ឃុំលឿងហ្វាA ស្រុកចូវថាញ់ ខេត្តត្រាវិញ ទើបធ្វើពិធីបង្ហាញមុខ "ក្រុមសហការដាំត្រសក់ផ្អែម (ត្រសក់សំណាញ់) គួបផ្សំនឹងដាំដំណាំរួមផ្សំដោយអនុវត្តបច្ចេកវិទ្យាទំនើប"។ ក្រុមសហការមានសមាជិក១៧នាក់ បានបង្កើតឡើងនិងសកម្មភាពដោយស្ម័គ្រចិត្ត មានចំណូលចិត្តដូចគ្នា មានរបរដូចគ្នា សហការគ្នាសកម្មភាពនិងចូលរួមប្រជុំជីវកិច្ចក្រុម។ សមាជិកក្នុងក្រុមត្រូវតែមានភារកិច្ចសហការជាមួយនឹងសាខាបក្សភូមិ គណៈប្រតិបត្តិការសមាគមកសិករឃុំ និងផ្នែកនានាដែលជាប់ពាក់ព័ន្ធក្នុងដំណើរការបង្កបង្កើនផល ដើម្បីនាំមកនូវផលប្រយោជន៍ដល់ក្រុម ព្រមទាំងចាត់តាំងការប្រជុំជាប្រចាំ ដើម្បីពិភាក្សា ផ្ដល់ព័ត៌មាន ពីរបៀបផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសថ្មីទៅក្នុងការផលិត ទីផ្សារប្រើប្រាស់ និងប្រភេទពូជថ្មីជាដើម។
រំសាយទុនដល់សមាជិកក្នុងក្រុម។
ស្របក្នុងឱកាសនេះ មូលនិធិឧបត្ថម្ភកសិករមជ្ឈិមរំសាយទុន១ពាន់លានដុងដល់សមាជិកក្នុងក្រុមបុលទុនចំនួន១១នាក់ដើម្បីវិនិយោគផលិតកម្ម។ លោកផាមក្វឹកវៀត អនុប្រធានសមាគមកសិករខេត្តត្រាវិញ ឱ្យដឹង៖ "គម្រោងអនុវត្តក្នុងរយៈពេល៣៦ខែ បង់ប្រាក់កម្រៃ០,៧%/ខែ។ ក្រោយរយៈពេលនេះ អ្នកបុលសងដើមទុនដើម្បីបង្វិលជុំដល់សមាជិកដទៃទៀតក្នុងក្រុម។ នេះជាគម្រោងមុនដំបូងបង្អស់របស់ខេត្ត គោលដៅសំខាន់គឺដើម្បីបង្កលក្ខណៈសម្បត្តិសម្រាប់កសិករធ្វើការរកស៊ីតាមទម្រង់ថ្មី ដោយអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីបង្កើនទិន្នផលនិងគុណភាព ផ្តើមពីនោះ បង្កើនប្រាក់ចំណេញ រកបានប្រាក់ចំណូលលំនឹង រួមចំណែកលើកកម្ពស់គុណភាពការរស់នៅ កសាងជនបទថ្មីអារ្យធម៌ ជឿនលឿន"៕
ស៊ើងម៉ាល័យ-វិមាន