17/02/2020 - 14:52

ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​ឥណ​ទាន​សម្រាប់​ជន​ជាតិ​ភាគ​តិច​

ជា​ច្រើន​ឆ្នាំ​កន្លង​ ប្រាក់​កម្ចី​អនុគ្រោះ​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង​។​

គ្រួ​សារ​បង​ស្រី​នាងរ៉ ចាក​ផុត​ភាព​ក្រី​ក្រ អា​ស្រ័យ​ដោយបាន​បុល​ទុន​អា​ទិភាព​ចិញ្ចឹម​គោ​។​ 

ទិញ​បៀង ជា​ស្រុក​តំ​បន់​ភ្នំ​ព្រំ​ដែន​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ ការិ​យាល័យ​ទំ​នាក់​ទំ​នង​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ទិញ​បៀង  អនុវត្ត​ការ​ប្រ​គល់​សិទ្ធិ​ផ្តល់​ប្រាក់​កម្ចី​តាម​រយៈ​អង្គ​ការ​មហា​ជន​ រួម​មាន​១៤​កម្ម​វិធី​ឥណ​ទាន​គោល​នយោ​បាយ​។​ ឆ្នាំ​២​០​១​៩​ ខេត្ត​បាន​បែង​ចែក​ប្រ​ភព​ទុន​ថ្មី​ចំ​នួន​៣៩​.៣៧០​លាន​ដុង​ ផ្តល់​ដើម​ទុន​បាន​ទាន់​ពេល​ដល់​២.៨៣១​គ្រួ​សារ​ ជា​មួយ​ទឹក​ប្រាក់​៧​៩.៥៥៩​លាន​ដុង​ (ក្នុង​នោះ​ មាន​ជន​ជាតិ​ភាគ​តិច​៣៦៦​គ្រួ​សារ​ ជា​មួយ​ទឹក​ប្រាក់​ចំ​នួន​៨.៩៣១​លានដុង​) ។​

នាយក​ការិ​យាល័យ​ទំ​នាក់​ទំ​នង​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ទិញ​បៀង លោក​ង្វៀន​ថាញ់​ឡឹម​ បាន​ឱ្យដឹង​៖ “ដើម្បី​ឱ្យជន​ជា​តិ​ភាគ​តិច​ទទួល​បាន​ប្រាក់​កម្ចី​ ប្រ​ធាន​ក្រុម​សន្សំ​សំ​ចៃ​និង​ប្រាក់​កម្ចី​  អង្គ​ការ​មហា​ជន​និង​ភូមិ​ សង្កាត់​តែង​ផ្តល់​ព័ត៌​មាន​  និង​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ឱកាស​ប្រ​ជុំ​ប្រ​ជា​ជន​ ជួប​ប្រា​ស្រ័យ​អ្នក​បោះ​ឆ្នោត​និង​តាម​រយៈ​ការ​ចែក​ជូន​ខិត​ប័ណ្ណ​។ល។​ ពីរបៀប​កម្ចី​ សង​ប្រាក់​ដើម​ និង​ការ​ប្រាក់​។​ រៀង​រាល់​ឆ្នាំ​ ភូមិ​ភាគ​តែ​ង​ចាត់​តាំង​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​រយៈ​ពេល​ខ្លី​ ដោយ​ផ្តោត​លើ​ការ​ចិញ្ចឹម​គោ​។​ នៅ​ពេល​មាន​ដើម​ទុន​ទិញ​គោ​ ពួក​គាត់​នឹង​ថែ​ទាំ​ត្រូវ​តាម​បច្ចេក​ទេស​ កាត់​បន្ថយ​គោ​ឈឺ​និង​ងាប់​ជា​ដើម​។​ ភាគ​ច្រើន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ស្រុក​ តែង​មាន​ការ​យល់​ដឹង​ពីរបៀប​ធ្វើ​សេដ្ឋ​កិច្ច​ដើម្បី​ចាក​ផុត​ពីភាព​ក្រី​ក្រ​ សង​ប្រាក់​កម្ចី​ត្រូវ​តាម​កាល​កំ​ណត់។​ វៀរ​លែង​តែ​ករណី​ដែល​គ្មាន​លទ្ធ​ភាព​ ដូច​៖ (គ្រួ​សារ​មាន​មនុស្ស​ឈឺ​ ឬ​មាន​ហេតុ​ការណ៍​ផ្សេង​ៗ​) ពួក​គាត់​គ្មាន​លទ្ធ​ភាព​សង​បំ​ណុល​។​ ទោះ​យ៉ាង​ណាក៏​ដោយ​  យើង​ខ្ញុំ​សហ​ការ​នឹង​រដ្ឋ​អំ​ណាច​មូលដ្ឋាន​បង្ក​លក្ខណៈ​ជូន​មាមីង​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ ដរាប​មាន​ឯកសារ​ត្រឹម​ត្រូវ​គឺ​ត្រូវ​បាន​រំសាយ​ទុន​។​ ផ្តើម​ពីនោះ​ ជួយ​មា​មីង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ដើម្បី​អនុវត្ត​សម្រេច​លក្ខឋាន​នៃ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​របស់​ស្រុក​” ។​

យោង​តាម​សាខា​ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​ ការ​ជាប់​បំ​ណុល​ធានា​គារ​ក្នុង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ប្រ​មាណ​១៨៤,៦​ពាន់​លាន​ដុង​ ដោយ​មាន​អតិ​ថិជន​១២.១៧៨​នាក់​ (ស្រូប​អត្រា​៤៤,៨១​% នៃ​ចំ​នួន​សរុប​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ និង​ស្រូប​អត្រា​៥,៨៦​%នៃ​ចំ​នួន​ប្រាក់​កម្ចី​សរុប​របស់​ធនាគារ​គោល​នយោ​បាយ​សង្គម​ខេត្ត​) រួម​មាន​កម្ម​វិធី​ឥទាន​គោល​នយោ​បាយ​ចំ​នួន​១៥​។​ ជា​លទ្ធ​ផល​ចាប់​ពី​ឆ្នាំ​២០១០​ ដល់​ឆ្នាំ​២០១៨​ លើ​ភូមិ​សាស្រ្ត​ខេត្ត​ មាន​គ្រួ​សារ​ចំ​នួន​៦៦.៧៤១​ បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ ក្នុង​នោះ​ ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន​៧.៧៨៣​គ្រួ​សារ​ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ក្នុង​ទូទាំង​ខេត្ត​ពី២៨.៥៧​%ក្នុង​ឆ្នាំ​២០១០​ ដល់​ចុង​ឆ្នាំ​២០១៩​ គឺ​នៅ​ត្រឹម​តែ​១១,៧០​% ។​

ទន្ទឹម​នឹង​ដំណើរ​ការ​ផ្តល់​ប្រាក់​កម្ចី​បើក​ចំ​ហ ប្រ​ជា​ធិប​តេយ្យ​ អ្នក​ខ្ចី​ត្រូវ​បាន​ពិនិត្យ​បើក​ចំ​ហ តាំង​ពី​អនុសង្កាត់​ និង​ភូមិ​ រួម​ចំ​ណែក​ក្នុង​ការ​នាំ​ដើម​ទុន​ឥទាន​គោ​លនយោ​បាយ​ដល់​អ្នក​ដែល​ត្រូវ​បាន​ទទួល​។​ ភាព​ជោគ​ជ័យ​នៃ​ប្រ​ភព​ដើម​ទុន​អា​ទិភាព​ គឺ​ការ​រួម​បញ្ចូល​ប្រ​ភព​ឥទាន​គោ​ល​នយោ​បាយ​ជា​មួយ​កម្ម​វិធី​ និង​គម្រោង​នៅ​មូលដ្ឋាន​ ដើម​ទុន​ឥទាន​គោល​នយោ​បាយ​ជា​មួយ​នឹង​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​ស្តីពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ក៏​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ​ភាគ​តិច​ទទួល​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ កាត់​បន្ថយ​ភាព​ក្រី​ក្រ៘  ប្រ​ភព​ទុន​ឥទាន​គោល​នយោ​បាយ​ ជា​មួយ​នឹង​គោល​នយោ​បាយ​ផ្សេង​ៗ​ទៀ​ត​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​ជន​រួម​ជាតិ​ជឿ​ទុក​ចិត្ត​ទៅ​លើ​គោល​នយោ​បាយ​នានា​របស់​បក្ស​និង​រដ្ឋ​។​ តាំង​ពី​នោះ​ ធានា​បាន​សន្តិ​សុខ​នៅ​ក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​៕ 

យោង​តាម​ៈ baoangiang.com.vn-លេង​មី

ចែករំលែកអត្ថបទ