04/02/2020 - 10:13

ភាព​ផ្លាស់​ថ្មី​ផ្តើម​ពីគោល​នយោ​បាយ​

ច្រើន​ឆ្នាំ​មក​នេះ​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​បាក​លីវ​ មាន​ជំហាន​វិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​ អត្រា​គ្រួ​សារ​ក្រី​ក្រ ថយ​ចុះ​ជា​បន្ត​បន្ទាប់​។​ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ វិនិ​យោគ​ដល់​តំ​បន់​ជន​រួម​ជាតិ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ជំរុញការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។​

សាលា​បឋម​សិក្សា​វិ​ញត្រាច់ដុង​ ឃុំ​វិ​ញត្រាច់ដុង​ ខេត្ត​បាក​លីវ​បាន​កសាង​សម​រម្យ​។​

ប្រាំ​ឆ្នាំ​កន្លង​ មជ្ឈិម​និង​ខេត្ត​បាក​លីវ​ បាន​វិនិ​យោគ​ជាង​១​.០​០​០​ពាន់​លាន​ដុង​ ដើម្បី​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ ជាក់​ស្តែង កសាង​សំ​ណង់​ជន​បទ​បាន​២​៣​៧​សំ​ណង់​ ឧបត្ថម្ភ​ដី​ធារផ្ទះ​បាន​ជិត​៦​០​០​គ្រួ​សារ​ ឧបត្ថម្ភ​ដី​ផលិត​កម្ម​ដល់​ប្រ​ជា​ជន​២​៣​៨​គ្រួ​សារ​ ហើយ​រាប់​ពាន់​គ្រួ​សារ​បាន​បណ្តុះ​បណ្តា​លរបរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ ឧបត្ថម្ភ​សង់​ផ្ទះ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ង​៥​.០​០​០​គ្រួ​សារ​ និង​មាន​ជន​រួម​ជាតិ​ភាគ​តិច​រាប់​ពាន់​គ្រួ​សារ​បាន​ឧបត្ថម្ភ​ទិញ​ម៉ា​ស៊ីន​ ឧបករណ៍​កសិកម្ម​ និង​ប្រ​កប​មុខ​របរ​ជួញ​ដូរ​ផ្សេង​ៗ​បន្ថែម​ទៀ​ត​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ឃុំ​ទាំង​អស់​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ មាន​ផ្លូវ​ថ្នល់​រថ​យន្ត​អា​ចបើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ គ្រួ​សារ​ខ្មែរ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ជាង​៩​៧​,៩​% មាន​ទឹក​ស្អាត​ស្រប​អនា​ម័យ​ប្រើ​ប្រាស់​៩​៦​%។​ល។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ខេត្ត​នៅ​ត្រឹម​តែ​៤​,៣​% និង​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ខ្មែរ​ថយ​ចុះ​៣​%ក្នុង​មួយ​ឆ្នាំ​។​

លោក​ស៊ើង​ប៊ី នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង​៖ "តាំង​ពី​ភូមិ​មាន​អគ្គិសនី​ ទឹក​ស្អាត​ ផ្លូវ​ជន​បទ​ និង​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ធានា​ទឹក​សាប​។​ល។​ មាមីង​ខ្មែរ​ផលិត​ស្រូវ​បាន​៣​រដូវ​ក្នុង​មួយ​ឆ្នាំ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ឈើ​ហូប​ផ្លែ​ខួប​ប្រាំង​វស្សា​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​។​ ពេល​ជីវ​ភាព​ធូរ​ធារ​ មាមីង​ខ្មែរ​វិនិ​យោគ​ឱ្យ​កូន​រៀន​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ នោះ​គឺ​ដោយ​សារ​គោ​ល​នយោ​បាយ​វិ​និ​យោគ​អនុគ្រោះ​ដោយ​ឡែក​របស់​បក្ស​ រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​!"។​ លោក​ត្រឹង​កើឡឹប​ នៅ​អនុសង្កាត់​៥​ សង្កាត់​១​ ទី​រួម​ខេត្ត​យ៉ារ៉ាយ​ ឱ្យ​ដឹង​៖ "បច្ចុប្បន្ន​ នៅ​តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ សុទ្ធ​តែ​មាន​អគ្គិសនី​ ផ្លូវ​ជន​បទ​ សាលា​រៀន​  ដំ​ណាក់​សុខា​ភិបាល​។​ បំ​ផុត​គឺ​គោល​នយោ​បាយ​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ ជម្រើស​សិស្ស​ ឧបត្ថម្ភ​បុល​ប្រាក់​សិក្សា​ដល់​កូន​ចៅ​ខ្មែរ​ក្រី​ក្រ។​ មាន​គោ​ល​នយោ​បាយ​គិត​គូរ​គ្រប់​សព្វ​ទាំង​សម្ភារៈ​និង​ស្មារតី​ ម្ល៉ោះ​ហើយ​ មាមីង​ខ្មែរ​អ្នក​ណា​ក៏​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​"។​

លោក​ត្រឹង​ហ្វាង​យ្វៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​-សាសនា​ខេត្ត​បាក​លីវ​ អំ​ណះអំ​ណាង​៖ "ច្រើន​ឆ្នាំ​មក​នេះ​ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​ គម្រោង​ សេច​ក្តី​សម្រេច​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ដូច​ជា​៖ កម្ម​វិធី​១​៣​៥​ សេច​ក្តី​សម្រេច​៧​៤​ ៦​៧​, ៥​៤​, ២​០​៨​៥​។​ល។​ ព្រម​ៗ​គ្នា​និង​ទាន់​ពេល​។​ ទន្ទឹម​នឹង​នោះ​ មាមីង​ខ្មែរ​នៅ​ខេត្ត​បាក​លីវ​ ក៏​បាន​លើក​កម្ពស់​ស្មារតី​សាម​គ្គី​ ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ប្រឹង​ប្រែង​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ក្នុង​ជីវ​ភាព​ សកម្ម​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​ភូមិ​ស្រុក​កាន់​តែ​បៃតង​-ជ្រះ​-ស្អាត​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ម្ល៉ោះ​ហើយ​បាន​រួម​ចំ​ណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​"៕

លីធាន​-វិមាន

ចែករំលែកអត្ថបទ