08/04/2020 - 14:38

ទំ​នៀម​ទទួល​ទេវតាឆ្នាំ​ថ្មី​

ទំ​នៀម​ទទួល​ទេវតាឆ្នាំ​ថ្មី​ ជាពិធី​មួយ​ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​ប្រារព្ធ​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ចូល​ឆ្នាំ​ជូត​នេះ​ត្រូវ​ប្រ​ព្រឹត្ត​ឡើង​ចំ​ថ្ងៃ​ទី១​៣​ ខែមេសា​ មាន​ឆ្នាំ​ខ្លះ​ត្រូវ​ថ្ងៃ​១​៤​ ខែមេសា​ តាម​សុរិយា​គតិ​។​ តាម​ទំ​នៀម​ពីបុរា​ណ កាល​បើ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ ក៏​មាន​ទេព​ធីតា​មួយ​អង្គ​ក្នុង​ចំ​ណោម​បុត្រី​កបិល​មហា​ព្រហ្ម​ទាំង​៧​អង្គ​ យាង​ចុះ​មក​ទទួល​តំ​ណែង​បន្ត​វេន​អភិ​បាល​រក្សា​ចក្រ​វាឡក្នុង​ឆ្នាំ​ថ្មី​ ដោយ​យោង​ទៅ​តាម​ក្បួន​ហោរាសាស្ត្រ​បុរា​ណ គឺ​ក្បួន​មហា​សង្ក្រាន្ត​។​

 ពិធី​ទទួល​ទេវតាឆ្នាំ​ថ្មី​។​

មាមីង​ជន​រួម​ជាតិ​ខ្មែរ​រាប់​បាត្រ​ព្រះ​សង្ឃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

យោងទៅ​តាម​ក្បួន​ខាង​លើ ការ​ដែល​កំ​ណត់​ដឹង​ថា​ចូល​ឆ្នាំ​ថ្មី​ជារៀង​រាល់​ឆ្នាំ​ តើត្រូវ​វេន​ទេព​ធីតា​អង្គ​ណាទទួល​រក្សា​នោះ​ គឺ​លោក​កំ​ណត់​ដឹង​ទៅ​តាម​ថ្ងៃ​ដែល​ចូល​ឆ្នាំ​ថ្មី​នោះ​ តើត្រូវ​ចំ​ថ្ងៃ​ណាក្នុង​ចំ​ណោម​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​  ហើយ​លោក​បាន​កំ​ណត់​ថា​ មាន​ទេព​ធីតា​មួយ​ព្រះ​អង្គ​របស់​កបិល​មហា​ព្រហ្ម​មាន​ភារកិច្ច​ទទួល​បន្ទុក​ទៅ​តាម​ថ្ងៃ​នោះ​ៗ​ផង​ដែរ​។​ រីឯ​ចូល​ឆ្នាំ​ជូត​ឆ្នាំ​នេះ​ សង្ក្រាន្ត​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​២​០:៤​៨​នាទី​ ថ្ងៃ​ច័ន្ទ​ ៦​រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី១​៣​ ខែមេសា​ គ្រឹស្ត​សករាជ​២​០២​០។​ ពេល​នោះ​ ព្រះ​អា​ទិត្យ​ចេញ​ពីមីនរាសី​ទៅ​ឋិត​នៅ​ឯមេសរាសី​ តាម​គោវិថី​គឺ​ផ្លូវ​កណ្តាល​ ទើប​មាន​ទេព​ធីតា​មួយ​ព្រះ​អង្គ​ជាមគ្គនាយិកា​ ព្រះ​នាម​គោរាគទេវី​ ជាបុត្រី​ទី២​ នៃ​កបិល​មហា​ព្រហ្ម​ គង់​នៅ​ចាតុ​ម្មហា​រាជិកា ទ្រង់​អម្ពរព​ណ៌​លឿង​ ព្រះ​កាណ៌​សៀត​ផ្កា​អង្គាបុស្ប​ គ្រឿង​ប្រ​ដាប់​កាយ​ដោយ​កែវ​មុក្ដា សោ​យតេលំ​ (ប្រេង​) ព្រះ​ហស្ដស្ដាំ​កាន់​ព្រះ​ខ័ន​ ព្រះ​ហស្ដឆ្វេង​កាន់​ឈើ​ច្រត់ ទ្រង់​គង់​លើខ្នង​ព្យគ្ឃ (ស្ដេច​ខ្លា)  ជាពាហនៈ​។​ លុះ​ដល់​គម្រប់​១​ឆ្នាំ​ជាសង្ក្រាន្ត​ ទេព​ធីតា​ទាំង​៧​អង្គ​ ក៏​ផ្លាស់​វេន​គ្នា​មក​ទទួល​ដង្ហែ​ព្រះ​សិរសា​កបិល​មហា​ព្រហ្ម​ជាបិតា​ ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុមេ​រុតាម​ផ្លូវ​ព្រះ​អា​ទិត្យ​ចរចំ​នួន​៦​០នាទី​ រួច​យក​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ដើម​វិញ​។​ល។​ ដែល​ជាពិធី​កិច្ច​មួយ​ជន​រួម​ជាតិ​ខ្មែរ​តែង​និយម​ប្រារព្ធ​ជារៀង​រហូត​មក​។​

មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឈាន​មក​ដល់​ គេនាំ​គ្នា​រៀប​ចំ​តុបតែង​សម្អាត​ទីធ្លា វត្ត​អា​រាម​ ផ្លូវ​ថ្នល់​ ចេតិយ រមណីយ​ដ្ឋាន​ ផ្ទះ​សម្បែង​ និង​កាត់​សម្លៀក​បំ​ពាក់​ថ្មី​ៗ​ ដើម្បី​ត្រៀម​ទទួល​ទេវតាឆ្នាំ​ថ្មី​។​ នៅ​តាម​វត្ត​អា​រាម​ ភូមិ​ឋាន​ ផ្ទះ​សម្បែង​ គេតុបតែង​លម្អ​ដោយ​អំ​ពូលភ្លើង​អគ្គិ​សនីចម្រុះ​ពណ៌​ ប្រ​ទីបជ្វាលា ផ្កា​ភ្ញី​  ដោយ​មាន​បដាស្វាគម​ន៍ ទេវតាឆ្នាំ​ថ្មី​ និង​រៀប​ចំ​គ្រឿង​ពលិការ​ផ្សេង​ៗ​សម្រាប់​បូជា​ទេវតាឆ្នាំ​ថ្មី​។​ នៅ​តាម​ផ្ទះ​ គេនិយម​រៀប​រានទេវតានៅ​មុខ​ផ្ទះ​តែរៀង​ៗ​ខ្លួន​។​ គេរៀប​រានទេវតានៅ​លើតុមួយ​សម្រាប់​ដាក់​គ្រឿង​ពលិការ​ ដែល​មាន​ក្រាល​កម្រាល​ផង​។​ គេនិយម​ជ្រើស​យក​កម្រាល​តុឱ្យ​ត្រូវ​នឹង​សម្លៀក​បំ​ពាក់​ទេវតាប្រ​ចាំ​ឆ្នាំ​នោះ​ ដូច​ជា​ឆ្នាំ​នេះ​ គួរ​ប្រើ​កម្រាល​ពណ៌​លឿង​ ដ្បិត​ទេវតាឆ្នាំ​ថ្មី​ ព្រះ​នាម​គោរាគទេវី​ ទ្រង់​អម្ពរពណ៌​លឿង​ នៅ​លើតុគេរៀប​គ្រឿង​សក្កា​របូជា​មាន​ដូច​ បាយ​សីមួយ​គូ ស្លាធម៌​មួយ​គូ ទៀន​៥​ ធូប​៥​  លាជ៥​  ផ្កា​៥​ ទឹក​អប់​មួយ​គូ ទឹក​មួយ​ផ្ដិលនិង​ភេសជ្ជៈ​ នំនែក ផ្លែ​ឈើ​ជាដើម​។​

លុះ​ដល់​វេលា​កំ​ណត់​ទេវតាយាង​ចុះ​មក​ ស្នូរស្គររគាំ​ង សំ​ឡេង​ធម៌​ពរជ័យ​លាន់​ឮ​រន្ទឺអឹងកង​ចេញ​ពីវត្ត​អា​រាម​។​ នៅ​តាម​ផ្ទះ​ គេក៏​នាំ​កូន​ចៅ​ក្នុង​គ្រួ​សារ​មក​អង្គុយ​ជុំ​គ្នា​ នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្កា​រៈ​បូជា​នោះ​ អុជ​ទៀន​ធូប​ បាញ់​ទឹក​អប់​គន្ធពិដោរ​ នមស្សការ​ព្រះ​រតនត្រ័យ ដើម្បី​ទទួល​ទេវតាឆ្នាំ​ថ្មី​។​ ហើយ​នេះ​ក៏​ជាពិធី​ជូន​ដំណើរ​ទេវតាឆ្នាំ​ចាស់​ ប្រ​កាស​ស្វាគម​ន៍ទេវតាឆ្នាំ​ថ្មី​ផង​ដែរ​ ដើម្បី​មាន​សិរី​សួស្តី​ មាន​លាភ​ មាន​ជ័យ​ ទេវតាឆ្នាំ​ថ្មី​ប្រ​ទាន​ពរដល់​ក្រុម​គ្រួ​សារ​កាន់​តែមាន​សំ​ណាង​ល្អ​ ចាប់​ពីថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​។​ ម្យ៉ាង​ទៀត​ ដើម្បី​កម្ចាត់​បង់​នូវ​អពមង្គល​ ឧប​ទ្រពចង្រៃ​ទាំង​ឡាយ​ទាំង​ពួងដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះ​ស្រឡះ​ ជួប​តែសិរី​សួស្ដី​ ជ័យ​មង្គល​ វិបុល​សុខ​គ្រប់​ប្រ​ការ​ ត្រជាក់​ប្រ​ជុំ​ សុខ​ដុមរមនា រកទទួល​ទាន​មាន​បាន​សុខ​ភាព​ល្អ​តរៀង​ទៅ​។​ ម្យ៉ាង​វិញ​ទៀត​ ដើម្បី​ជម្រះ​ចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ​ចាក​នូវ​មន្ទិល​សៅ​ហ្មង​ទាំង​ពួងក្នុង​ឆ្នាំ​ថ្មី​ បំ​ពេញ​កិច្ច​ការ​អ្វី​ក៏​បាន​សម្រេច​ដូច​ប្រាថ្នា​។​ល។​ 

តាម​ទំ​នៀម​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​។​  ថ្ងៃ​ទី១​ ជាវារៈ​មហា​សង្ក្រាន្ត​៖ គេយក​ចង្ហាន់​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​។​ ពេល​ល្ងាច​ នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វាលុក​ចេតិយ។​ ពេល​យប់​ប្រ​គេន​ភេសជ្ជៈ​ដល់​ព្រះ​សង្ឃ​ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ធម៌​ទេស​នា។​  ថ្ងៃ​ទី២​ ជាវារៈ​វ័នបត៖  កូន​ចៅ​ជូន​សម្លៀក​បំ​ពាក់​ នំចំ​ណី​ លុយ​កាក់​ដល់​មាតា​បិតា​ ជីដូន​ជីតាជាដើម​។​ ពេល​ល្ងាច​ គេនាំ​គ្នា​ពូនភ្នំ​ខ្សាច់​បន្ត​ទៀត​ ហើយ​សូត្រ​ធម៌​អធិ​ដ្ឋាន​ភ្នំ​ខ្សាច់​ សន្មតទុក​ដូច​ជា​ចូឡាមណីចេតិយ រួច​និមន្ត​ព្រះ​សង្ឃ​បង្សុកូល​ចេតិយ ឧទ្ទិសម​គ្គផលដល់​វិញ្ញា​ណក្ខ័ន្ធបុព្វ​ការី​ជន​ដែល​បាន​ស្លាប់​ទៅ​។​ ថ្ងៃ​ទី៣​ ជាវារៈ​ឡើង​ស័ក៖ ពេល​ព្រឹក​និមន្ត​ព្រះ​សង្ឃ​ឆ្លង​ភ្នំ​ខ្សាច់​ ដាក់​បាត្រ​ព្រះ​សង្ឃ​។​ ពេល​ល្ងាច​ស្រង់​ទឹក​ព្រះ​ និង​និមន្ត​ព្រះ​សង្ឃ​ស្រង់​ទឹក​ (នៅ​តាម​ភូមិ​ស្រុក​ខ្លះ​ គេនៅ​ទាំង​អញ្ជើញ​មាតា​បិតា​ ជីដូន​ជីតា​ ចាស់​ទុំ​ក្នុង​ភូមិ​ មក​ផ្ងូត​ទឹក​ទៀត​ផង​)។​ ថ្ងៃ​ឡើង​ស័កក៏​ជាថ្ងៃ​ឆ្លង​បុណ្យ​ ជន​រួម​ជាតិ​ខ្មែរ​គោរព​ប្រ​តិបត្តិ​ព្រះ​ពុទ្ធ​សាសនា​ គេនិយម​និមន្ត​ព្រះ​សង្ឃ​បង្សុកូល​និង​សូត្រ​មន្តលើក​រាសី​ ចម្រើន​សិរី​សួស្ដី​ជ័យ​មង្គល​សម្រាប់​ឆ្នាំ​ថ្មី​ ។​

ក្រៅ​ពីពិធី​សាសនា​ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ ក៏​មាន​សកម្ម​ភាព​ផ្សេង​ៗ​សម្រាប់​លេង​កម្សាន្ត​ ទាំង​ចាស់​ទាំង​ក្មេង​ ទាំង​ក្រមុំ​កំ​លោះ​ ប្រ​ជុំ​គ្នា​លេង​សប្បាយ​តាម​ចំ​ណង់ចំ​ណូល​ចិត្ត​។​ ភាគ​ច្រើន​នៅ​តាម​ភូមិ​ឋាន​ វត្ត​អា​រាម​ គេនាំ​គ្នា​លេង​ល្បែង​ប្រ​ជា​ប្រិយ​ ដូច​ជា​ បោះ​ឈូង​ លាក់កន្សែង​ ទាញ​ព្រ័ត្រ​ ចាប់​កូន​ខ្លែង​ វាយ​ក្អម​។​ល។​ ព្រម​ទាំង​នាំ​គ្នា​រា​ំលេង​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​ អ្នក​ខ្លះ​ដើរ​កម្សាន្ត​តាម​តំ​បន់​រមណីយ​ដ្ឋាន​នានា​ បង្កើត​នូវ​សាម​គ្គី​ភាព​ ភាតរភាព​ រឹតចំ​ណង​មនោ​សញ្ចេត​នា​ថែរក្សា​ប្រ​ពៃណី​ ទំ​នៀម​ទម្លាប់​ វប្ប​ធម៌​ឱ្យ​បាន​គង់​វង្ស​ រុងរឿង​តរៀង​ទៅ​។​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សូម​ជូន​ពរដល់​លោក​អ្នក​នាង​ និង​ក្រុម​គ្រួ​សារ​ មាន​សេច​ក្ដី​រីក​រាយ​ សុខ​ភាព​ល្អ​បរិបូណ៌​ និង​សុភមង្គល​គ្រប់​ពេល​វេលា​កុំ​បីអា​កខាន​ឡើយ​៕​

អត្ថ​បទ​ រូប​ថត​៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ