20/01/2020 - 07:54

ស្រុក​កូវ​កែ ​អនុវត្ត​ការ​ងារ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​ និង​បាបគ្រោះ​សង្គម​

អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​អន្តរ​ផ្នែក​របស់​នគរ​បាល​ខេត្ត​ត្រា​វិញ ស្ដី​ពី​ការ​"សហការ​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​ក្នុង​យុវ័ន​យុវ​តីដំ​ណាក់​កាល​២​០​១​៦​ - ២​០​២​០​" នគរ​បាល​ស្រុក​កូវ​កែ សហកា​រជា​មួយ​សម្ព័ន្ធ​យុវ​ជន​ស្រុក​និង​អង្គ​ការ​មហា​ជន​ឯ​ទៀ​ត​ ជំ​រុញ​ការ​ងារ​បង្ការ​បង្រ្កាប​ បទ​ល្មើស​គ្រឿង​ញៀន​ និង​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ។​ ហេតុ​នោះ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​បទ​ល្មើស​ដែល​កើត​ឡើង​លើ​ភូមិ​សាស្រ្ត​ស្រុក​។​ 

លោក​ផាម​មិញ​ត្រេវ កំ​ពុង​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ក្លិប​បង្ការ​បង្រ្កាប​បទ​ល្មើស​។

យោង​តាម​នគរ​បាល​ស្រុក​កូវ​កែ ឆ្នាំ​២​០​១​៩​ កម្លាំង​សមត្ថ​កិច្ច​បាន​កំ​ចាត់​ ១​៥​៥​ករណី​ ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ស្ដុក​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​ ៤​៣​៥​នាក់​ និង​ពិន័យ​រដ្ឋ​បាល​មុខ​សញ្ញា​៣​៥​៣​នាក់​ សរុប​ទឹក​ប្រាក់​ជា​ង​ ៣​២​១​លាន​ដុង​។​ យោង​តាម​ផែន​ការ​អន្តរ​ផ្នែក​លេខ​៨​៩​ នគរ​បាល​ខេត្ត​ ត្រា​វិញ​និង​នគរ​បាល​ស្រុក​កូវ​កែ បាន​សហការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ស្រុក​ កូវ​កែ​កសាង​ផែន​ការ​សហការ​សកម្ម​ភាព​ប្រ​យុទ្ធ​ប្រ​ឆាំង​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​ ព្រម​ទាំង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ​បក្ស​ស្រុក​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ចង្អុល​ការ​គ្រប់​ផ្នែក​ អង្គ​ការ​ មហា​ជន​និង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ផ្សព្វ​ផ្សា​យ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ​គោល​នយោ​បាយ​ និងច្បាប់​របស់​រដ្ឋ​ អនុវត្ត​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​បង្ការ​ បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​លើ​ភូមិ​សាស្រ្ត​។​ យោង​តាម​នោះ​ ឆ្នាំ​២​០​១​៩​ ស្រុក​កូវ​កែ​ចលនា​បង្កើត​ថ្មី​ក្លិប​បង្ការ​បង្រ្កាប​បទ​ល្មើស​បាន​ចំ​នួន​១​៦​។​ ទន្ទឹម​នឹង​នោះ​  នគរ​បាល​ស្រុក​កូវ​កែ នៅ​ទាំង​សហការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​នានា​ក្នុង​ស្រុក​ បង្កើត​ក្លិប​បង្ការ​បង្រ្កាប​បទ​ល្មើស​ទៀត​ផង​ ក្នុង​នោះ​ មាន​វត្ត​តា​អោក នៅ​ឃុំ​ដូវ​ដៀង តែង​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អំ​ពី​បាប​គ្រោះ​សង្គម​ជូន​ពុទ្ធ​បរិស័ទ​ យុវ​ជន​ ចំ​ណុះ​ជើង​វត្ត​រៀង​រាល់​ខែ​ ត្រី​មាស​ ដើម្បី​ញ៉ាំង​ឱ្យ​មាន​ការ​ភ្ញាក់​រលឹក​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​ គ្រឿង​ញៀន​ និង​ល្បែង​ស៊ី​សង​ បង្ក​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធា​រណៈ​។​ 

លោក​ថាច់​ភា ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​អោក ឱ្យ​ដឹង​៖ "ជា​មួយ​នឹង​តួនាទី​ជា​ប្រ​ធាន​ក្លិប​ផ្សព្វ​ផ្សា​យ​ អប់​រំបញ្ចុះ​បញ្ចូល​មុខ​សញ្ញា​តាម​គ្រួ​សារ​ និង​សហគមន៍​ ខ្ញុំ​ច្រើន​តែ​រំលឹក​ដាស់​តឿន​ដល់​កូន​ចៅ​ ពុទ្ធ​បរិស័ទ​ថា​ ប្រ​ទេស​ជាតិ​មាន​ភាព​សុខ​សាន្ត​ទើប​សាសនា​រីក​ចម្រើន​។​ រក្សា​បាន​សន្ដិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ទើប​ជីវ​ភាព​ យើង​គេរាល់​គ្នា​បាន​សម្បូរ​សប្បាយ​ សុភ​មង្គល​។​ សព្វ​ថ្ងៃ​ លើ​ភូមិ​សាស្រ្ត​ស្រុក​ ស្ថាន​ភាព​យុវ​ជន​ប្រើ​ប្រាស់​ ស្ដុក​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​ គឺ​មិន​មាន​ឡើយ​"។​ 

លោក​ផាម​មិញ​ត្រេវ ប្រ​ធាន​ក្រុម​កសាង​ចលនា​ការ​ពារ​សន្ដិសុខ​មា​តុ​ប្រ​ទេស​ នគរ​បាល​ស្រុក​កូវ​កែ ឱ្យ​ដឹង​៖ "រៀង​រាល់​ខែ​ នគរ​បាល​ស្រុក​សហកា​រជា​មួយ​នឹង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ចាត់​តាំង​ផ្សព្វ​ផ្សា​យ​ អប់​រំអំ​ពី​ច្បាប់​សុវត្ថិ​ភាព​ចរាចរ​និង​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ជូន​យុវ​ជន​ និង​មាមីង​ពុទ្ធ​បរិស័ទ​ ឱ្យយល់​ដឹង​កាន់​តែ​ច្បាស់​។​ រយៈ​ពេល​កន្លង​ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ដល់​យុវ​ជន​ក្រោយ​ពីផ្ដាច់​គ្រឿង​ញៀន​ កាត់​បន្ថយ​កម្រិត​ ទាប​បំ​ផុត​ស្ថាន​ភាព​ញៀន​សា​ឡើង​វិញ នគរ​បាល​ស្រុក​បាន​ចលនា​អង្គ​ការ​មហា​ជន​ បុគ្គល ជួយ​ឧបត្ថម្ភ​ដើម​ទុន​ បង្ក​ការ​ងារ​ធ្វើ​ជូន​យុវ​ជន​លំ​នឹង​ ជីវ​ភាព​"៕

សឺនម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​មិញ​ត្រេវ