20/01/2020 - 07:42

ពិពិធ​កម្ម​ផលិត​ផល​ បង្កើន​តម្លៃ​សេដ្ឋ​កិច្ច​ដូង​ខ្ទិះ​កូវ​កែ

ដូង​ខ្ទិះ​ជា​ផលិត​ផល​ពិសេស​ល្បី​ឈ្មោះ​របស់​ស្រុក​កូវ​កែ ខេត្ត​ត្រាវិញ។​ ថ្វី​បើ​ដូច្នោះ​ ដូង​ខ្ទិះ​សំ​ខាន់​គឺ​ប្រើ​ប្រាស់​ច្នៃ​ជា​ភេសជ្ជៈ​(ទឹក​ក្រឡុក​) រក្សា​ទុក​បាន​មួយ​រយៈ​ពេល​ខ្លី​ ដូច្នេះ​បន្ទាប់​ពី​ពុះ​ផ្លែ​ត្រូវ​ពិសា​រភ្លាម​។​ ព្រោះ​ហេតុ​នោះ​ ពិពិធ​កម្ម​ផលិត​ផល​ បង្កើន​តម្លៃ​សេដ្ឋ​កិច្ច​ពី​ផ្លែ​ដូង​ខ្ទិះ​ តែង​បាន​ភ្នាក់​ងារ​សមត្ថ​កិច្ច​ខេត្ត​ត្រា​វិញផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។​

បង​ស្រី​ង្វៀន​ធីកឹម កំ​ពុង​ឧទ្ទេស​នាម​ពី​ផលិត​ផល​តំ​ណាប់​ដូង​ខ្ទិះ​។​

លោក​យីវ​ថាញ់​តុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ប្រ​ជុំ​ជន​កូវ​កែ ស្រុក​កូវ​កែ ឱ្យដឹង​៖ "ពី​មុន​ ផលិត​ផល​ដែល​ច្នៃ​ពី​ដូង​ខ្ទិះ​ពុំ​ទាន់​សម្បូរ​បែប​។​ សំ​ខាន់​ផ្គត់​ផ្គង់​ឱ្យ​អតិថិ​ជន​ប្រើ​ប្រាស់​ក្នុង​ស្រុក​ ម៉្លោះ​ហើយ​តម្លៃ​សេដ្ឋ​កិច្ច​នាំ​មក​ពី​ផ្លែ​ដូង​ខ្ទិះ​មិន​ខ្ពស់​។​ ខណៈ​ពេល​នោះ​ ដូង​ខ្ទិះ​ជា​ផលិត​ផល​ពិសេស​ល្បី​ឈ្មោះ​របស់​តំ​បន់​កូវ​កែ ដែល​មាន​អតិថិ​ជន​ដឹង​ស្គាល់​ច្រើន​"។​ ចំ​ពោះ​សភាព​ការណ៍​នោះ​ ស្រុក​កូវ​កែ​រួមនឹង​មជ្ឈ​មណ្ឌល​ជំ​រុញ​ឧស្សា​ហកម្ម​និង​ជំ​រុញ​ពាណិជ្ជ​កម្ម​ មន្ទីរ​ឧស្សាហ​-ពាណិជ្ជ​កម្ម​ខេត្ត​ត្រា​វិញ បាន​ជំ​នួយ​ម៉ា​ស៊ីន​ កសាង​ខ្សែ​ចង្វាក់​ផលិត​តំ​ណាប់ ស្ករ​គ្រាប់​ដូង​ខ្ទិះ​កាំ​ហាំង នៅ​ទី​ប្រ​ជុំ​ជន​កូវ​កែ។​ ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២​០​១​៩​ ផលិត​ផល​ដែល​ច្នៃ​ពី​ផ្លែ​ដូង​ខ្ទិះ​ដូច​ជា​តំ​ណាប់​ដូង​ខ្ទិះ​ ស្ករ​គ្រាប់​ដូង​ខ្ទិះ​។​ល។​ មាន​មុខ​លើ​ទី​ផ្សារ​នំតំ​ណាប់ក្នុង​និង​ក្រៅ​ខេត្ត​។​

បង​ស្រី​ង្វៀន​ធីកឹម ម្ចាស់​មូល​ដ្ឋាន​តំ​ណាប់​ដូង​ខ្ទិះ​កឹម​ហា​ំង ឱ្យ​ដឹង​៖ "ពី​មុន​ ដូង​ខ្ទិះ​បាន​មាមីង​ប្រើ​ប្រាស់​ជា​ភេសជ្ជៈ​នឹង​ច្នៃ​បាន​ត្រឹម​តែ​(ទឹក​ក្រឡុក​)ប៉ុណ្ណោះ​ ម៉្លោះ​ហើយ​មិន​សម​ទិញ​តម្លៃ​ពី​១​២​០​.០​០​០​-១​៥​០​.០​០​០​ដុង​/ផ្លែ​ ថែ​ម​ទាំង​រក្សា​ទុក​មិន​បាន​យូរ​។​ ដោយ​ការ​ឧប​ត្ថម្ភ​របស់​ភូមិ​ភាគ​ មូល​ដ្ឋាន​យើង​ខ្ញុំ​ច្នៃ​បាន​ផលិត​ផល​តំ​ណាប់​ដូង​ខ្ទិះ​ ស្ករ​គ្រាប់​។​ល។​ ដោយ​ថ្លៃ​លក់​ប្រ​មាណ​៤​០​០​.០​០​០​-៤​៥​០​.០​០​០​ដុង​/គីឡូ​ក្រាម​ ក្នុង​នោះ​ តំ​ណាប់​ដូង​ខ្ទិះ​កំ​ពុង​បាន​អតិថិ​ជន​ជ្រើស​ទិញ​ច្រើន​"។​

តាម​ប្រ​សាសន៍​បង​ស្រី​ង្វៀន​ធីកឹម​ ដំណាក់​ការ​ផលិត​តំ​ណាប់ ឬ​ក៏​ស្ករ​គ្រាប់​ដូង​ខ្ទិះ​គ្មាន​ប្រើ​ប្រាស់​សារ​ធាតុ​រក្សា​ ឬ​ក៏​គ្រឿង​ទេស​អ្វី​ឡើយ​ ម៉្លោះ​ហើយ​ធានា​រក្សា​រស​ជាតិ​ពិសេស​របស់​ដូង​ខ្ទិះ​១​០​០​% អាច​រក្សា​ទុក​បាន​ពី​៥​ដល់​២​០​ថ្ងៃ​។​ ដើម្បី​ធានា​គ្រប់​ផ្គត់​ផ្គង់​ឱ្យ​ទី​ផ្សារ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ក៏​ដូច​ជា​បង្ក​ប្រ​ភព​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​លំ​នឹង​ មូល​ដ្ឋាន​តំ​ណាប់​ដូង​ខ្ទិះ​កឹមហា​ំង ឆ្ពោះ​ទៅ​រក​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​សហករណ៍​ដូង​ខ្ទិះ​ហ្វា​តឹង​ និង​គ្រួ​សារ​ដាំ​ដូង​ខ្ទិះ​មួយ​ចំ​នួន​នៅ​ភូមិ​ភាគ​។​  លោក​យីវ​ថាញ់​តុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ប្រ​ជុំ​ជន​កូវ​កែ ឱ្យ​ដឹង​បន្ថែ​ម​៖ "នេះ​គឺ​ទិស​ដៅ​មួយ​ដ៏​ត្រឹម​ត្រូវ​ សំ​ដៅ​បង្កើន​តម្លៃ​សេដ្ឋ​កិច្ច​ដូង​ខ្ទិះ​កូវ​កែ។​ ហើយ​ក៏​ជា​ទិស​ដៅ​ បើ​ក​ផ្លូវ​តទៅ​មុខ​ដើម្បី​ភូមិ​ភាគ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​រូប​ភាព​ ផលិត​ផល​ដូង​ខ្ទិះ​កូវ​កែន​ៅ​អនា​គត​ចេញ​ទៅ​ទី​ផ្សា​រក្នុង​និង​ក្រៅ​ប្រ​ទេស​៕

សឺនម៉ា​ល័យ​-មុនី

ចែករំលែកអត្ថបទ