ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2020 - 09:44

សម​មិត្ត​ ត្រឹង​ក្វឹ​កទ្រុង​ លេខា​បក្ស​ក្រុង​កឹង​ធើៈ

បណ្តា​ជន​ជាតិ​ទាំង​ឡាយ​រស់​នៅ​ក្រុង​កឹង​ធើ រួម​គ្នា​សាម​គ្គី​ សកម្ម​និង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​កសាង​ក្រុង​អភិ​វឌ្ឍឆាប់​រហ័ស​និង​ចីរភាព​

លេខា​បក្ស​ក្រុង​កឹង​ធើ សម​មិត្ត​ ត្រឹង​ក្វឹ​កទ្រុង​។​ រូប​ថត​ៈ គឹមស្វឹង​ 

ក្នុង​អំ​ឡុង​ពេល​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ កំ​ពុង​សកម្ម​ត្រៀម​រៀប​ចំ​មហា​សន្និ​បាត​បូក​សរុប​១​៥​ ឆ្នាំ​ អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​៤​៥​ (*); ដឹក​នាំ​ ចង្អុល​ការ​ រៀប​ចំ​មហា​សន្និ​បាត​ប​ក្ខភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ឆ្ពោះ​ទៅ​មហា​សន្និ​បាត​ប​ក្សលើក​ទី​XIII… ថ្វី​ត្បិត​ដូច្នោះ​ សម​មិត្ត​ ត្រឹង​ក្វឹ​កទ្រុង​ សមាជិក​មជ្ឈិម​បក្ស​ លេខា​បក្ស​ក្រុង​កឹង​ធើ នៅ​តែឆ្លៀត​ពេល​ដើម្បី​ចែក​រំលែក​ជាមួយ​កាសែត​កឹង​ធើភាសា​ខ្មែរ​ អំ​ពី​សមិទ្ធ​ ផល​រួម​របស់​ក្រុង​ ក៏​ដូច​ជា​សម្ដែង​នូវ​ចំ​ណាប់​អា​រម្ម​ណ៍របស់​ក្រុង​ចំ​ពោះ​ជន​ជាតិ​ភាគ​តិ​ច​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

សម​មិត្ត​ លេខា​បក្ស​ក្រុង​កឹង​ធើ ចែក​រំលែក​៖

រយៈ​ពេល​កន្លង​ ឋិត​ក្នុង​បរិបទ​នៃ​ការ​លំ​បាក​និង​បញ្ហា​ប្រ​ឈម​ជាច្រើន​ ប៉ុន្ដែ​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​យ៉ាង​ពិសេស​របស់​មជ្ឈិម​បក្ស​ រដ្ឋ​សភា​ រដ្ឋា​ភិបាល​ និង​ក្រសួង​ គណៈ​ ផ្នែក​មជ្ឈិម​ ជាមួយ​នឹង​ការ​ប្តេជ្ញា​នយោ​បាយ​ខ្ពស់​ ការ​ផ្ដុំ​កម្លាំង​ដឹក​នាំ​ទាន់​ពេល​វេលា​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​។​ ការ​គ្រប់​គ្រង​ ចាត់​ចែង​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​។​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​សាម​គ្គី​ ខិត​ខំ​ប្រឹង​ប្រែង​ ពង្រីក​ល្អ​ប្រ​ភព​ធនធាន​មនុស្ស​ ជម្នះ​លំ​បាក​ រៀប​ចំ​អនុ​វត្ត​ការ​ងារ​ទាំង​ឡាយ​ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ ស្ទើរ​តែគ្រប់​វិស័យ​។​

ពិសេស​ ក្នុង​រយៈ​កាល​១​៥​ឆ្នាំ​ អនុ​វត្ត​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​៤​៥​ សេដ្ឋ​កិច្ច​ - សង្គម​ ទីក្រុង​មាន​ជំហាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​។​ សម​ត្ថ​ភាព​   ប្រ​កួត​ប្រ​ជែង​របស់​ទីក្រុង​និង​អា​ជីវកម្ម​បាន​កែលម្អ​ ។​ កិច្ច​សប្រ​តិបត្តិ​ការ​ ចង​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ក្នុង​និង​ក្រៅ​ប្រ​ទេស​ត្រូវ​បាន​បង្កើន​ការ​បើ​ក​ចំ​ហសេដ្ឋ​កិច្ច​កាន់​តែទូលំ​ទូលាយ​។​ ការ​កៀរ​គរ​ប្រ​ភព​ធនធាន​សម្រាប់​វិនិ​យោ​គអភិ​វឌ្ឍន៍មាន​ការ​វិវត្ត​ន៍ជាវិជ្ជមាន​។​ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សង្គម​ បាន​វិនិ​យោ​គព្រម​ៗ​គ្នា​ ។​ អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​ដើរ​ទន្ទឹម​នឹង​អភិ​វឌ្ឍន៍វប្ប​ធម៌​សង្គម​ និង​ការ​ការ​ពារ​បរិស្ថាន​។​ ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​។​

អា​ចប​ញ្ជា​ក់​បាន​ថា​ ដើម្បី​ទទួល​បាន​នូវ​សមិទ្ធផលដូច​បាន​ពោល​ គឺ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​និយាយ​រួម​ និង​ជន​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ ដែល​កំ​ពុង​រួម​រស់​នៅ​និង​ធ្វើ​ការ​នៅ​ក្រុង​កឹង​ធើ។​ ។​

* ជម្រាប​សម​មិត្ត​ សូម​សម​មិត្ត​មាន​ប្រ​សាសន៍​ អំ​ពី​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល​កន្លង​?

ថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មា​ធិ​ការ​បក្ស​ក្រុង​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនក្រុង​កឹង​ធើ ប្រ​គេន​និង​ជូន​អំ​ណោយ​ដល់​តំ​ណាង​ទាំង​ឡាយ​ក្នុង​ពិ​ធី​ជួប​ជុំ​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០១៩ ។

- ក្រៅ​ពីការ​រៀប​ចំ​អនុ​វត្ត​យ៉ាង​ហ្មត់​ចត់​ មាន​ប្រ​សិ​ទ្ធភាព​និង​ទាន់​ពេល​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​ ហើយ​ក្រុង​ក៏​បាន​ចែង​នូវ​គោល​នយោ​បាយ​ទាំង​ឡាយ​ សម្រាប់​ជំនួយ​ដល់​ជន​រួម​ជាតិ​ មាន​ដូច​៖ សេច​ក្ដី​សម្រេច​ចិត្ត​ជំនួយ​ថវិកា​សិក្សាសម្រាប់​សិស្ស​ និស្សិត​ជាជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ កំ​ពុង​រៀន​វិជ្ជា​ជីវៈ​នៅ​សាលា​អនុ​មហា​វិទ្យា​ល័យ​ មធ្យម​សិក្សា​ជំនាញ។​ល។​ សេច​ក្ដី​សម្រេច​ចិត្ត​ឧប​ត្ថម្ភ​ថវិកា​ទិញ​ ដី​សង់​ផ្ទះ​ ជូន​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រដែល​គ្មាន​ដី​សង់​ផ្ទះ​។​ សេច​ក្ដី​សម្រេច​ចិត្ត​ឧប​ត្ថម្ភ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ ...

ជាទូទៅ​ ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ភាគ​តិ​ច​នៅ​លើភូមិ​សាស្រ្ត​ក្រុង​ក្នុង​រយៈ​កាល​កន្លង​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​។​ ក្នុង​នោះ​ ការ​ងារ​បញ្ជ្រាប​គោល​នយោ​បាយ​នៅ​ភូមិ​ភាគ​ និង​អនុ​វត្ត​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ស្ដី​ពីជន​ជាតិ​ ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ ត្រូវ​បាន​អនុ​វត្ត​ត្រឹម​ត្រូវ​ល្អ​។​ ផ្តើម​ពីនោះ​ បាន​ជះឥទ្ធិពល​ដល់​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ និង​គម្រោង​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិ​ច​ ជួយ​ជន​រួម​ជាតិ​មាន​ជំហាន​ឈាន​ឡើង​ក្នុង​ជីវភាព​ ។​

* ជម្រាប​សម​មិត្ត​ ទន្ទឹម​នឹង​លទ្ធ​ផល​រួម​ តើក្រុង​កឹង​ធើសម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​អ្វី​ខ្លះ​ក្នុង​ការ​ងារ​ជន​ជាតិ​? !

- នៅ​លើភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ជន​រួម​ជាតិ​ជាជន​ជាតិ​ភាគ​តិ​ច​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ ដែល​រួម​រស់​នៅ​ជាមួយ​គ្នា​ក្នុង​សហគម​ន៍បណ្តា​ជន​ជាតិ​ភាគ​តិ​ច​ ទទួល​ប្រ​យោជន៍​រួម​អំ​ពី​មូលដ្ឋាន​ សម្ភារៈ​ ខាង​ផ្នែក​អប់​រំនិង​ថែទាំ​សុខ​ភាព​។​ល។​ ការ​ថែរក្សា​ស្តារ​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិ​ច​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ គ្រប់​លំ​ដាប់​ថ្នាក់​ និង​ផ្នែក​នានា​ យក​ចិត្ត​ទុក​ដាក់​ជាប្រ​ចាំ​ ។​ ក្នុង​ឱកាស​បុណ្យ​ទាន​ មាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ក្រុង​តែង​រៀប​ចំ​គណៈ​ប្រ​តិភូទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិ​ទ្ធពរ។​ល។​ ឧប​ត្ថម្ភ​ថវិកា​សម្រាប់​កសាង​ជួស​ជុល​ ទីតាំង​គោរព​បូជា​ ឧប​ត្ថម្ភ​កសាង​ជួស​ជុល​ឈាបនដ្ឋាន​ បោះ​ទូក​-ង ជាវភ្លេង​ពិណពាទ្យ​។​ល។​ ផ្តើម​ពីនោះ​ បាន​ផ្ដល់​ទំ​នុក​ចិត្ត​ក្នុង​ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ភាគ​តិ​ច​ចំ​ពោះ​បក្ស​និង​រដ្ឋ​។​

ឆ្នាំ​ ២​០១​៦​ ក្រុង​សម្រេច​ទិស​ដៅ​ទាំង​១​០០% ខាង​ដី​សង់​ផ្ទះ​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រគ្មាន​ដី​នៅ​ ។​ សព្វ​ថ្ងៃ​ ក្រុង​គ្មាន​នៅ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​នៅ​ផ្ទះ​បណ្តោះ​អា​សន្ន​។​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ប្រើ​ប្រាស់​អគ្គិ​សនីជាង​៩៩%។​ គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​៩​៩​% ។​ល។​ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិ​ច​ បាន​ការ​ចាប់​អា​រម្ម​ណ៍ពីប្រ​ព័ន្ធ​នយោ​បាយ​។​ អា​ស្រ័យ​ហេតុ​នោះ​ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រកាត់​បន្ថយ​ពី២​-៣​% រាល់​ឆ្នាំ​។​ ជាពិសេស​ ចំ​នួន​ជន​រួម​ជាតិ​ភាគ​តិ​ច​ ចូល​រួម​ក្នុង​អង្គ​ការ​នយោ​បាយ​សង្គម​ មួយ​ថ្ងៃ​កាន់​តែកើន​ឡើង​។​ កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក ជាជន​ជាតិ​ភាគ​តិ​ច​កាន់​តែកើន​ឡើង​។​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​ត្រូវ​បាន​រក្សា​លំ​នឹង​។​

* ជម្រាប​សម​មិត្ត​ ពេល​ខាង​មុខ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ផ្ដុំ​កម្លាំង​ ចង្អុល​ការ​អនុ​វត្ត​ភារកិច្ច​សំ​ខាន់​ៗ​ណាខ្លះ​ក្នុង​ការ​ងារ​ជន​ជាតិ​?

គណៈ​កម្មា​ធិការ​បក្ស​ក្រុង​នឹង​ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​មន្ទីរ​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​ បន្ត​ការ​ផ្សព្វ​ផ្សា​យដល់​កម្មា​ភិបាល​ បក្ខ​ជន​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិកនិង​ប្រ​ជា​ជន​ ពិសេស​គឺ​ជន​ជាតិ​ភាគ​តិ​ច​ ឱ្យ​បាន​យល់​ច្បាស់​ពីគោល​ការ​ណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ជាពិសេស​ច្បាប់​និង​គោល​នយោ​បាយ​ថ្មី​ ដែល​ទាក់​ទង​ផ្ទាល់​នឹង​ជន​ជាតិ​ភាគ​តិ​ច​ ។​ ម្ចាស់​ការ​ធ្វើ​ឱ្យ​ទាន់​ពេល​ បញ្ជ្រាប​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ទំ​នួលខុស​ត្រូវ​ពីគណៈ​កម្មា​ធិការ​បក្ស​ ផ្នែក​ អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​។​ បញ្ជា​ក់​ពីលក្ខណៈ​មិន​ងាក​រេនៃ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​យើង​៖ បណ្តា​ជន​ជាតិ​វៀត​ណាម​សម​ភាព​ សាម​គ្គី​ភាព​ គោរព​និង​ជួយ​គ្នា​ដើម្បី​អភិ​វឌ្ឍន៍រួម​។​

ស្រប​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​ ២​០២​០ តំ​ណាង​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ក្រុង​កឹង​ធើ ខ្ញុំ​សូម​ផ្ញើ​នូវ​បិយវាចា ប្រ​សិ​ទ្ធពរដល់​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ កម្មា​ភិបាល​ យុទ្ធ​ជន​ បញ្ញវន្ត​ស្នេហា​ជាតិ​ អ្នក​មាន​កិត្យា​នុភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សេច​ក្ដី​សុខ​ចម្រើន​ និង​ជោគ​ជ័យ​ក្នុង​ការ​ងារ​។​ ខ្ញុំ​ជឿជាក់​ថា​ ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ ចំ​ពោះ​ជន​ជាតិ​ភាគ​តិ​ច​និយាយ​រួម​ជន​រួម​ជាតិ​ខ្មែរ​ដែល​កំ​ពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ក្រុង​កឹង​ធើនិយាយ​ដោយ​ឡែក​ នឹង​បន្ត​លើក​កម្ពស់​ស្មារ​តី​សាម​គ្គី​ សកម្ម​ ច្នៃ​ប្រ​តិដ្ឋ​ រួម​កម្លាំង​កសាង​ទីក្រុង​អភិ​វឌ្ឍឆាប់​រហ័ស​ និង​ចីរភាព​។​

* សូម​អរ​គុណ​សម​មិត្ត​!

                            ថា​ញឡុង​ -​ វ៉ាន់​តឹន

  

ចែករំលែកអត្ថបទ