តាមប្រសាសន៍លោកង្វៀនកុងយ្វី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ A ខេត្តហូវយ៉ាង គោលនយោបាយឧបត្ថម្ភជាច្រើនដល់តំបន់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តប្រកបដោយសុក្រឹតភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ផ្តើមពីនោះ ជនរួមជាតិស្ងប់ចិត្តពលកម្មផលិត និងធ្វើអាជីវកម្ម ហេតុនោះជីវភាពកាន់តែលំនឹង អត្រាគ្រួសារគ្រាន់បើនិងធូរធារកាន់តែកើនឡើង។
ផ្លូវបាង៉្វាននៅភូមិឡាងហ៊ឹម ទីប្រជុំជនរ៉ាច់ហ្គយបានកសាងពីកម្មវិធី១៣៥។
នៅតាមឃុំ ទីប្រជុំជន និងភូមិតំបន់មានជនរួមជាតិខ្មែរ រស់នៅស្ទើរតែទាំងអស់នៅលើភូមិសាស្រ្តស្រុកចូវថាញ់ A សុទ្ធតែមានផ្លូវកៅស៊ូ ឬផ្លូវបេតុងចូលទៅដល់មជ្ឈមណ្ឌល មានអគ្គិសនីជាតិ១០០% មានសាលារៀន ដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ និងមានប្រៃសណីយ៍វប្បធម៌ មជ្ឈមណ្ឌល រៀនសូត្រសហគមន៍ គ្រួសារមានអគ្គិសនីប្រើប្រាស់៩៩,៩៩% គ្រួសារមានទឹកស្អាតប្រើប្រាស់ស្របអនាម័យជាង៩៥% គ្រួសារមានមធ្យោបាយសោតទស្សន៍១០០%។ បងស្រីដាវធីតឹម នៅឃុំត្រឿងឡុងA ឱ្យដឹង៖ “ឥឡូវកន្លែងខ្ញុំនៅមានអគ្គិសនី និងទឹក ស្អាតប្រើប្រាស់ហើយ។ មិនត្រឹមតែដូច្នោះ មានគ្រួសារខ្លះមានWifi ទូរទស្សន៍ខ្សែកាបទៀតផង។ ផ្លូវនៅមុខផ្ទះក៏បានក្រាលបេតុងរួចរាល់ ហេតុនោះជិះម៉ូតូចេញទៅថ្នល់ធំស្រួលណាស់។ ចាប់ពីថ្ងៃមានផ្លូវបូងតុង-ម៉ោកង៉ាងរត់កាត់ទទឹង មាមីងតែងយកបន្លែបង្ការ ត្រី ខ្យងដែលរកបានចេញមកដាក់លក់នៅចិញ្ចើមថ្នល់ ដើម្បីរកប្រាក់ចំណូលបន្ថែម”។
លោកយ័ញវ៉ាន់ហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A ពេលហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតំបន់ជនរួមជាតិភាគតិចកសាងសម្រេចរួចរាល់ បានធ្វើជាមូលដ្ឋានគ្រឹះដើម្បីគោលនយោបាយដទៃទៀត ផ្សព្វផ្សាយអនុវត្តបានងាយស្រួល។ តួយ៉ាងដូចការបណ្តុះបណ្តាលរបរ ក៏បានស្រុកចាត់តាំងឡើងជារៀងរាល់ឆ្នាំ បានទាក់ទាញយុវជនជាជនជាតិភាគតិចចូលរួមយ៉ាងកុះករ។ មុខរបរបណ្តុះបណ្តាលជាសំខាន់គឺមុខរបរទូទៅ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ពលករមួយចំនួនបានពិគ្រោះឧទ្ទេសនាមការងារធ្វើនៅក្នុង និងក្រៅស្រុក ឬក៏មានតម្រូវការទៅពលកម្មនៅបរទេស ក្រៅពីនេះប្រកបការងារនៅភូមិភាគ។ រយៈពេលកន្លង ស្រុកបណ្តុះបណ្តាលរបរជូនគ្រួសារជនរួមជាតិភាគតិចបាន១៨៩គ្រួសារ ដោះស្រាយការងារធ្វើជូនពលករ១២៤នាក់ ចំនួនក្រៅពីនេះប្រកបរបរលក់ដូរកំប៉ិកកំប៉ុក និងពង្រីកផលិតកម្ម ចិញ្ចឹមសត្វ និងដាំដុះ។ល។ បងដាវផាត់ដាក នៅភូមិឡាងហ៊ឹម ទីប្រជុំជនរ៉ាច់ហ្គយ ឱ្យដឹង៖ “អាស្រ័យមានផ្លូវបេតុង ទើបខ្ញុំបើកម៉ូតូទៅទីប្រជុំជនរៀនជួសជុលម៉ូតូបានងាយស្រួល។ ខ្ញុំរៀនចេះហើយ ប៉ុន្តែសព្វថ្ងៃ ខ្ញុំនៅធ្វើឱ្យលោកគ្រូ ដើម្បីមានបទពិសោធន៍បន្ថែម។ ពេលណាបានជំនាញមែនទែន ខ្ញុំនឹងមកបើកហាងជួសជុលនៅផ្ទះ ពីព្រោះនៅភូមិខ្ញុំគ្រួសារណាក៏មានម៉ូតូទាំងអស់”៕
ហាថាញ់-វិមាន