ក្រុមប្រឹក្សាអប់រំការពារប្រទេសនិងសន្តិសុខខេត្តសុកត្រាំងទើបចាត់តាំងបើកសមយុទ្ធអប់រំការពារប្រទេសនិងសន្តិសុខជូនសិស្សចំណេះទូទៅលើកទី៤ ឆ្នាំ២០១៩។
គណៈចាត់តាំង ជូនទង់អនុស្សាវរីយ៍ដល់អង្គភាពដែលចូលរួមសមយុទ្ធ។
ចូលរួមសមយុទ្ធ មានប្អូនៗសិស្សានុសិស្ស៣៤២នាក់ ជាអត្តពលិកឆ្នើមតំណាងសិស្សានុសិស្សជាង២៦.០០០នាក់ ដែលមកពីសាលាចំណេះទូទៅចំនួន៣៨ក្នុងទូទាំងខេត្ត។ បេក្ខជនប្រឡងលើទ្រឹស្ដីនិងអនុវត្ត រួមទាំងអស់៨ខ្លឹមសារគឺ៖ ការយល់ដឹងរួមអំពីការពារប្រទេសនិងសន្ដិសុខ ការដោះដំឡើងកាំភ្លើងAK ការអនុវត្តបទបញ្ជាកងជួរ(ខ្លឹមសារសមូហភាពនិងបុគ្គល) គប់គ្រាប់បែក ចលនាទីសមរភូមិ បាញ់កាំភ្លើងAK អត្ថបទ១b រុំមុខរបួស។ល។
នេះជាសកម្មភាពមានអត្ថន័យជាក់ស្ដែង ប្រកបដោយលក្ខណៈអប់រំនយោបាយ សង្គមយ៉ាងជ្រាលជ្រៅ សំដៅវាយតម្លៃគុណភាពបង្ហាត់បង្រៀនវិញ្ញាសាអប់រំការពារប្រទេសនិងសន្ដិសុខ។ ព្រមជាមួយនោះ អប់រំពីបទវិន័យកងទ័ព អប់រំ ប្រវេណីវីរភាពបដិវត្តន៍ ឆន្ទៈមោះមុតរបស់យុវជនក្នុងការកសាងនិងការការពារប្រទេសជាតិដល់ស្រទាប់យុវជន៕
យ្វីអាញ់ - ថាច់ធី