បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបរៀបចំពិនិត្យជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយចំនួន៦០០ចំណែក ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជនរួមជាតិខ្មែរ ដែលស្ថិតក្នុងស្ថានភាពលំបាកនៅឃុំនានា៖ ឃុំថាមដូង និងដាយតឹម (ស្រុកមីស្វៀង) និងថាញ់ថើយធ្វឹន (ស្រុកត្រឹងដេ) ក្នុងឱកាសបោះជំរុំប្រពៃណី "យុវជន យុវនារីនៃកងកម្លាំងប្រដាប់អាវុធយោធភូមិ" ។

កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ផ្តល់ថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ ។
នេះគឺជាសកម្មភាពមួយមានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅលើកកម្ពស់ការងារសហការរវាងពេទ្យកងទ័ព-ប្រជាជន ក្នុងការថែទាំសុខភាពដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាជន។ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន និងស្ដែងបង្ហាញនូវសីលធម៌ “ផឹកទឹកនឹងប្រភព” “តបស្នងសងគុណ” របស់កងទ័ពជាមួយប្រជាជន ជាពិសេសគឺគ្រួសារគោលនយោបាយ គ្រួសារជនរួមជាតិខ្មែរ ។ គ្រួសារក្រីក្រនៅតំបន់ឆ្ងាយ ដាច់ស្រយាល និងតំបន់មូលដ្ឋានបដិវត្តន៍។
យ្វីអាញ់-វ៉ាន់តឹន