06/04/2020 - 14:30

ផ្សព្វ​ផ្សា​យវិធាន​ការ​ជាច្រើន​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ ឧប​ត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ

អ្នក​ស្រី​ហ្វិញ​ប៊ិ​ចញឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ជាមួយ​នឹង​លទ្ធ​ផល​សម្រេច​បាន​ក្នុង​ឆ្នាំ​២​០១​៩​ ស្ដី​ពីកាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​បន្ត​ការ​លើក​កម្ពស់​ប្រ​សិ​ទ្ធភាព​ការ​ងារ​លុប​បំ​បាត់​ភាព​ក្រី​ក្រ ឆ្នាំ​២​០២​០ ស្រុក​បាន​និង​កំ​ពុង​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សា​យវិធាន​ការ​ព្រម​ៗ​គ្នា​ ក្នុង​ការ​អភិ​វឌ្ឃសេដ្ឋ​កិច្ច​ផ្សា​រភ្ជាប់​នឹង​ការ​កសាង​ឃុំ​ជន​បទ​ថ្មី​ ក៏​ដូច​ជា​មាន​គោល​នយោ​បាយ​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​លំ​បាក​”។​

អ្នក​ស្រី​ហ្វិញ​ប៊ិ​ចញឺអនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថ្កូវ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រនិង​គ្រួ​សារ​គោល​នយោ​បាយ​។​

ឆ្នាំ​២​០១​៩​ អត្រា​គ្រួ​សារ​ក្រី​ក្រលើភូមិ​សាស្រ្ត​ស្រុក​ថ្កូវ​ថយ​ចុះ​នៅ​ត្រឹម​៥​,៧​៤​%; ក្នុង​នោះ​ គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ខ្មែរ​ថយ​ចុះ​នៅ​ត្រឹម​៥​,០៩​%; អត្រា​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រថយ​ចុះ​នៅ​ត្រឹម១​,២​% សរុប​គ្រួ​សារ​ក្រី​ក្រទូទាំង​ស្រុក​នៅ​ត្រឹម​៤​,៦​% គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រនៅ​ត្រឹម​​១០,៦៥%។​ នេះ​ជាភាព​ជោគ​ជ័យ​ធំ​មួយ​ក្នុង​ការ​ផ្ដុំ​កម្លាំង​ចង្អុល​ការ​ដែល​បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​រួម​កម្លាំង​គ្នា​ផ្សព្វ​ផ្សា​យនូវ​វិធាន​ការ​ជាច្រើន​ ប្រ​កប​ដោយ​ភាព​”ទម្លុះ​ទម្លាយ​” និង​ថ្មី​។​

ថ្កូវ​ជាស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជា​ង​៦​២​,៨​%នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​។​ យោង​តាម​នោះ​ ស្រុក​បាន​កសាង​ផ្សព្វ​ផ្សា​យយ៉ាង​ស្វិត​ស្វាញ​នូវ​ទម្រង់ ​ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កបដោយ​ចីរភាព​ (ដំណាក់​កាល​២​០១​៦​-២​០២​០) មាន​ការ​ចូល​រួម​របស់​គ្រប់​ផ្នែក​ អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​។​  សព្វ​ថ្ងៃ​ ទម្រង់​ពង្រីក​បាន​៦​៥​ក្រុម​នៅ​ឃុំ​ ទីប្រ​ជុំ​ជន​ទាំង​១​០០%។​ តាម​ប្រ​សាសន៍​ លោក​គឹមបៃលី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​ មក​ទល់​សព្វ​ថ្ងៃ​ ទូទាំង​ឃុំ​មាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​៤​ក្រុម​ មាន​សមាជិក​ចំ​នួន​៩​២​ ក្នុង​នោះ​មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​៨​៧​/៩​២​គ្រួ​សារ​ គ្រួ​សារ​ក្រី​ក្រមាន​២​៨​គ្រួ​សារ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ មាន​៤​៥​គ្រួ​សារ​ គ្រួ​សារ​ទើប​ចាក​ផុត​ពីភាព​ក្រី​ក្រមាន​១​៦​គ្រួ​សារ​ សហគម​ន៍ចូល​រួម​៣​គ្រួ​សារ​។​ ក្រោយ​រយៈ​ពេល​ជិត​២​ឆ្នាំ​ ដែល​ក្រុម​ស្វ័យ​គ្រប់​គ្រង​ចាប់​ដំណើរ​ការ​ មាន​សមាជិក​៨​៩​គ្រួ​សារ​បាន​បុល​ប្រ​ភព​ទុន​អា​ទិភាព​សម្រាប់​អភិ​វឌ្ឍផលិត​កម្ម​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើមនុស្ស​ម្នាក់​ៗ​ក្នុង​មួយ​ឆ្នាំ​២​៥​,៦​លាន​ដុង​។​ ក្រុម​ស្វ័យ​គ្រប់​ គ្រង​នីមួយ​ៗ​នៅ​ឃុំ​ឡុង​ហ៊ីប តែង​ប្រ​ជុំ​រៀង​រាល់​ខែ; ក្រៅ​ពីសមាជិកចាំ​បាច់​ត្រូវ​ចូល​រួម​នៅ​ទាំង​មាន​តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។​ល។​ ចូល​រួម​ដើម្បី​ចង្អុល​ការ​ ចែក​រំលែក​បទ​ពិសោ​ធ​ន៍ពីការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ជូន​សមាជិក​ផង​ដែរ​។​ រៀង​រាល់​ខែ សមាជិក​ក្នុង​ក្រុម​នីមួយ​ៗ​នៅ​ទាំង​ហ៊ុន​ទុន​បង្វិល​ជុំ​ បង្កើត​មូល​និធិ​ក្រុម​ កម្រិត​រួម​ចំ​ណែក​១​០០.០០០ដុង​/នាក់​/ខែ។​

 តាម​ប្រ​សាសន៍​អ្នក​ស្រី​ហ្វិញ​ប៊ិ​ចញឺ ឱ្យ​ដឹង​ រយៈ​ពេល​ខាង​មុខ​ ស្រុក​បន្ត​ការ​ចាត់​តាំង​ផ្សព្វ​ផ្សា​យអនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​រាល់​កម្ម​វិធី​ គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិ​ច​ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ តំ​បន់​លំ​បាក​ពិសេស​ មាន​ដូច​៖ កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជំនួយ​អភិ​វឌ្ឍផលិត​កម្ម​តាម​កម្ម​វិធី​៣​០ª កម្ម​វិធី​១​៣​៥​របស់​រដ្ឋា​ភិបាល​ គោល​នយោ​បាយ​ស្ដី​ពីឧប​ត្ថម្ភ​ដី​ផលិត​ ផ្លាស់​ប្ដូរ​មុខ​របរ ឧប​ត្ថម្ភ​ជីវភាព​រស់​នៅ​ដោយ​ផ្ទាល់​...៕​

សឺនម៉ាល័យ​-ថា​ច់​ធី

ចែករំលែកអត្ថបទ