03/02/2020 - 16:42

ពេល​ណា​ទើប​បាល់​ទះ​នារី​វៀត​ណាម "គ្រង​តំ​ណែង​ជើង​ឯក"?

ឆ្នាំ​២​០​១​៩​ ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ពេល​ប្រ​កួត​បាន​ជោគ​ជ័យ​នៅ​ពាន​រង្វាន់​ទាំង​ពីរ​លើក​លើ​ទី​លាន​ផ្ទះ​។​ នៅ​កម្រិត​ក្រុម​ជម្រើស​ជា​តិ​ ក្រុមទទួល​បាន​លំ​ដាប់​ថ្នាក់​លេខ​២​ ពាន​រង្វាន់​ VTVCup ឆ្នាំ​២​០​១​៩​។​ មុន​នោះ​ ក្រុម​ជម្រើស​ជា​តិ​U២​៣​វៀត​ណាម ក៏​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ថៃ​ នៅ​ក្នុង​វគ្គ​ប្រ​កួត​ដណ្តើ​មចំ​ណាត់​ថ្នាក់​លេខ​៣​ រួច​គ្រង​តំ​ណែង​លេខ​៣​ ក្នុង​ចំ​ណោម​១​៣​ក្រុម​ នៅ​ពាន​រង្វាន់​បាល់​ទះ​នារី​ U២​៣​ អា​ស៊ី​។​

 ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​នារី​វៀត​ណាម​ទទួល​មេ​ដាយប្រាក់​ នៅ​ស៊ី​ហ្គេម​លើក​ទី​៣​០​។​

ការ​ឈ្នះ​លើ​ក្រុម​ជម្រើស​ជា​តិ​U២​៣​ថៃ​ បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំ​ទ្រ​ពី​ការ​ផ្តួល​រំលំ​នៃ​ការ​ត្រួត​ត្រារបស់​ក្រុម​ជម្រើស​បាល់​ទះ​នារី​ថៃ​។​ ពីព្រោះ​កីឡា​ការិនី​ក្រុម​ជម្រើស​ជាតិ​U២​៣​វៀត​ណាម សុទ្ធ​សឹង​ជា​កង​កម្លាំង​ស្នូល​របស់​ក្រុម​ជម្រើស​ជាតិ​នាបច្ចុប្បន្ន​ ដូច​កីឡា​ការិនី​ដែល​យើង​ធ្លាប់​ស្គាល់​៖  ត្រឹង​ធី​ថា​ញ់​ធ្វី ឌាំង​ធីគឹម​ថាញ យឿង​ធី​ហេន ង្វៀន​ធី​ធូ​ហ្វាយ​ ហ្វាង​ធី​កេវ​ត្រិញ ត្រឹង​ទូលិញ ដង​ធី​ឡឹម​ហ្វាញ់។​ល។​ ការ​ជម្រើស​កីឡា​ការិនី​វ័យ​ក្មេង​គឺ​ជា​ការ​ចាំ​បាច់​ និង​ប្រ​ហែល​ជា​គ្រូ​បង្វឹក​ង្វៀន​ត្វឹងកៀត​ បាន​រក​ឃើញ​ទិស​ដៅ​សម​ស្រប​នៅ​ពេល​ក្រុម​ប្រ​កួត​មាន​ប្រ​សិទ្ធ​ភាព​នៅ​ពាន​រង្វាន់​ VTV Cup ២​០​១​៩​។​ 

ក៏​ប៉ុន្តែ​ពេល​ចូល​រួម​ប្រ​កួត​ដណ្តើ​មពាន​រង្វាន់​ ASEAN Grand Prix ក្រុម​ជម្រើស​ជាតិ​វៀត​ណាម ប្រ​កួត​មិន​ឈ្នះ​មួយ​ប្រ​កួត​ណា​ទាំង​អស់​។​ ក្នុង​នោះ​ ទទួល​បរា​ជ័យ​គួរ​ឱ្យ​អស់​សង្ឃឹម​លើ​ក្រុម​ទាំងពីរ ដែល​ប្រ​កួត​ដណ្តើម​មេដាយ​ប្រាក់​ នៅ​ស៊ី​ហ្គេម​លើក​ទី​៣​០​ គឺ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​ និង​ឥណ្ឌូ​នេស៊ី​។​ ដំ​ណាក់​កាល​នោះ​ អ្នក​ឯក​ទេស​បាន​វាយ​តម្លៃ​ថា​ ការ​បរាជ័យ​៦​ប្រកួតរបស់​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម​នៅ​ក្នុង​ពាន​រង្វាន់​នេះ​ គឺ​ដោយ​សារ​ដៃ​គូ​បាន​ជម្រើស​កីឡា​ការិនី​ថ្មី​បន្ថែម​ គឺ​កីឡា​ករ​ដែលចូល​សញ្ជាតិ​។​ 

នៅ​ស៊ី​ហ្គេម​លើក​ទី​៣​០​ សមាស​ភាព​ចូល​រួម​គឺ​៤​ក្រុម​អា​ស៊ី​អា​គ្នេយ៍​ដដែល​ ដែល​បាន​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ ASEAN Grand Prix ៖ ក្រុម​ជម្រើស​ជាតិ​ថៃ​ ហ្វីលីពីន​ ឥណ្ឌូ​នេស៊ី​ និង​វៀត​ណាម។​ ព្រោះ​ហេតុ​នោះ​ ខណៈ​ពេល​កីឡា​ការិ​នី​វៀត​ណាមបាន​ឈ្នះ​២​ក្រុម​ដែល​ប្រ​កួត​ប្រ​ជែង​ផ្ទាល់​  នោះ​គឺ​ក្រុម​ជម្រើស​ជា​តិ​ហ្វីលីពីន​និង​ឥណ្ឌូ​នេស៊ី​ យើង​រក្សា​មេដាយប្រាក់​ស៊ី​ហ្គេម​បាន​ជោគ​ជ័យ​។​ ក្រោយ​ពីនោះ​ ក្រុម​ជម្រើស​ជាតិ​វៀត​ណាម បរាជ័យ​​ក្រុម​ថៃ​នៅ​វគ្គ​ជម្រុះ​និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ស៊ី​ហ្គេម​លើក​ទី​៣​០​។​ និយាយ​ដោយ​ពិត​ទៅ​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ទី​លាន​នៅ​អា​ស៊ី​អាគ្នេយ៍​គ្រាន់​តែ​ជា​ "ទ្រង់​ទ្រាយ​តូច" ចំ​ពោះ​កីឡា​ការិនី​ថៃ​។​ ពីព្រោះ​ពួក​គេ​ប្រ​កួត​ប្រ​ជែង​មិន​ចាញ់​ប្រៀប​ចំ​ពោះ​ក្រុម​បាល់​ទះ​ពូកែ​ៗ​នៅ​ទ្វីប​អា​ស៊ី​ ដូច​៖ ជប៉ុន​ កូរ៉េ​ខាង​ត្បូងហើយធ្លាប់ ​យក​ឈ្នះ​យ៉ាង​អធិក​អធម​ចំ​ពោះ​ម្ចាស់​ពាន​រង្វាន់​ជើង​ឯក​ពិភព​លោក​ទៀ​ត​ផង​ គឺ​ក្រុម​ជម្រើស​ស៊ែប៊ី។​ សមាស​ភាព​ក្រុម​ជម្រើស​ថៃ​ មាន​កីឡា​ការិនី​ចេញ​ទៅ​ប្រ​កួត​ជោគ​ជ័យ​នៅ​អឺរ៉ុប​ និង​មាន​កីឡា​ការិ​នី​បញ្ជូន​បាល់​ដ៏​ពូកែ​បំ​ផុត​លើ​ពីភព​លោក​ម្នាក់​ផង​ដែរ​។​

មិន​អា​ច​បដិសេធ​ចំ​ពោះ​ការ​ប្រឹង​ប្រែង​របស់​ថាញ់​ធ្វី និង​មិត្ត​រួម​ក្រុម​ ខណៈ​ពេល​រក្សា​មេដាយប្រាក់​ស៊ី​ហ្គេម​លើ​កទី​៣​០​ បាន​ជោគ​ជ័យ​ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​ អ្នក​ស្រ​ឡាញ់​ពេញ​ចិត្ត​បាល់​ទះ​សង្ឃឹម​ថា​ កីឡា​ការិ​នី​វៀត​ណាម​នឹង​ផ្តួល​រំលំ​ការ​ត្រួត​ត្រារបស់​បាល់​ទះ​នារី​ថៃ​ ដើម្បី​ "ឡើង​គ្រង​តំ​ណែង​ជើង​ឯក" នៅ​ទី​លាន​អា​ស៊ី​អា​គ្នេ​យ៍៕

ហា​ថាញ់-វិ​មាន

ចែករំលែកអត្ថបទ