24/02/2020 - 15:55

ផ្ដុំ​កម្លាំង​កាត់​បន្ថយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ

តាម​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ ឱ្យដឹង​៖ ឆ្នាំ​២​០​១​៩​ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រក្នុង​ទូទាំង​ខេត្ត​នៅ​ត្រឹម​៤​,៧​% (ថយ​ចុះ​២​,៩​%បើ​ប្រៀប​ជា​មួយ​នឹង​ឆ្នាំ​២​០​១​៨​)។​ ការ​សម្រេច​បាន​លទ្ធ​ផល​នេះ​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ព្រម​ៗ​គ្នា​របស់​មជ្ឈិម​ និង​ភូមិ​ភាគ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ក្នុង​រយៈ​ពេល​កន្លង​។​

ដងផ្លូវ​ទៅ​កាន់​កំ​ពង់​ចម្លង​ធ្វីឡេវបាន​ចាក់​បេតុង​សម្រេច​រួច​រាល់​ ការ​ដឹក​ជញ្ជូន​ទំ​និញ​បាន​ងាយ​ស្រួល​ ជីវភាព​ប្រ​ជា​ជន​បាន​លើ​កកម្ពស់​។​ 

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ " ឆ្នាំ​២​០​១​៩​ ផ្ដើម​ពីកម្ម​វិធី​១​៣​៥​របស់​រដ្ឋា​ភិបាល​ ខេត្ត​បាន​កសាង​សំ​ណង់​ថ្មី​ចំ​នួន​៥​២​ សរុប​ថវិកា​១​៦​ពាន់​លាន​ដុង ជួស​ជុល​និង​កែលម្អ​សំ​ណង់​ចំ​នួន​៧​ សរុប​ថវិកា​ជិត​១​ពាន់​លាន​ដុង​។​ វិ​និ​យោគ​​កសាង​និង​បង្កើន​កម្រិត​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រ​មូល​ផ្ដុំ​ចំ​នួន​២​ សរុប​ថវិកា​ជាង​៥​ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​បាន​ឧបត្ថម្ភ​បាសាំង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៤​.២​០​២​ សរុប​ថវិកា​ជា​ង​៨​ពាន់​លាន​ដុង​។​ល។​ ក្រៅ​ពីនោះ​ ខេត្ត​ក៏​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ កម្ម​វិធី​ គម្រោង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ម្ល៉ោះ​ហើយ​បាន​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ"។​ បង​ស្រី​ធីធឹម នៅ​ឃុំ​ប៊ិញអា​ង​ ស្រុក​គៀង​លឿង​ ឱ្យដឹង​៖ "អា​ស្រ័យ​រដ្ឋ​ឱ្យ​បុល​ទុន​អា​ទិភាព​សម្រាប់​ប្ដូរ​មុខ​របរ​ ទើប​ខ្ញុំ​ទិញ​បាន​ម៉ូតូ​និង​មាន​ដើម​ទុន​សម្រាប់​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​។​  ពេល​ព្រលឹម ខ្ញុំ​ទៅ​ទិញ​ត្រី​ បង្គា  លៀស​ នៅ​ស្ពាន​កំ​ពង់​ផែ​មក​លក់​នៅ​ផ្សារ​ប៊ិញ​អាង​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ និង​ពេល​រសៀល​បាន​សម្រាក​ដើម្បី​ថែ​ទាំ​កូន​ៗ​ទៀ​ត​ផង​។​ ថ្វី​បើ​ត្រូវ​ក្រោក​ពីព្រ​លឹម​ដើម្បី​ទៅ​យក​ទំ​និញ​ក៏​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា​ មិន​ហត់​នឿយ​ដូច​គ្រាដែល​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​តាម​មូល​ដ្ឋាន​ច្នៃ​ជល​ផល​នោះ​ទេ"។​

 តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ឱ្យដឹង​៖ ការ​អនុវត្ត​សេចក្ដី​សម្រេច​២​០​៨​៥​/ QĐ- TTg របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ផ្ដល់​សច្ចានុមតិ​គោល​នយោ​បាយ​ដោយ​ឡែក​ឧបត្ថម្ភ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២​០​១​៧​-២​០​២​០​ ខេត្ត​ក៏​បាន​កសាង​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្ដី​សម្រេច​២​០​៨​៥​លើ​ភូមិ​សាស្រ្ត​។​ យោង​តាម​នោះ​ ដំណាក់​កាល​២​០​១​៧​-២​០​២​០​ នឹង​មាន​ប្រ​ជា​ជន​ចំ​នួន​៨​.៤​៧​៩​គ្រួ​សារ​បាន​ទទួល​ផលពីគោល​នយោ​បាយ​អា​ទិភាព​ សរុប​ថវិកា​អនុវត្ត​ជាង​១​៥​៣​ពាន់​លាន​ដុង​។​ ដើម្បី​អនុវត្ត​ល្អ​គម្រោង​ខាង​លើ​  គណៈ​ជន​ជាតិ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បាន​ស្នើ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ចង្អុល​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ក្រុង​ គ្រប់​គណៈ​ ផ្នែក​និង​អង្គ​ការ​ពាក់​ព័ទ្ធ​នានា​សហកា​រផ្សព្វ​ផ្សាយ​អនុវត្ត​។​  ព្រម​ជា​មួយ​នោះ​ ចង្អុល​ការ​គួបផ្សំ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​នៃ​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​នានា​តាម​សេច​ក្ដី​សម្រេច​របស់​នាយក​រដ្ឋ​មន្រ្តី​នៃរដ្ឋា​ភិបាល​ ជា​មួយ​នឹង​កម្ម​វិធី​ គម្រោង​ឯទៀ​ត​លើ​ភូមិ​សាស្រ្ត​ ដើម្បី​ធ្វើ​ឱ្យ​សេចក្ដី​សម្រេច​ពង្រីក​ប្រ​សិទ្ធ​ភាព​បំ​ផុត​ សំ​ដៅ​កាត់​បន្ថយ​ជា​ង​ទៀ​ត​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រទូទាំង​ខេត្តនៅ​ពេល​ខាង​មុខ​៕

      ហាថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ភុក