ដើម្បីអនុវត្តសម្រេចនូវកម្រងបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់ដំណាក់កាល ២០១៩-២០២០ ស្រុកយ៉ុងរៀង ខេត្តគៀងយ៉ាង បានចេញផែនការលេខ ៩៥/KH-UBND ស្តីពីការកសាងសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ដំណាក់កាល២០១៩-២០២០ នៅលើភូមិសាស្រ្តស្រុក ក្នុងនោះ មានការចលនាប្រជាជនចូលរួមចលនាធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅលើភូមិសាស្រ្ត។
មន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង។
យោងតាមនោះ ក្នុងទិសដៅនៃផែនការ៩៥ ស្រុកចង្អុលការដល់ផ្នែកនិងឃុំនានា អនុវត្តភារកិច្ចលើវិស័យនីមួយៗ ក្នុងនោះមានការផ្តោតចិត្តអនុវត្តល្អនូវបទប្បញ្ញត្តិនៃច្បាប់ ស្តីពីប្រជាធិបតេយ្យនៅមូលដ្ឋាន។ ភូមិនានាបានកសាងនិងអនុវត្តតាមសេចក្តីកំណត់របស់សហគមន៍ប្រកបដោយប្រសិទ្ធភាព។ កម្មាភិបាល អ្នករដ្ឋការឃុំប្រតិបត្តិល្អតាមច្បាប់និងលើកកម្ពស់ក្រម សីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន។ សន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានធានា។ ទន្ទឹមនឹងនោះ ស្ថាប័នសមត្ថកិច្ចបានចលនាប្រជាជនសកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខជាតិ។ ចូលរួមទម្រង់ស្វ័យគ្រប់គ្រង ចងសម័្ពន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលធ្វើសកម្មភាពជាប្រចាំនិងមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ រយៈពេលកន្លង ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តស្រុកមានស្ថេរភាព ប្រជាជនសកម្មចូលរួមការចលនារបស់ភូមិភាគ ដូចជា៖ យុវជនផ្សារភ្ជាប់នឹងវប្បធម៌ចរាចរណ៍ កសាងផ្លូវភ្លឺ បៃតង ជ្រះស្អាត ទូទាំងប្រជាជនកសាងជីវភាព វប្បធម៍។ល។ ចាប់តាំងពីពេលនោះមក ស្រុកកសាងផ្លូវជនបទបានជាង៦០ពាន់ម៉ែត្រមានភ្លើងអគ្គិសនីបើកបំភ្លឺ។ បងថាច់ហ្វាង នៅឃុំហ្វាធ្វឹង បានឱ្យដឹង៖ “ អាស្រ័យមានភ្លើងអគ្គិសនីតាមផ្លូវជនបទ ខ្ញុំទៅដឹកទំនិញនៅពេលយប់មិនខ្លាចដូចកាលមុនទៀត។ ផ្លូវភ្លឺក្រឡែត យើងបើកបរពេលយប់ក៏ងាយស្រួលជាង"។
ប្រការគួរឱ្យសរសើរគឺចលនាធានាសន្តិសុខសណ្តាប់ធ្នាប់និង សុវត្ថិភាពចរាចរណ៍នៅក្នុងស្រុកយ៉ុងរៀង ត្រូវបានប្រជាជនគាំទ្រចូលរួមយ៉ាងសកម្ម។ បងស្រីលីធីហ្វញ់ នៅឃុំថាញ់ភឿកដែលកំពុងធ្វើស្មៅតាមរបៀងស្ពានថាញ់ភឿកបានឱ្យដឹង៖“ ខ្ញុំឃើញវល្លិ ដុះស៊ុបទ្រុប ដូច្នេះខ្ញុំបានសម្អាតឱ្យជ្រះ រួចដាំដើមផ្កាដែលមានកម្ពស់ទាបជាលម្អ។ ការងារនេះគ្មាននរណាចាប់ធ្វើទេ ប៉ុន្តែខ្ញុំត្រូវតែធ្វើ។ កាលពីមុនគ្មានផ្លូវក្រាលក្រួសទេ មានតែផ្លូវដានភ្ជាប់ពីស្រុកកើ-ដ (ក្រុងកឹងធើ) និងស្រុកយ៉ុងរៀង (ខេត្តគៀងយ៉ាង)។ រដ្ឋកសាងផ្លូវនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនធ្វើដំណើរទៅមក។ ឥឡូវខ្ញុំធ្វើការងារបន្តិចបន្តួច ដើម្បីចូលរួមថែរក្សាផ្លូវនិងធ្វើឱ្យវាកាន់តែស្រស់ស្អាត៕
ហាថាញ-សុផន