ខេត្តកាម៉ាវ មានអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចចំនួន៦៩រូប ក្នុងនោះជនរួមជាតិខ្មែរ៥០រូប។ ប៉ុន្មានឆ្នាំកន្លង ខេត្តកាម៉ាវ អនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ចំពោះអ្នកមានប្រជាប្រិយ ពង្រីកតួនាទីបានល្អ ជាស្ពានតភ្ជាប់របស់បក្ស រដ្ឋអំណាច ជាមួយនឹងជនរួមជាតិ។
លោក ហឺវវ៉ាន់ស៊ីន អ្នកមានប្រជាប្រិយនៅភូមិកើយទឺ ឃុំខាញ់ប៊ិញតី (ខាងឆ្វេង) កំពុងពិភាក្សានឹងកម្មាភិបាលការិយាល័យជនជាតិស្រុកត្រឹងវ៉ាន់ថើយ។
លោកហឺវវ៉ាន់ស៊ីន អាយុ៦៦ឆ្នាំ ជាជនជាតិខ្មែរ គឺជាអ្នកមានប្រជាប្រិយនៅភូមិកើយទឺ ឃុំខាញ់ប៊ិញតី ស្រុកត្រឹងវ៉ាន់ថើយ ជាច្រើនឆ្នាំកន្លង លោកស៊ីន ឱ្យដឹង៖ “បានមាមីងជឿទុកចិត្តបោះឆ្នោតជាអ្នកមានប្រជាប្រិយ ម្ល៉ោះហើយខ្ញុំនិងគ្រួសារតែងធ្វើជាគំរូក្នុងរាល់ការចលនានៅភូមិភាគ។ ពេលមាមីងនៅភូមិផងរបងជាមួយទាស់ទែងគ្នា ខ្ញុំបានរួមជាមួយនឹងរដ្ឋអំណាចចេញមុខសម្រុះសម្រួល។ ខ្ញុំបានរដ្ឋអំណាចផ្តល់ជូនព័ត៌មានជារឿយៗអំពីគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ម្ល៉ោះហើយពេលមាមីងមិនទាន់យល់ ខ្ញុំតែងពន្យល់ដល់ពួកគាត់ឱ្យបានយល់។ ខ្ញុំតែងតែក្រើនរំលឹកមាមីងរស់នៅមិនបំពានច្បាប់ ខិតខំពលកម្ម ពង្រីកសេដ្ឋកិច្ចគ្រួសារ”។
អ្នកមានប្រជាប្រិយនៅខេត្តកាម៉ាវ ភាគច្រើនជាមនុស្សមានវ័យចំណាស់ កម្មាភិបាលចូលនិវត្តន៍ គ្រូបង្រៀនអក្សរខ្មែរ គណៈកម្មការនៅវត្ត និងសមាគមនានា។ល។ ទាំងនេះសុទ្ធតែជាអ្នកមានពិសោធន៍ ច្រើនក្នុងការណែបង្ហាញនូវចំណេះដឹងអំពីការផលិត និងធ្វើអាជីវកម្ម មានការយល់ដឹងជ្រៅជ្រះពីភាពជាក់ស្តែង និងជាអ្នកសកម្មចូលរួមនូវការចលនារបស់ភូមិភាគ មានសមត្ថភាពប្រមូលផ្តុំមហាជននិងប្រជាជន។ លោកត្រេវក្វាងឡើយ ប្រធានគណៈជនជាតិខេត្តកាម៉ាវ ឱ្យដឹង៖ អ្នកមានប្រជាប្រិយ បានប្រជាជននិងជនរួមជាតិជឿទុកចិត្តបោះឆ្នោតតែងតាំង។ រយៈពេលកន្លង ពួកគាត់បានបង្ហាញពីស្មារតីទទួលខុសត្រូវ ចូលរួមជាមួយនឹងភូមិភាគ បានពង្រីកប្រសិទ្ធភាពតួនាទី ការទទួលខុសត្រូវក្នុងការឃោសនា ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ និងគោលការណ៍របស់ភូមិភាគ។ ផ្តើមពីនោះ ជួយឱ្យជនរួមជាតិបំបាត់ទម្លាប់អន់ថយជាសន្សឹមៗ រួមចំណែកយ៉ាងសំខាន់ជាមួយនឹងរដ្ឋអំណាចភូមិភាគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាលំនឹងការ ការពារសន្តិសុខ ពង្រឹងនិងបង្កើនផែនមហាសាមគ្គីជនជាតិ។
តាមប្រសាសន៍ លោកត្រេវក្វាងឡើយ ទោះជាខេត្តបានអនុវត្តគ្រប់គ្រាន់នូវរបប គោលនយោបាយ ចំពោះអ្នកមានប្រជាប្រិយ ប៉ុន្តែក៏ត្រូវការជំនួយពីផ្នែកជាប់ពាក់ព័ន្ធច្រើនជាងទៀង ដើម្បីអ្នកមានប្រជាប្រិយបានស្ងប់ចិត្ត និងជាស្ពានតភ្ជាប់ដ៏សំខាន់របស់បក្ស រដ្ឋ សម្រាប់ជនរួមជាតិភាគតិចនៅភូមិភាគ។ លោកត្រេវក្វាងឡើយ សំណើ៖ គប្បីមានថវិកា ឧបត្ថម្ភដល់អ្នកមានប្រជាប្រិយប្រចាំខែ ឬឧបត្ថម្ភថវិកាសកម្មភាពដល់អ្នកមានប្រជាប្រិយ។ ការងារនេះ សំដៅបង្កលក្ខណសម្បត្តិដើម្បីអ្នកមានប្រជាប្រិយចូលរួមនូវសកម្មភាពនៅភូមិភាគ ពង្រីកតួនាទី ក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូនចំពោះការងារជនជាតិ និងអនុវត្តនូវគោលនយោបាយជនជាតិ។ មជ្ឈិមត្រួតពិនិត្យ និងបំពេញបន្ថែមប្រភពថវិកាដល់អ្នកមានប្រជាប្រិយ ទិញបណ្ណធានារ៉ាប់រង សុខាភិបាលជូនអ្នកមានប្រជាប្រិយ ក្នុងជនរួមជាតិភាគតិច ដែលមិនស្ថិតក្នុងសមាសភាពនៃកម្មាភិបាល គ្រួសារគោលនយោបាយ គ្រួសារមានសគុណ៕
ថាញ់ឡុង-វិមាន