលក្ខណៈធ្វើការរកស៊ីដើម្បី
ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
កើតក្នុងគ្រួសារក្រីក្រ ម្ល៉ោះហើយពេលរៀបអាពាហ៍ពិពាហ៍រួច ប្តីប្រពន្ធបងស្រី ទៅធ្វើកម្មករសំណង់នៅខេត្តប៊ិញយឿង។ ឈប់សម្រាកពេលថ្ងៃត្រង់ បងស្រីហឿងដើររើសដបទឹកសុទ្ធ កំប៉ុងប៊ីយែរឬកំប៉ុងទឹកក្រូចលក់។ល។ ដើម្បីរកប្រាក់បន្ថែម។ រស់នៅប្រិតសំចៃ ស៊ូទ្រាំលំបាកនិងព្យាយាមពលកម្ម ម្ល៉ោះហើយក្រោយរយៈពេល២ឆ្នាំ បងស្រីសន្សែសន្សំបានប្រាក់ខ្លះៗ រួចវិលត្រឡប់មកស្រុកកំណើតដើម្បីបង្កើតរបររកស៊ី។ បងស្រីហឿង ឱ្យដឹង៖ “កាលពីឆ្នាំ២០០៥ ពេលនាងខ្ញុំវិលត្រឡប់មកស្រុក បានរដ្ឋជំនួយលំនៅឋាន។ អាស្រ័យហេតុនោះ ខ្ញុំទៅធ្វើការឈ្នួលនៅមូលដ្ឋានធ្វើងៀតត្រីផ្ទក់នៅឃុំអាងហេប ដើម្បីរៀនពីរបៀបធ្វើត្រីងៀតផង។ ក្រោយរយៈពេលធ្វើការឈ្នួលបានមួយរយៈ ខ្ញុំទិញត្រីយកមកធ្វើងៀតលក់នៅតាមមូលដ្ឋានលក់ងៀតតាមផ្សារបេនថាញ់ អាងដុង ហូធីគី។ល។ នៅក្រុងហូជីមិញ។ អាស្រ័យហេតុនោះ ជីវភាពក៏បានធូរធារជាបណ្ដើរៗ”។
បងស្រីលីធីង៉ុកហឿង ក្បែរចម្ការបណ្តុះដើមទម្លាប់។
លុះដល់ឆ្នាំ២០០៨ ភ្លៀងធ្លាក់ជាប់ៗគ្នា គ្មានក្ដៅហាលត្រីងៀត បងស្រីហឿង ខាតប្រមាណ ៦០លានដុង។ ផ្តើមពីនោះ បងស្រីឈប់ធ្វើងៀតត្រីផ្ទក់ ហើយងាកមកទិញងៀតនៅតាមមូលដ្ឋានធ្វើងៀតនៅឃុំអាងហេប ដើម្បីកល់ឱ្យអតិថិជនវិញ។ ទន្ទឹមនឹងនោះ បងស្រីទិញកូនឈើ មានដូចជាដើមមៀន ទៀប ល្មុត ខ្នុរ ស្វាយ។ល។ នៅតាមមូលដ្ឋានបណ្ដុះកូនឈើ រួចទៅលក់នៅខេត្តនានា។
ផ្តើមពីជួញដូរកូនឈើ បងស្រីហឿង ក៏យល់ឃើញថា ដើមទម្លាប់ហាក់ដូចមិនទាន់មានអ្នកណាបណ្តុះពូជដើម្បីលក់ទាល់តែសោះ ម្ល៉ោះហើយ បងស្រីចាប់ផ្តើមបណ្តុះពូជឈើនេះវិញ។ បងស្រីហឿង ឱ្យដឹង៖ “ឆ្នាំ២០១៦ ខ្ញុំបុលប្រាក់៥០លានដុង ដើម្បីវិនិយោគបណ្តុះដើមទម្លាប់ ប៉ុន្តែឆ្នាំដំបូងបរាជ័យដោយសារមិនទាន់ក្តាប់បានបច្ចេកទេស។ រយៈពេលមួយឆ្នាំក្រោយ ខ្ញុំបណ្តុះពូជឈើនេះបានជោគជ័យ និងបន្តបុល៥០លានដុងបន្ថែម ដើម្បីពង្រីកចម្ការបណ្តុះកូនឈើ។ ជាពិសេសខ្ញុំលក់ចេញពី២០.០០០-៣០.០០០ដើម/ឆ្នាំ តម្លៃពី៣៥.០០០-៦០.០០០ដុង/ដើម។ ដើមធំមានម្លប់ត្រជាក់តិចជ្រុះស្លឹក ផ្លែក្រអូបឆ្ងាញ់។ ដើមណាធំលក់បានតម្លៃខ្ពស់ដើម្បីធ្វើជាលម្អ ម្ល៉ោះហើយខ្ញុំក៏អាចទិញក្នុងតម្លៃពី១៥-២០លានដុង/ដើម (យោងទៅតាមដើមតូចធំ) ដើម្បីលក់ទៅវិញ។ អាស្រ័យជួញដូរមានភាពងាយស្រួល ខ្ញុំសន្សែសន្សំប្រាក់សង់បានផ្ទះឥដ្ឋរឹងមាំនិងទិញបានដីស្រែជាង២កុង ដើម្បីធ្វើកន្លែងបណ្តុះកូនឈើ និងដាំដើមទម្លាប់”៕
យ្វីអាញ់-លីសៀ