09/03/2020 - 16:07

លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​អំ​ពី​ជំងឺ​ Covid-១​៩​ ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​

ចំ​ពោះ​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រ​ភេទ​ថ្មី​ Covid- ១៩​ គណៈ​កម្មា​ធិការ​ជន​ជាតិ​  មាន​វិធាន​ការ​ជា​ច្រើន​ ដើម្បី​បង្កើន​ការ​ក្តាប់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល​ ។​ ទន្ទឹម​នឹង​នោះ​  ផ្សព្វ​ផ្សាយ​លើកកម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ដល់​ជន​ជាតិ​ភាគ​តិច​ពីហានិ​ភ័យ របៀប​ ភារ​កិច្ច​ កាតព្វ​កិច្ច ផលប្រ​យោជន៍​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​ Covid-១​៩​  ដោយ​រូប​ភាព​សម​ស្រប​បំ​ផុត​។​

យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរជាតិ​វិញសឿង កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង ជូន​ម៉ា​ស់ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​។​ 

តាម​ប្រ​សាសន៍​អនុរដ្ឋ​មន្រ្តី  អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជា​តិ ហ្វាង​ធី​ហាញ់ ឱ្យដឹង​៖ ដើម្បី​ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច  គណៈ​កម្មា​ធិការ​ជន​ជាតិ បាន​ចេញ​សារ​លិខិត​ផ្ញើ​ជូន​៥​៤​ខេត្ត​ ក្រុង ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ក្នុង​ទូទាំង​ប្រ​ទេស​ ដើម្បី​បង្ការ​ ទប់​ស្កាត់​ជំងឺ​Covid-១​៩​។​ ឆ្លង​តាម​រយៈ​នោះ​  គណៈ​កម្មា​ធិ​ការ​ជន​ជាតិ  បាន​ស្នើ​ដល់​ភូមិ​ភាគ​នីមួយ​ៗ​ ធ្វើ​ការ​ណែនាំ​គ្រប់​ជ្រុង​ជ្រោយ​ពីហានិ​ភ័យ  របៀប ភារ​កិច្ច​ កាតព្វ​កិច្ច​ និង​ផលប្រ​យោជន៍​របស់​ជន​ជា​តិ​ភាគ​តិច ក្នុង​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​កិច្ច​ចង្អុល​ការ​របស់​នាយក​រដ្ឋ​មន្រ្តី​នៃរដ្ឋា​ភិបាល ស្តីពី​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​Covid-១​៩​ ប្រ​មូល​អ្នក​មាន​ប្រ​ជា​ប្រិយ​ធ្វើ​ជា​ប្រ​ព័ន្ធ​ចលនា​មួយ​សម្រាប់​ផ្សព្វ​ផ្សាយ   ពិសេស​គឺ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។​ ម្យ៉ាង​ទៀ​ត គណៈ​កម្មា​ធិ​កាជន​ជាតិ​ ក៏​បាន​ប្រ​គល់​ឱ្យ​គណៈ​ជន​ជាតិ​ខេត្ត  សហកា​រជា​មួយ​គណៈ ផ្នែក ភូមិ​ភាគ​ត្រួត​ពិនិត្យ ក្តាប់​ស្ថាន​ភាព​ជន​ជាតិ​ភាគ​តិច​ដែល​ចំ​ណាក​ស្រុក ឆ្លង​ដែន​ទៅ​ពល​កម្ម និង​វិល​ត្រ​ឡប់​មក​វិញ អនុវត្ត​យ៉ាង​តឹង​រឹង​សេចក្ដី​បញ្ញត្តិ​របស់​មជ្ឈិម និង​ភូមិ​ភាគ​អំពី​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​Covid-១​៩​ ទន្ទឹម​នឹង​នោះ រាយ​ការណ៍​ជា​ប្រ​ចាំ​អំ​ពី​ស្ថាន​ភាព​និង​ស្នើ​ដំណោះ​ស្រាយ​ទប់​ស្កាត់​ និង​វិនិច្ឆយឱ្យ​បាន​ទាន់​ពេល​។​ល។

“ជា​មួយ​ស្មារតី​ “ប្រ​ឆាំង​រោគ​ដូច​ប្រ​ឆាំង​សង្គ្រាម​” យើង​ខ្ញុំ​បាន​ស្នើ​ដល់​ស្ថាប័ន​ជន​ជាតិ​នៅ​ភូមិ​ភាគ​នីមួយ​ៗ គប្បី​ធ្វើ​សម​ទិន្ន​ព័ត៌​មាន​រៀង​រាល់​ថ្ងៃ​អំ​ពី​ស្ថាន​ភាព​ប្រ​ជា​ជន​ចំ​ណាក​ស្រុក​ ឆ្លង​ដែន​ទៅ​ពលកម្ម​ប្រ​ទេស​ចិន ឡាវ កម្ពុជា​ វិល​ត្រ​ឡប់​មក​ភូមិ​ស្រុក​វិញ  ចំ​នួន​ប្រ​ជា​ជន​ដែល​រៀប​ចំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​តាម​មជ្ឈ​មណ្ឌល​លើ​ភូមិ​សាស្រ្ត​ ចំ​នួន​ប្រ​ជា​ជន​ដែល​មក​ពី​តំ​បន់​ផ្ទុះ​ជំងឺ​ ឬ​បាន​ជួប​ទំ​នាក់​ទំ​នង​នឹង​អ្នក​មក​ពី​តំ​បន់​ផ្ទុះ​ជំងឺ ដែល​បច្ចុប្បន្ន​កំ​ពុង​រស់​នៅ​ភូមិ​ភាគ គប្បី​ពិនិត្យ​តាម​ដាន​សុខ​ភាព​  ផ្តើម​ពី​នោះ  លើក​ជា​សំ​ណើ​ដល់​ភូមិ​ភាគ  ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​និង​ទប់​ស្កាត់​ជំងឺ​។​ល។​” - លោក​ស្រី​ហាញ់ ឱ្យដឹង​ដូច្នេះ​។​

ទន្ទឹម​នឹង​ការ​ក្តាប់​ស្ថាន​ភាព  គណៈ​កម្មា​ធិការ​ជន​ជាតិ ក៏​បាន​ចេញ​សារាលិខិត​ ស្នើ​ឱ្យបន្ថែម​ខ្លឹម​សារ​និង​រយៈ​ពេល​ចាក់​ផ្សា​យ​នៅ​រាល់​កម្ម​វិ​ធី​ភាសា​ជន​ជា​តិ​ភាគ​តិ​ច​ ពីសំ​ណាក់​ គណៈ​ជន​ជាតិ មាន​(VOV4)  វិ​ទ្យុ​ជាតិ​វៀត​ណាម នាយ​កដ្ឋាន​ទូរ​ទស្សន៍​ភាសា​ជន​ជាតិ​(VTV5) ទូរ​ទស្សន៍​ជាតិ​វៀត​ណាមផ្សាយ​ជូន​តំ​បន់​ជន​ជាតិ​ភាគ​តិច  ពិសេស​គឺ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជាប់​ព្រំ​ប្រ​ទល់​នឹង​ប្រ​ទេស​ចិន  អំ​ពី​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​Covid -១​៩​ តាម​កិច្ច​ចង្អុល​ការ​របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល និង​សេច​ក្តី​ណែនាំ​បង្ការ​ប្រ​ឆាំង​ជំងឺ​របស់​ក្រសួង​សុខា​ភិបាល​។​

 “យើង​ខ្ញុំ​ក៏​បាន​ចង្អុល​ការ​ដល់​គណៈ​ជន​ជាតិ​ភូមិ​ភាគ សហកា​រជា​មួយ​ស្ថាប័ន​សមត្ថ​កិច្ច ផ្គួបបញ្ចូល​ខ្លឹម​សារ​ផ្សព្វ​ផ្សា​យ​អំ​ពី​ស្ថាន​ភាព​រោគ​ ឆ្លង​រាល​ដាល​នៅ​រាល់​ដំណើរ​ការ​ផ្សា​យ​ដំណឹង​ផ្សេង​ៗ​ ដែល​ពាក់​ព័ន្ធ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បង្កើន​ការ​លើ​កយក​គំ​រូ​មនុស្ស​ល្អ ការ​ងារ​ល្អ លើ​កទឹក​ចិត្ត​ជន​ជាតិ​ភាគ​តិច អនុ​វត្ត​ល្អ​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​។​ ទន្ទឹម​នឹង​នោះ  ណែនាំ​ជន​ជាតិ​ភាគ​តិច​ពីរបៀប​បង្ការ ទប់ស្កាត់​ជំងឺ​Covid-១​៩  តែមិន​ត្រូវ​បង្ក​ភាព​ជ្រួល​ច្របល់ ហើយ​ក៏​មិន​ត្រូវ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​រោគ​ឆ្លង​រាល​ដាល​នោះ​ដែរ​” - លោក​ស្រី​ហ្វាង​ធីហាញ់ ឱ្យដឹង​បន្ថែម​ដូច្នេះ​៕

យោង​៖ http://www.bienphong.com.vn -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ