ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង។
ក្រុមហ៊ុនចំកាត់វប្បធម៌-ទេសចរណ៍យៀងតៀងថាវលិញ ទើបធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មណ្ឌលវប្បធម៌ជំនឿយៀងតៀង នៅភូមិភឿកធ្វឹង ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង។ មណ្ឌលវប្បធម៌ជំនឿយៀងតៀង មានផ្ទៃដីជាង៩,៩ហិកតា ថវិកាសាងសង់សរុបជាង២០០ពាន់លានដុង។ គម្រោងនឹងផ្សព្វផ្សាយអនុវត្តអំឡុង៣ដំណាក់កាល មានផ្នែកសំណង់ជាច្រើនដូចជា៖ ស្តារឡើងវិញនូវសំណង់យៀងតៀង មណ្ឌលផ្ទះបុរាណ ដំណើរការផ្គត់ផ្គង់សេវាកម្ម រួមមានមណ្ឌលរៀបចំពិធីបុណ្យប្រពៃណី មណ្ឌលរូបសំណាកប្រពៃណី មណ្ឌលល្បែងប្រជាប្រិយ មណ្ឌលភោជនាហារ មណ្ឌលដាំដើមឈើ និងកសាងសារមន្ទីរដាក់បង្ហាញវត្ថុតាំង ស្តារឡើងវិញនូវមណ្ឌលទូក-ង ទូកគែហ៊ៅ។ បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តសម្រេចដំណាក់កាល១។ តាមផែនការគម្រោងនឹងសម្រេចរួចរាល់នៅឆ្នាំ២០២៥៕
យ្វីអាញ់-វិមាន